ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 6 ក្នុងចំណោម 9 ថ្ងៃ

"ធ្វើឱ្យការណ៍មិនងាយធ្វើទៅរួច ឱ្យអាចធ្វើទៅកើត"



នៅក្នុងជំនួបនេះ នោះព្រះយេស៊ូវកំពុងមានបន្ទូលថាមានរឿងខុសឆ្គងជាមួយនឹងយើងរាល់គ្នា—ប៉ុន្តែចំពោះរឿងប្រាក់កាស នោះវាមានអំណាចជាក់លាក់មួយ។ គឺវាធ្វើឱ្យយើងបែរទៅជាងងឹតចំពោះវា។ តាមពិតទៅ វាមានអំណាចខ្លាំងណាស់ក្នុងការបោកប្រាស់យើងពីស្ថានភាពពិតខាងវិញ្ញាណ ដែលយើងត្រូវការកិច្ចអន្តរាគមន៍ពេញដោយព្រះគុណ និងការអស្ចារ្យ ពីព្រះជាម្ចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីវា។ ប្រសិនបើគ្មានព្រះ នោះវាពិតជាពិបាកណាស់។ ប្រសិនបើគ្មានការអស្ចារ្យ នោះវាមិនអាចទៅរួច។ ប្រសិនបើគ្មានព្រះគុណ នោះវាក៏មិនងាយដែរ។



ចូរពិចារណាអំពីរបៀបដែលព្រះយេស៊ូវផ្ដល់ទីប្រឹក្សាដល់បុរសវ័យក្មេងម្នាក់នេះ។ មែន បុរសម្នាក់នេះ ត្រូវការទីប្រឹក្សាយោបល់ ទោះបីជានៅពីក្រៅគាត់មើលទៅដូចជាមិនអីក្ដី។ ទោះគាត់មើលទៅសមរម្យយ៉ាងណាក៏ពិតមែន។ គាត់គឺជាអ្នកមាន។ គាត់នៅវ័យក្មេង។ ហើយគាត់ប្រហែលជាមានរូបរាងស្រស់សង្ហាដែរ។ ប៉ុន្តែគាត់មិនទាន់ចាត់ចែងរាល់អ្វីៗឱ្យល្អប្រសើរហើយអស់ទេ។ ប្រសិនបើគាត់បានធ្វើហើយៗ នោះគាត់នឹងមិនមករកព្រះយេស៊ូវ ហើយទូលសួរថា៖ «តើខ្ញុំត្រូវតែធ្វើអ្វី ដើម្បីឱ្យបានមរតកនៃជីវិតអស់កល្បជានិច្ច?» នោះដែរ។



ចំពោះជនជាតិយូដាដែលប្រកាន់ខ្ជាប់នឹងទំនៀមទម្លាប់ នោះប្រាកដជាស្គាល់ពីចម្លើយនៃសំណួរនេះហើយ។ គ្រូព្រឹទ្ធាចារ្យតែងលើកឡើងនូវសំណួរនេះ នៅក្នុងការសរសេរនិងការបង្រៀនទាំងឡាយរបស់ពួកគាត់។ ហើយចម្លើយរបស់ពួកគាត់តែងតែផ្ដល់ឱ្យដដែលៗ។ គ្មានការបង្រៀន គ្មានការផ្ដល់ទស្សនៈណាផ្សេងៗពីគ្នា ទៅលើសំណួរមួយនេះទេ។ ចម្លើយនោះគឺថា៖ «ចូរគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយគេចចេញពីរាល់គ្រប់អំពើបាប»។ បុរសវ័យក្មេងនោះ គួរតែដឹងពីចម្លើយនេះ។ តែ តើហេតុអ្វីបានជាគាត់មកសួរព្រះយេស៊ូវអញ្ចឹង?



ព្រះយេស៊ូវតបទាំងជ្រាបភ្លាមៗថា៖ «មានរឿងអ្វីមួយទៀត ដែលអ្នកនៅខ្វះខាត»។ ឃ្លានេះធ្វើឱ្យយើងសម្លឹងឃើញពីស្ថានភាពនៃវិបត្តិប្រឈមរបស់បុរសវ័យក្មេងម្នាក់នេះ។ បុរសនោះបានកំពុងតែនិយាយថា៖ «លោកគ្រូដឹងដែរទេ ខ្ញុំបានធ្វើរាល់គ្រប់អ្វីៗត្រឹមត្រូវអស់ហើយ។ ខ្ញុំជោគជ័យខាងវិស័យសេដ្ឋកិច្ច ជោគជ័យខាងសីលធម៌រស់នៅ និងជោគជ័យទាំងខាងរឿងវប្បធម៌សាសនាផង។ ខ្ញុំបានឮថា លោកគ្រូជាព្រះគ្រូល្អ ដូច្នេះខ្ញុំឆ្ងល់ថាតើខ្ញុំនៅមានអ្វីទៀត ដែលខ្ញុំមិនទាន់បានបំពេញ ឬអ្វីមួយដែលខ្ញុំកំពុងតែមើលរំលង។ ខ្ញុំទទួលអារម្មណ៍ថានៅមានអ្វីមួយដែលខ្ញុំកំពុងតែខ្វះចន្លោះ»។



ពិតប្រាកដមែនហើយ គឺគាត់ខ្វះខាតអ្វីមួយ។ ដោយសារតែអស់នរណាដែលរាប់ពីអ្វីៗដែលខ្លួនកំពុងតែធ្វើ ដើម្បីបាននូវជីវិតអស់កល្បជានិច្ច គេនឹងស្វែងរកឃើញថាមានអ្វីមួយនៅខ្វះខាត មិនសូវជាមានសុខសុវត្ថិភាព នៅមានចិត្តសង្ស័យ បើទោះបីជាគេបានសម្រេចរាល់គ្រប់អ្វីៗទាំងប៉ុន្មានហើយក្ដី។ គេនៅតែមានរឿងអ្វីមួយ ដែលរូបគេមានអារម្មណ៍ថាខ្វះចន្លោះ។ តើឱ្យនរណាម្នាក់អាចដឹងថាខ្លួនឯង ល្អល្មមគ្រប់គ្រាន់បានដោយរបៀបណា?



តើឱ្យអ្នករត់ដេញតាមអាជីពដ៏ជោគជ័យណាមួយ មិនលង់ខ្លួនទៅក្នុងអន្ទាក់នៃរឿងទ្រព្យសម្បត្តិ បានដោយរបៀបណា? តើតាមរបៀបណាខ្លះ ដែលដំណឹងល្អបានបំផ្លាស់បំប្រែ—ឬក៏អាច—ជួយកែដល់អត្តចរិតរបស់អ្នក ចំពោះរឿងប្រាក់កាសនោះ?



អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ

បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។



ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាក...

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ