ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 8 ក្នុងចំណោម 9 ថ្ងៃ

"ព្រះមហាក្សត្រដែលបានជាប់ឆ្កាង"



នៅពេលដែលសម្ដេចសង្ឃបានសួរព្រះអង្គថា៖ «តើឯងជាព្រះគ្រីស្ទ ជាបុត្រានៃព្រះដ៏ពេញដោយព្រះពរមែនទេ?" នោះព្រះយេស៊ូវមានបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ»។ ដោយការឆ្លើយតបបែបដូច្នេះ នោះព្រះយេស៊ូវកំពុងមានបន្ទូលថា៖ «ខ្ញុំនឹងមកឯផែនដីនៅក្នុងសិរីរុងរឿងនៃព្រះ ហើយនឹងវិនិច្ឆ័យពិភពលោកទាំងមូល»។ នេះគឺជាការថ្លែងដ៏ភាំងស្មារតីមួយ។ ការថ្លែងនេះ ជាការប្រកាសអំពីភាពជាព្រះរបស់ព្រះអង្គ។



លើសពីរាល់អ្វីៗដែលព្រះយេស៊ូវអាចនឹងមានព្រះបន្ទូល—មានទាំងអត្ថបទ ខ្លឹមសារ រូបភាព រឿងប្រៀបប្រដូច និងអត្ថបទថ្លែងព្រះគម្ពីរជាច្រើន នោះព្រះអង្គអាចប្រើសេចក្ដីប្រកាសថ្លែងអស់ទាំងនោះ ដើម្បីបង្ហាញថាព្រះអង្គគឺជានរណា—តែតាមអ្វីដែលព្រះអង្គមានបន្ទូល នោះទ្រង់ថ្លែងចំៗ ថាព្រះអង្គគឺជាចៅក្រម។ ដោយជម្រើសនៃអត្ថបទរបស់ព្រះអង្គ នោះព្រះយេស៊ូវបានថ្លែងយ៉ាងជាក់ ដោយបង្ខំឱ្យយើងមើលពីមតិផ្ទុយពីធម្មតា។ វាជាសេចក្ដីថ្លែងបញ្ច្រាសដ៏ធំធេងមួយ។ ព្រះអង្គគឺជាចៅក្រមនៅលើទូទាំងពិភពលោក ប៉ុន្តែព្រះអង្គអនុញ្ញាតឱ្យពិភពលោកមកវិនិច្ឆ័យទ្រង់វិញ។ ព្រះអង្គគួរតែមានឋានៈស្ថិតនៅលើកៅអីកាត់ទោស ហើយយើងវិញទេ ដែលគួរឈរនៅទីកាត់ក្ដី ទាំងមានជាប់ច្រវាក់ផង។ អ្វីៗទាំងអស់គឺក្រឡាប់ចក្រនៅគ្រាមួយនេះ។



នៅរំពេចពេលដែលព្រះយេស៊ូវប្រកាសថាទ្រង់ជាចៅក្រម គឺភ្លាមៗនោះដែរ ដែលព្រះអង្គប្រកាសពីភាពជាព្រះរបស់ទ្រង់ ហើយការឆ្លើយតបរបស់ព្រះអង្គនាំឱ្យមានភាពស្រឡាំងកាំងជាខ្លាំង។ លោក ម៉ាកុស សរសេរយ៉ាងដូច្នេះថា៖



ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​នៃ​ព្រះ‌ដ៏​មាន​ព្រះ​ចេស្តា ហើយ​យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ »។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​ពោល​ថា៖ «តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ទាំង​អស់​គ្នា​កាត់​ទោស​ព្រះ‌អង្គ​ថា​សម​នឹង​ស្លាប់។ អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។



សម្ដេចសង្ឃហែកអាវរបស់ខ្លួនចេញ ដែលទង្វើនេះជាសញ្ញាបង្ហាញពីកំហឹងក្រេវក្រោធ ប្រាប់ពីការស្អប់ខ្ពើមយ៉ាងរអា ហើយនិងពីភាពទុក្ខសោកយ៉ាងដំណំ។ រួចបន្ទាប់មក គ្រាកាត់ក្ដីទាំងមូលក៏កាន់តែយ៉ាប់យ៉ឺនទៅៗ។ ជាការជាក់ស្ដែង កាលកាត់ក្ដីលែងបានការអីទៀតហើយ។ វាក្លាយទៅជារឿងវឹកវរទៅវិញ។ ក្រុមប្រឹក្សាតុលាការ និងចៅក្រម ចាប់ផ្ដើមស្ដោះទឹកមាត់ និងវាយតប់ព្រះអង្គ។ នៅពាក់កណ្ដាលការកាត់ក្ដី នោះពួកគេក្លាយខ្លួនទៅជាឆ្កួត ទៅជាច្របូកច្របល់។ មួយពព្រិចភ្នែក ពួកគេក៏ចោទប្រកាន់ថាព្រះអង្គប្រមាថមើលងាយព្រះ ហើយគេកាត់ទោសថាព្រះអង្គសមនឹងស្លាប់។



ទោះជាខណៈពេលថា អ្នកហើយនិងខ្ញុំពុំអាចស្ដោះទឹកមាត់លើព្រះភក្រ្តព្រះ នោះយើងនៅតែអាចប្រមាថមើលងាយ ហើយបដិសេធចំពោះអង្គដែរ។ តើនៅក្នុងរបៀបណាខ្លះ ដែលយើងតែងទោរទន់ទៅរកការបដិសេធព្រះយេស៊ូវ មិនគិតថាព្រះអង្គជាព្រះជាម្ចាស់នោះ?



អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ

បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។



ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 7ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាក...

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ