ព័ត៌មានគម្រោងអាន

ការសម្លាប់មេរោគខាងវិញ្ញាណ ជាមួយនឹងលោក ចន បឺវៀរ (John Bevere)គំរូ

Killing Kryptonite With John Bevere

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ


ប្រហែលជាខ្ញុំធ្វើឱ្យអ្នកភ្ញាក់ផ្អើលហើយ ប្រសិនបើអ្នកដឹងថា គោលដៅនៅថ្ងៃដំបូងនៃគម្រោងអានរបស់ខ្ញុំនេះ នោះគឺចង់ធ្វើឱ្យអ្នកតានតឹងនិងធុញថប់... ខ្ញុំនឹងប្រាប់អ្នកថាហេតុអ្វី។


មាននូវភាពផ្ដាច់ដោយឡែករវាងអ្វីដែលកើតមានឡើងនៅក្នុងក្រុមជំនុំសម្ព័ន្ធមេត្រីថ្មី និងអ្វីដែលកំពុងកើតមានឡើង នៅក្នុងក្រុមជំនុំ នាពេលសព្វថ្ងៃនេះ។ វាអាចងាយស្រួលក្នុងការចោទប្រកាន់នូវការផ្ដាច់ដោយឡែកនេះ ទៅលើបំណែកស្ថាប័ន ក្រុមអ្នកដឹកនាំដែលមិនគោរពកោតខ្លាចព្រះ វប្បធម៌កខ្វក់ និងហេតុផលជាច្រើនទៀត ប៉ុន្តែចូរឱ្យយើងប្រើប្រាស់នូវឱកាសនេះ ដើម្បីពិនិត្យមើលលើជីវិតផ្ទាល់របស់យើង។ 


សេចក្ដីពិត នោះគឺថា គ្រីស្ទបរិស័ទ នាសម័យ សតវត្សរ៍ទី ១ បានប្រៀបដូចជាមនុស្សដ៏ពិសេស ដូចសូភើមេន នៅក្នុងសម័យកាលរបស់ពួកគាត់ ហើយពិភពលោកទាំងមូល បានឈរទាំងស្ញប់ស្ញែងចំពោះពួកគេ។ កន្លែងនេះ ជាឧទាហរណ៍នៃការខិតខំខ្នះខ្នែងរបស់ពួកគាត់មួយចំនួន ដូចបានចែងនៅក្នុងអត្ថបទគម្ពីរ៖


«គ្មាននរណាម្នាក់នៅក្នុងចំណោមពួកគាត់ មានការខ្វះខាតអ្វីឡើយ—គ្មាននរណាមានតម្រូវការផ្នែករូបកាយ តាមបែបណាក៏ដោយ ហើយក៏គ្មាននូវជំនួយអ្វីពីរដ្ឋាភិបាលដែរ» (កិច្ចការ ៤៖៣៣-៣៥)។ «មួយក្រុងទាំងមូល បានចូលមកកាន់អង្គព្រះយេស៊ូវ នៅក្នុងពេលតែមួយ ហើយដំណឹងល្អ បានរីកសាយទៅដល់អស់គ្រប់តំបន់ទាំងមូល គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ» (កិច្ចការ ៩៖៣២-៣៥, ១៩៖១០)។ 


អំណាចចេស្ដានៃព្រះជាម្ចាស់ បានប្រតិបត្តិតាមរយៈពួកគាត់យ៉ាងអស្ចារ្យ រហូតដល់ពួកគាត់ព្យាយាមធ្វើឱ្យអ្នកមើលឃើញនូវការអស្ចារ្យទាំងនោះ ជឿថាពួកគាត់ មិនមែនជាព្រះក្នុងរូបមនុស្សទេ (កិច្ចការ ១០៖២៥-២៦, ១៤៖៨-១៨)—ចូរគិតអំពីការណ៍នេះមួយភ្លែត។ ពួកគាត់បានមានពេលវេលាថ្វាយបង្គំពេញដោយអំណាចចេស្ដា រហូតដល់ដីកក្រើក (កិច្ចការ ៤៖៣១)។ ហើយដោយលទ្ធផលនៃកិច្ចការទាំងនោះ ពួកគាត់មាននូវកិត្តិសព្ទ ថាជាមនុស្សដែលបានធ្វើឱ្យពិភពលោកក្រឡាប់ចក្រ (កិច្ចការ ១៧៖៦)។ 


អ្វីដែលគួរប្រឡងប្រជែងយើង នោះគឺថា ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ថា គ្រីស្ទបរិស័ទនៃសម័យកាលនាថ្ងៃចុងក្រោយ នឹងធ្វើច្រើនលើសជាងគ្រីស្ទបរិស័ទសម័យមុនទៅទៀត។ ដូច្នេះ សំណួរសួរថា តើហេតុអ្វីបានជាយើងមិនទាន់បានឃើញនូវកិច្ចការដ៏អស្ចារ្យជាងនោះ ដូចអ្វីដែលព្រះជាម្ចាស់ទ្រង់បានសន្យាយ៉ាងដូច្នេះ?


ខ្ញុំជឿថា ប្រៀបដូច សូភើមេន មានសារធាតុគ្រីបតូណែក ដែលធ្វើឱ្យគាត់ធ្លាក់ចុះខ្សោយ នោះក្រុមជំនុំ—ដែលជាក្រុមបុគ្គលដែលប្រកាសថាខ្លួនជាអ្នកដើរតាមព្រះគ្រីស្ទ—ក៏មាននូវអ្វី ដែលនាំឱ្យខ្លួនចុះខ្សោយផងនោះដែរ។ 


គ្រីបតូណែក គឺជាសារធាតុ បានមកពី ពិភពដែលជាទីជម្រកដើមរបស់ សូភើមេន។ នៅពេលដែលគាត់ចូលទៅជិត សារធាតុនោះ នោះគាត់នឹងបាត់បង់រាល់អំណាច និងភាពខ្លាំង ហើយគាត់បែរក្លាយទៅជាខ្សោយវិញ—គឺចុះខ្សោយជាងមនុស្សធម្មតាទៅទៀត។ ប្រសិនបើអ្នកសម្លឹងមើលទៅកាន់ក្រុមជំនុំនាសព្វថ្ងៃនេះ—ជាមួយនឹងអត្រានៃការលែងលះ ការមើលរឿងនិងរូបភាពអាសអាភាស ហើយនិងអំពើប្រាសចាកសិលធម៌ (ខាងផ្លូវភេទ) គឺមានកំនើនខ្ពស់ ឬខ្ពស់ជាងអត្រានៃមនុស្សខាងលោកិយទៅទៀត—ទាំងនេះជាការបង្ហាញយ៉ាងច្បាស់ ថាយើងពិតជាមាននូវសារធាតុគ្រីបតូណែក (ភាពកម្សោយ) នៅកណ្ដាលចំណោមយើងពិតប្រាកដណាស់។ 


ស្ថានភាពនៃក្រុមជំនុំសព្វថ្ងៃនេះ ដែលមើលឃើញច្បាស់ថា ផ្ទុយពីអ្វីដែលជាបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ និងគោលបំណងរបស់ទ្រង់ សម្រាប់ជីវិតរបស់យើង ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ទាំងនេះ គួរតែ នាំឱ្យបងប្អូនមានភាពតានតឹងនិងស្មុគចិត្ដ។ 


នៅក្នុងគម្រោងអានទាំងនេះ យើងនឹងរៀន ថាសារធាតុគ្រីបតូណែក (ភាពកម្សោយ) ទាំងនេះ ជាអ្វី និងអំពីរបៀបដែលយើងអាចកម្ចាត់វាចោល ប៉ុន្តែជាមុនដំបូង យើងក៏ត្រូវដឹង និងជឿទៅលើអ្វីដែលជាសក្ដានុពល របស់យើង ផងនោះដែរ។ អ្នកនឹងមិនចង់ជំរុញចិត្ដខ្លួនឯង ឱ្យពាល់នូវសក្ដានុពលណាមួយរបស់អ្នកនោះទេ ប្រសិនបើអ្នកមិនដឹង និងមិនស្គាល់ថាអ្នកមានសក្ដានុពលអ្វីនោះ។ 


តើអ្នកនឹងធ្វើអ្វីវិញឥឡូវនេះ នៅពេលដែលអ្នកដឹងអំពីសក្ដានុពលរបស់អ្នកនោះ? 


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Killing Kryptonite With John Bevere

ប្រៀបដូច ស៊ូភើមេន (Superman) ដែលជាមនុស្សអាចកម្ចាត់រាល់មារនិងខ្មាំងសត្រូវរបស់ខ្លួន អ្នកក៏ជាអ្នកដើរតាមព្រះគ្រីស្ទ ដែលមាននូវសមត្ថភាពលើសពីធម្មជាតិ ដើម្បីអាចយកឈ្នះលើរាល់ឧបសគ្គនានា ដែលអ្នកនឹងជួបប្រទះដែរ។ ប៉ុន្តែ មានបញ្ហាមួយដែល...

More

យើង​ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ចន និង លីហ្សា បឺវៀរ (នៃព័ន្ធកិច្ចអ្នកនាំសារអន្តរជាតិ-Messenger Int'l) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://killingkryptonite.com និង http://cloudlibrary.org/wp-content/plugins/download-monitor/download.php?id=5518

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ