ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 3 ក្នុងចំណោម 9 ថ្ងៃ

"លើសពីអ្វីដែលអ្នកបានរំពឹងទុកទៅទៀត"



មានពេលខ្លះ នៅគ្រាដែលខ្ញុំទៅឯព្រះយេស៊ូវ នោះព្រះអង្គអនុញ្ញាតឱ្យមានការណ៍មួយចំនួនកើតឡើង បើទោះជាខ្ញុំមិនយល់ពីវាក៏ដោយ។ ព្រះអង្គមិនបានធ្វើការអ្វីៗឱ្យស្របទៅនឹងគម្រោងផែនការរបស់ខ្ញុំ ឬតាមរបៀបមួយដែលនាំឱ្យខ្ញុំគិតថាវាសមហេតុសមផល នោះទេ។ ប៉ុន្តែប្រសិនបើព្រះយេស៊ូវគឺជាព្រះជាម្ចាស់ នោះព្រះអង្គគឺអស្ចារ្យល្មម ក្នុងការមានហេតុផល ដើម្បីអនុញ្ញាតឱ្យអ្នកឆ្លងកាត់ការណ៍មួយចំនួនដែលអ្នកមិនយល់។ អំណាចចេស្ដារបស់ព្រះអង្គ គ្មានដែនកំណត់ ក៏ដូចគ្នាចំពោះព្រះប្រាជ្ញាញាណ និងក្ដីស្រឡាញ់របស់ព្រះអង្គផងដែរ។ ធម្មជាតិនោះវាស្ដួចស្ដើងចំពោះអ្នក ប៉ុន្តែព្រះយេស៊ូវបានបំពេញក្ដីស្រឡាញ់ដែលមិនចេះរលត់របស់ព្រះអង្គសម្រាប់អ្នក។ ប្រសិនបើពួកសាវ័កប្រាកដជាបានដឹងថាព្រះយេស៊ូវស្រឡាញ់ពួកគេ ប្រសិនបើពួកគេប្រាកដជាយល់ថាព្រះអង្គមានទាំងអំណាចចេស្ដានិងពេញដោយក្ដីស្រឡាញ់ នោះពួកគេនឹងមិនមានការភ័យខ្លាចឡើយ។ ការសន្មត់ដំបូងរបស់ពួកគេ នោះគឺថា បើព្រះយេស៊ូវបានស្រឡាញ់ពួកគេ នោះប្រហែលជាព្រះអង្គនឹងមិនអនុញ្ញាតឱ្យការអាក្រក់ទាំងឡាយកើតមានឡើងចំពោះរូបពួកគេទេ។ តែការគិតដូច្នេះ គឺវាខុសហើយ។ ព្រះអង្គអាចស្រឡាញ់នរណាម្នាក់ ហើយអនុញ្ញាតឱ្យការអាក្រក់ណាមួយកើតមានឡើងចំពោះពួកគេបាន ដោយសារតែព្រះអង្គជាព្រះជាម្ចាស់—គឺដោយព្រោះថា ព្រះអង្គទ្រង់ជ្រាបពីការណ៍ណាដែលល្អប្រសើរជាងពួកគេយល់ដឹងទៅទៀត។



ប្រសិនបើអ្នកមានព្រះ ដែលទ្រង់អស្ចារ្យល្មម និងមានអំណាចចេស្ដាល្មម ប៉ុន្តែក្នុងព្រះទ័យនឹងធឹងរបស់ទ្រង់ ព្រះអង្គមិនព្រមបញ្ឈប់ការរងទុក្ខរបស់អ្នក នោះអ្នកក៏មានព្រះជាម្ចាស់ ដែលជាព្រះ អស្ចារ្យល្មម និងមានអំណាចចេស្ដាល្មម នឹងមានហេតុផលសមល្មម ដោយទោះជាយើងមិនយល់ពីការនោះក៏ដោយដែរ។ អ្នកមិនអាចជឿមួយអត់មួយបាននោះទេ។ អ្នកគ្រូរបស់ខ្ញុំ ឈ្មោះ អេលីសាបែត អេលៀត គាត់បានថ្លែងយ៉ាងពិរោះក្នុងប្រយោគមួយនេះថា៖ «ព្រះជាម្ចាស់ទ្រង់គឺជាព្រះ។ ហើយដោយសារតែព្រះអង្គជាព្រះ នោះព្រះអង្គសក្ដិសមឱ្យយើងថ្វាយបង្គំ ហើយទទួលបាននូវការគោរពបម្រើពីខ្ញុំ។ គ្មានទីកន្លែងណាផ្សេងទៀត ដែលខ្ញុំនឹងអាចរកបាននូវទីសម្រាក ក្រៅពីការគោរពតាមបំណងព្រះហឫទ័យរបស់ព្រះអង្គទេ។ ហើយបំណងព្រះហឫទ័យនោះ គឺចាំបាច់ គ្មានដែនកំណត់ មិនអាចវាស់បាន និងមិនអាចថ្លែងឱ្យត្រូវនឹងព្រះប្រាជ្ញាញាណ ថាព្រះអង្គកំពុងតែធ្វើអ្វីនោះបានឡើយ»។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្ដីមេត្តានៃព្យុះសង្ឃរា នោះអ្នកនឹងយល់ថា កម្លាំងអំណាចនៃព្យុះ​ វាមិនអាចគ្រប់គ្រងបានទេ ហើយវាក៏គ្មានចិត្តស្រឡាញ់អ្នកដែរ។ អ្នកមានតែកន្លែងសុខសុវត្ថិភាពតែមួយប៉ុណ្ណោះ ហើយនោះគឺស្ថិតនៅក្នុងបំណងហឫទ័យរបស់ព្រះ។ ហើយម្យ៉ាងទៀត ដោយសារតែព្រះអង្គជាព្រះ ហើយអ្នកមិនមែនជាព្រះ នោះបំណងហឫទ័យរបស់ព្រះអង្គគឺចាំបាច់ មិនអាចវាស់បាន និងមិនអាចថ្លែងឱ្យត្រូវនឹងព្រះប្រាជ្ញាញាណ ថាព្រះអង្គកំពុងតែធ្វើអ្វីនោះបានទេ។ ប៉ុន្តែ តើព្រះទ្រង់ជាព្រះដែលសុវត្ថិភាពដែរអត់ទេ? "ប្រាកដមែនហើយថាព្រះអង្គមិនសុវត្ថិភាព។ ហើយយើងក៏មិននិយាយពីរឿង គិតទៅលើតែសុខសុវត្ថិភាពរហូតដែរ។ ប៉ុន្តែព្រះអង្គគឺជាព្រះដ៏ល្អ។ ព្រះអង្គគឺជាព្រះមហាក្សត្រ។"



តើឱ្យយើងអាចមានភាពសុខសាន្តនៅក្នុងព្រះគ្រីស្ទ នៅក្នុងគ្រប់ទាំងស្ថានភាព ដែលវាងាយនាំឱ្យយើងរងនឹងភាពថប់បារម្ភ និង/ឬក្ដីអស់សង្ឃឹម ដោយរបៀបណា? តើនៅក្នុងគ្រាណាខ្លះនៃជីវិតរបស់អ្នក ដែលអ្នកកំពុងតែរង់ចាំឱ្យព្រះយេស៊ូវ ផ្ដល់ជំនួយមកដល់រូបអ្នក?



អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ

បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។



ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។



អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាក...

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ