ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

មានសេណារីយូ ឬសាច់រឿងផ្សេងៗពីគ្នា នៅពេលយើងនិយាយពីអ្នកជឿព្រះ និងអំពើបាប។


ជាដំបូង មាននូវគ្រីស្ទបរិស័ទដែលថ្លែងថាខ្លួនជាអ្នកជឿ តែមិនខ្វល់ពីរឿងបាប ពីព្រោះដោយសារដួងចិត្ដរបស់ពួកគាត់ ប្រែក្លាយជារឹងរូស។ បន្ទាប់មក មានគ្រីស្ទបរិស័ទដែលថ្លែងថាខ្លួនជាអ្នកជឿ ប៉ុន្តែជឿលើសេចក្ដីកុហក ដែលថាយើងរាល់គ្នា ស្ថិតក្នុងនិស្ស័យជាមនុស្ស គឺសុទ្ធតែជាមនុស្សមានបាប ហើយថាព្រះលោហិតព្រះយេស៊ូវ មានចេស្ដាល្មមគ្រាន់តែដោះយើងឱ្យមានសេរីភាពពីទណ្ឌកម្មនៃបាប ប៉ុន្តែមិនល្មមគ្រប់គ្រាន់ ដើម្បីដោះយើងឱ្យចេញពីចំណងនៃបាបនោះទេ។ មនុស្សទាំងពីរក្រុមនោះ បានបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងបាប ប្រៀបដូចជា គ្រីបតូណែក (ភាពកម្សោយ) នៅក្នុងរូបកាយនៃក្រុមជំនុំ ដោយគេបាននាំភាពទន់ខ្សោយមកដល់រូបកាយទាំងមូល ពីព្រោះពួកគេប្រព្រឹត្ដទាស់ និងមិនស្ដាប់បង្គាប់ព្រះគ្រីស្ទ ដោយមានការតាំងចិត្ដ និងប្រព្រឹត្ដចេញពីបំណងរបស់ខ្លួនផង។ 


ទោះជាយ៉ាងនេះក្ដី មាននូវក្រុមទីបីមួយទៀត—ជាអ្នកជឿព្រះដែលប្រឹងប្រែងប្រទាក់ប្រទើស ដើម្បីឱ្យបានរួចចេញផុត មានសេរីភាពពីអំពើបាប។ ក្រុមនេះឯងដែលខ្ញុំចង់និយាយនាថ្ងៃនេះ។ 


ខ្ញុំធ្លាប់ជាម្នាក់នៃក្រុមនេះ ដោយព្រោះ អស់ជាច្រើនឆ្នាំ ដោយសារតែភាពញៀននៃរឿងអាសអាភាស។ ខ្ញុំបានជាប់ញៀនកាលពីប៉ុន្មានឆ្នាំ មុននឹងខ្ញុំបានចូលមកស្គាល់អង្គព្រះយេស៊ូវ ហើយទោះបើជាខ្ញុំបានរៀបការហើយ និងធ្វើការនៅក្នុងព័ន្ធកិច្ច ក៏ខ្ញុំនៅតែមិនអាចរើបម្រះឱ្យមានសេរីភាពទៀត។ មានពេលមួយ មានគ្រូក្នុងព័ន្ធកិច្ច ដែលមានអ្នកគោរពរាប់អានជាច្រើន ក្នុងប្រទេសអាមេរិក គាត់បានដាក់ដៃនៅលើរូបខ្ញុំ ហើយបានអធិស្ឋានសម្រាប់ខ្ញុំ ដើម្បីឱ្យខ្ញុំបានរំដោះរួចផុតចេញពីភាពញៀនរបស់ខ្ញុំ។ ទោះជាយ៉ាងនេះក្ដី ក៏គ្មានអ្វីអាចជួយខ្ញុំបានដែរ ពេលនោះ។ 


សេរីភាពរបស់ខ្ញុំ មិនទាន់បានមកដល់រូបខ្ញុំ រហូតដល់ខ្ញុំ ផ្លាស់ប្ដូរនូវការគិត ដែលថាអ្វីជាអាទិភាពរបស់ខ្ញុំ។ នៅគ្រាដើមដំបូង ខ្ញុំចង់ឱ្យព្រះជាម្ចាស់ រំដោះខ្ញុំឱ្យមានសេរីភាព ពីព្រោះខ្ញុំព្រួយបារម្ភថាអំពើបាបរបស់ខ្ញុំនឹងរារាំងដល់ព័ន្ធកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ បន្ទាប់មកទៀត ដួងចិត្ដរបស់ខ្ញុំក៏បានផ្លាស់ទី ហើយខ្ញុំបានចាប់ផ្ដើមផ្ដោតទៅលើរបៀបដែលការសម្រេចចិត្ដរបស់ខ្ញុំ មានឥទ្ធិពលប៉ះពាល់ទៅលើភាពស្និទ្ធស្នាលរបស់ខ្ញុំ ជាមួយនឹងអង្គព្រះយេស៊ូវ។ ខ្ញុំបានចាប់ផ្ដើមខ្វល់អំពីរបៀប ដែលបាបរបស់ខ្ញុំប៉ះពាល់លើព្រះជាម្ចាស់វិញ។ 


នៅក្នុង ២ កូរិនថូស ៧៖១០ លោកសាវ័ក ប៉ុល ប្រៀបធៀបនូវប្រភេទ ទុក្ខព្រួយ ជាពីរបែប—ទុក្ខព្រួយតាមព្រះហឫទ័យព្រះ នាំទៅកាន់សេចក្ដីសង្រ្គោះ ហើយទុក្ខព្រួយតាមបែបលោកិយ នាំមកនូវសេចក្ដីស្លាប់។ រឿងរបស់ខ្ញុំ ចាំងបង្ហាញ ពីទុក្ខព្រួយទាំងពីរបែប។ ជាដំបូង ទុក្ខព្រួយរបស់ខ្ញុំ គឺស្ថិតក្នុងរបៀបលោកិយ ដោយខ្ញូំខ្វល់ខ្វាយថានឹងមានរឿងអ្វីកើតឡើងចំពោះរូបខ្ញុំ។ ប៉ុន្តែ បន្ទាប់មក ទុក្ខព្រួយរបស់ខ្ញុំ បានក្លាយដូចជារបៀបទុក្ខព្រួយតាមព្រះហឫទ័យរបស់ព្រះ ដោយខ្ញុំខ្វល់ពីរបៀប ដែលអំពើបាបរបស់ខ្ញុំ ធ្វើឱ្យព្រះជាម្ចាស់ និងអ្នកដទៃ ឈឺចាប់។ 


មិត្ដជាទីស្រឡាញ់អើយ អំណាចចេស្ដានៃព្រះ គឺមាន ដើម្បីឱ្យអ្នកអាចរួចផុត មានសេរីភាព ចេញពីអំពើបាប និងផ្ដល់ឱ្យអ្នកនូវជីវិតលើសពីធម្មជាតិ។ ចូរដេញតាមការកែប្រែចិត្ដ ដែលគោរពកោតខ្លាចព្រះ។ ចូរទទួលនូវការអត់ឱនទោសពីព្រះជាម្ចាស់ ហើយរស់នៅយ៉ាងអង់អាចក្លាហាន ក្នុងជីវិតថ្មីរបស់អ្នក នៅក្នុងអង្គព្រះគ្រីស្ទ នោះវិញ។


ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ