ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 4 ក្នុងចំណោម 9 ថ្ងៃ

"ទំនុកចិត្តហ៊ានទាមទារតែគ្មានសិទ្ធិ"



នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។

(ម៉ាកុស ៧៖២៨-៣០)



បើនិយាយតាមមួយបែបទៀត នាងនិយាយថា៖ «បពិត្រព្រះអម្ចាស់ ប៉ុន្តែសូម្បីតែកូនឆ្កែ ក៏វាស៊ីចំណីពីតុដែរ ហើយឥឡូវទូលបង្គំ មកសុំចំណែករបស់ទូលបង្គំ»។ ព្រះយេស៊ូវបានប្រាប់ដល់នាងពីប្រស្នាមួយ ដែលផ្ដល់រួមនូវទាំងការប្រឡងប្រជែងហើយនិងការប្រទានពរ ហើយនាងបានយល់ពីការនោះ។ នាងឆ្លើយតបចំពោះការប្រឡងប្រជែងនោះថា៖ «អូខេ ទូលបង្គំយល់។ ទូលបង្គំមិនមែនកើតមកនៅក្នុងចំណោមពួកអ៊ីស្រាអែល (ជាប្រជារាស្រ្តព្រះជ្រើសរើស) នោះទេ។ ទូលបង្គំក៏មិនថ្វាយបង្គំព្រះ ដែលជនជាតិអ៊ីស្រាអែលថ្វាយបង្គំនោះដែរ។ ហេតុដូច្នេះហើយ ទូលបង្គំពុំមានសិទ្ធិចូលមកកាន់តុអាហារនេះដែរ។ ទូលបង្គំសូមទទួលស្គាល់ពីការនេះ»។



តើរឿងនេះវាមិនអស្ចារ្យទេឬយ៉ាងណា? នាងមិនប្រកាន់ មិនអាក់អន់ស្រពន់ចិត្តនោះទេ។ នាងពុំមានសិទ្ធិឈរនៅទីនេះឡើយ។ ដូចនាងនិយាយ៖ «ពិតមែន។ ទូលបង្គំប្រហែលជាពុំមានសិទ្ធិមកកាន់តុនេះទេ—ប៉ុន្តែនៅលើតុនោះ មានអាហារច្រើនល្មមសម្រាប់មនុស្សនៅលើពិភពលោកនេះ ហើយឥឡូវនេះ ទូលបង្គំត្រូវការចំណែករបស់ទូលបង្គំ»។ នាងកំពុងតែប្រជែងតវ៉ាជាមួយនឹងព្រះយេស៊ូវនៅក្នុងរបៀបមួយដែលគោរពឱនលំទោន ហើយនាងក៏មិនព្រមទៅណាដែរ ប្រសិនបើព្រះមិនឆ្លើយតបតាមតម្រូវការរបស់នាងទេនោះ។ ខ្ញុំស្រឡាញ់ចំពោះទង្វើដែលស្រ្តីម្នាក់នេះកំពុងតែធ្វើ។



នៅក្នុងសង្គមវប្បធម៌លោកខាងលិច គេពុំមានទំនុកចិត្តហ៊ានទាមទារបែបដូច្នេះនោះទេ។ គេមានតែទំនុកចិត្តហ៊ានទាមទារអ្វីដែលជាសិទ្ធិរបស់គេ។ គេមិនដឹងពីរបៀបតយុទ្ធ លុះត្រាតែគេឈរនៅលើសិទ្ធិរបស់ខ្លួន ឈរនៅលើភាពថ្លៃថ្នូររបស់ខ្លួន និងនៅលើភាពល្អរបស់ខ្លួន រួចនិយាយថា៖ «នេះជាសិទ្ធិនិងជាអ្វីដែលខ្ញុំត្រូវទទួលបាន»។ ប៉ុន្តែស្ត្រីម្នាក់នេះ គាត់មិនធ្វើដូច្នោះទាល់តែសោះ។ នេះហើយជាទំនុកចិត្តហ៊ានទាមទារតែគ្មានសិទ្ធិ។ វាជារឿងដែលយើងដឹងតិចតួច។ នាងមិនមែននិយាយថា៖ «ព្រះអម្ចាស់អើយ សូមផ្ដល់ឱ្យទូលបង្គំនូវអ្វីដែលទូលបង្គំសមទទួល ដោយយោងលើការល្អទូលបង្គំប្រឹងធ្វើ» នោះទេ។ អត់ទេ គឺនាងកំពុងនិយាយថា៖ «ព្រះអង្គ សូមប្រទានដល់ទូលបង្គំនូវអ្វីដែលទូលបង្គំមិនសមនឹងទទួលបាន ដោយយោងលើសេចក្ដីល្អ និងព្រះទ័យសប្បុរសរបស់ទ្រង់—ហើយទូលបង្គំកំពុងតែត្រូវការ ឥឡូវនេះ»។ តើអ្នកមើលឃើញពីភាពចំណាន ដែលនាងទទួលស្គាល់និងយល់ព្រមទទួលទាំងការប្រឡងប្រជែង ហើយនិងការប្រទានពរឱ្យ ដែលលាក់ទុកនៅក្នុងព្រះបន្ទូលនោះដែរឬទេ?



នៅក្នុងការបកប្រែបែបព្រះគ្រូបង្រៀន ចំពោះការឆ្លើយតបរបស់ព្រះយេស៊ូវ នោះគេរៀបរាប់ថាទ្រង់មានបន្ទូលទៅនាង ដូច្នេះ៖ «ចម្លើយអស្ចារ្យណាស់!»។ មានការបកប្រែផ្សេងទៀត បានសរសេរ ថាព្រះយេស៊ូវមានបន្ទូលថា៖ «ចម្លើយល្អមែន! ពិតជាមិនធម្មតាមែន!»។ ដូច្នេះ ការទូលអង្វររបស់គាត់ បានទទួលការឆ្លើយតប ហើយកូនស្រីរបស់នាងបានទទួលការព្យាបាល។



តើជំនឿរបស់ស្រ្តីដែលជាសាសន៍ដទៃម្នាក់នេះ នឹងប៉ះពាល់ដល់របៀបដែលអ្នកចូលទៅរកព្រះជាម្ចាស់ ដោយរបៀបណាដែរ?



អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ

បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។



ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាក...

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ