ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ


ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនូវសេចក្ដីបោកបញ្ឆោត ពេញដោយល្បិច ដែលកំពុងដឹកនាំគ្រីស្ទបរិស័ទ ជាច្រើន ឱ្យធ្លាក់ទៅក្នុងការថ្វាយបង្គំរូបព្រះក្លែងក្លាយ—សូម្បីតែនៅនាសព្វថ្ងៃនេះ។ 


ដើម្បីបង្ហាញដល់អ្នក ខ្ញុំចង់ឱ្យអ្នកគិតដល់រឿង រូបចម្លាក់កូនគោ នៅឯភ្នំស៊ីណៃ។ ប្រសិនបើអ្នកនៅចងចាំ ព្រះជាម្ចាស់ទើបតែបានសង្គ្រោះប្រជារាស្រ្ដអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ តាមរយៈការអស្ចារ្យពេញដោយព្រះចេស្ដាជាច្រើន ហើយដោយបានដឹកនាំពួកគេ ឆ្លងកាត់តាមទីវាលរហោស្ថាន រហូតទៅដល់ភ្នំស៊ីណៃ នោះ។ ព្រះទ្រង់មានបន្ទូលនូវក្រឹត្យវិន័យរបស់ទ្រង់ ទៅដល់ពួកគេ ប៉ុន្តែពួកគេទាំងអស់ បែរជាដកថយ ហើយទទូចដល់ លោក ម៉ូសេ ឱ្យទៅ ឡើងលើភ្នំ ដើម្បីនិយាយជាមួយព្រះជាម្ចាស់ តែឯកឯង ទៅវិញ។ 


ក្នុងខណៈដែល លោក ម៉ូសេ កំពុងអវត្ដមានពីពួកគេ ប្រជារាស្រ្ដនោះ បែរជាបាត់បង់ចិត្ដអត់ធ្មត់។ ពួកគេទៅជួប បងប្រុសរបស់លោក ម៉ូសេ គឺលោក អើរ៉ុន ហើយទាមទារឱ្យគាត់ធ្វើរូបចម្លាក់ព្រះ ឱ្យពួកគេ ដើម្បីដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា។ ឥឡូវនេះ ពាក្យដែលគេប្រើប្រាស់ សម្រាប់ "ព្រះ" នោះគឺ អេឡូហ៊ីម—Elohim ដែលជាពាក្យប្រើប្រាស់ នៅក្នុងសម្ព័ន្ធមេត្រីចាស់ សម្រាប់និយាយថ្លែងសំដៅ ទៅទាំង ព្រះនៃសាសន៍ដទៃ (ព្រះក្លែងក្លាយ) និងព្រះដ៏ពិត ដូច្នេះ យើងមិនទាន់ដឹងថា ពួកគេកំពុងតែនិយាយសំដៅអំពីព្រះមួយណា នៅឡើយទេ។ 


លោក អើរ៉ុន ចុះចូលចំពោះការទាមទាររបស់ពួកគេ ខំប្រឹងឆ្នៃរូបកូនគោពីមាសសុទ្ធ ទាំងថ្លែងថា៖ « ឱ អ៊ីស្រាអែលអើយ! នេះជាព្រះរបស់អ្នក ដែលបានយកអ្នកចេញមកពីទឹកដីនៃស្រុកអេស៊ីព្ទ» (និក្ខមនំ ៣២៖៤)។ យើងនៅតែមិនដឹងថា ព្រះមួយណា ដែលពួកគេ កំពុងនិយាយសំដៅ ចំពោះ នោះដែរ ប៉ុន្តែ លោក អើរ៉ុន បានប្រាប់យ៉ាងជាក់ ភ្លាមៗ។ 


គាត់ថ្លែងថា៖ «ថ្ងៃស្អែកនឹងត្រូវជាថ្ងៃជប់លៀងថ្វាយដល់ព្រះ» (និក្ខមនំ ៣២៖៥)។ ឥឡូវនេះ ពាក្យគាត់ថា "ព្រះ" បានសរសេរនៅត្រង់នេះថា "យេហូវ៉ា" ដែលជានាមរបស់ព្រះជាម្ចាស់។ ដូច្នេះ ត្រង់នេះ យើងដឹងថា ពួកគេ ចង់និយាយសំដៅ ទៅព្រះណាហើយ។ 


នេះឯងជាអ្វីដែលកំពុងកើតមានឡើង៖ ពួកគេកំពុងស្រែកប្រកាស៖ «ព្រះយេហូវ៉ា ជាព្រះនៃយើង។ ព្រះយេហូវ៉ា ទ្រង់សង្គ្រោះរូបយើងចេញពីស្រុកអេស៊ីព្ទ។ ព្រះយេហូវ៉ា ទ្រង់ជាព្រះនៃយើង» តែទោះបីជាយ៉ាងដូច្នេះក្ដី ពួកគេកំពុងថ្វាយបង្គំរូបចម្លាក់ ដែលជាព្រះក្លែងក្លាយ ក្នុងពេលតែមួយ។ យើងត្រូវតែមើលនូវដំណើរដាស់តឿននេះ ពីព្រោះប្រសិនបើពួកគាត់អាចប្រើប្រាស់រាល់ការប្រកាសដ៏ត្រឹមត្រូវ តែក្នុងពេលតែមួយ នៅតែគោរពថ្វាយបង្គំរូបព្រះក្លែងក្លាយ នោះយើងក៏អាចធ្វើដូចគ្នា បាននោះដែរ។ 


និយាយឱ្យចំទៅ មានគ្រីស្ទបរិស័ទ ជាច្រើន គេបានធ្វើយ៉ាងដូច្នេះ ជារៀងរាល់ថ្ងៃ។ ពួកគេប្រកាស៖ «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» ប៉ុន្តែពួកគាត់មិនប្រព្រឹត្ដតាមអង្គព្រះយេស៊ូវទេ។ ដូចដែលប្រជាជនអ៊ីស្រាអែល បានថ្លែងថា ពួកគេបានថ្វាយបង្គំព្រះយេហូវ៉ា ប៉ុន្តែនៅបន្តរស់នៅ និងដើរតាមដួងចិត្ដប្រាថ្នាចង់បានរបស់ខ្លួន ជាជាង គោរពប្រណិប័តន៍តាមបំណងព្រះហឫទ័យរបស់ព្រះ ដែលទ្រង់បានប្រកាសថ្លែងឱ្យយើងដឹងហើយនោះ។ មានគ្រីស្ទបរិស័ទជាច្រើន គាត់បានជ្រើសរើសជម្រើស ដែលអត្ថបទព្រះគម្ពីរ ចង់ឱ្យមនុស្សគោរពប្រព្រឹត្ដតាម និងបន្ទាប់មកបែរជាបដិសេធរាល់ការប្រព្រឹត្ដទាំងប៉ុន្មាន ដែលមិនស្របទៅតាមចិត្ដប៉ងប្រាថ្នា និងប្រឡងប្រជៀងពួកគាត់ទៅវិញ! 


ទង្វើនេះឯង ដែលនាំឱ្យការគោរពព្រះយេស៊ូវ ប្រៀបបានដូចជារបស់ប្រើប្រាស់ក្លែងក្លាយ (កាលៃតែម)—ជារូបព្រះក្លែងក្លាយមួយអង្គ នោះដែរ។ ទង្វើនេះមិនមែនជាការថ្វាយបង្គំព្រួះយេស៊ូវ នៅក្នុងសេចក្ដីពិតនោះទេ។ 


សំណួរដែលយើងត្រូវតែសួរខ្លួនឯងនោះ គឺថា តើយើងអាចដឹងថាយើងថ្វាយបង្គំព្រះយេស៊ូវពិត មិនមែនជាព្រះយេស៊ូវកាលៃ បានដោយរបៀបណា? 


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ