ព័ត៌មានគម្រោងអាន

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៦

អង្គុយនៅទីស្ងប់ស្ងៀម៖ លះចោលជោគវាសនា

នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ យើងមើលឃើញថា សូល ប្រឹងធ្វើអ្វីតាមតែការគិតនឹកឃើញរបស់គាត់ បន្ទាប់ពីហោរា សាំយូអែល លែងមកជួបគាត់ នៅក្នុងរយៈកាលដែលគាត់គួរទទួលបាន។ ជំនួសឱ្យការរង់ចាំព្រះ នោះសូល បែរជាមិនស្ដាប់បង្គាប់ព្រះ ហើយលះចោលអាណាចក្រទាំងមូលរបស់គាត់ ទៅវិញ។


ការណែនាំផ្លូវរបស់ព្រះ អាចនាំឱ្យយើងពិបាកយល់ ដោយសារតែពេលខ្លះ វាហាក់បីដូចជាព្រះបានទុកឱ្យយើងធ្វើអ្វីមួយដោយខ្លួនឯង។ តែទោះបីជាយ៉ាងនេះក្ដី ជាធម្មតា ពេលវេលាទាំងនោះ គឺជាគ្រាដែលព្រះកំពុងតែល្បងលមើលពីការស្ដាប់បង្គាប់ និងភាពស្មោះត្រង់របស់យើង។ ក្នុងខណៈពេល​យើងស្វែងរក និងរង់ចាំស្ដាប់ពីព្រះសូរសៀងនៃព្រះ នោះយើងគួរតែរៀនអង្គុយនៅស្ងៀម នៅត្រង់ទីផ្លូវបំបែកនៃជីវិតរបស់យើង ទាំងកុំគិតថាត្រូវបែរទៅឆ្វេង ឬស្ដាំ រហូតដល់ព្រះថ្លែងប្រាប់យើងពីទិសដៅដែលយើងត្រូវដើរ។ ដូចដែលយើងមើលឃើញពីរឿង សូល គ្រាអស់ទាំងនោះ សុទ្ធតែសំខាន់! ការធ្វើចលនានិងការបង្កើតសកម្មភាព ដោយគ្មានការដឹកនាំពីព្រះ នោះអាចនាំឱ្យខាតបង់ចំពោះព្រះបន្ទូលសន្យា ដែលមានចែងសម្រាប់យើង។ វាអាចបង្កឱ្យយើងខាតបង់ចំពោះឆ្នាំទាំងឡាយនៃជីវិតរបស់យើង ដោយសារតែការដើរតែលតោល ចេញក្រៅពីគោលបំណងជីវិតរបស់យើង។


សូល គឺជាអ្នកដឹកនាំមួយរូប ដែលគាត់មានមនុស្សជាច្រើន ត្រូវពឹងផ្អែកលើការដឹកនាំផ្លូវរបស់គាត់។ កំហុសឆ្គងរបស់គាត់នឹងនាំឱ្យមនុស្សជាច្រើនវង្វេងផ្លូវ។ ក្រោមសម្ពាធពីមិត្តនិងមនុស្សនៅជុំវិញ ដែលគេតែងនិយាយមកកាន់ជីវិតរបស់យើង នោះក៏វាអាចបង្កឱ្យយើងវង្វេងផ្លូវបានដែរ។ រឿងទាំងនេះក៏បង្កឱ្យយើងមើលរំលងព្រះ ប្រសិនបើយើងប្រឹងធ្វើអ្វីមួយ ដោយពុំទាន់បានឮព្រះសូរសៀងពីព្រះទេនោះ។


ខ្ញុំជឿថាព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងរស់នៅក្នុងជីវិតដ៏ល្អប្រសើរបំផុត ហើយព្រះអង្គបញ្ជូនព្រះបន្ទូលសន្យាមកកាន់ជីវិតរបស់យើង ដើម្បីធានាឱ្យយើងរស់នៅក្នុងជីវិត ដូចដែលព្រះអង្គមានបំណងចង់ផ្ដល់ឱ្យ ដែលជីវិតនោះ គឺជាជីវិតដែលទទួលបាននូវការប៉ះពាល់ និងនាំឱ្យយើងបានព្រះពរ។ ប៉ុន្តែនៅពេលដែលយើងដើរតាមទិសដៅផ្ទាល់របស់ខ្លួន ឬការណែនាំផ្លូវពីអ្នកដទៃ នោះយើងលះចោលអ្វីដែលព្រះមានគម្រោងផែនការសម្រាប់យើង។


ពិតមែន នឹងមានគ្រាមួយចំនួននៅពេលដែលយើងមិនអាចឮពីព្រះ ឬទទួលបានចម្លើយភ្លាមពីព្រះ ប៉ុន្តែចូរកុំលះចោលជោគវាសនារបស់អ្នក ដោយទៅខំប្រឹងដើរតាមទិសដៅផ្ទាល់ខ្លួន ឬដោយការណែនាំផ្លូវពីអ្នកដទៃ នោះអី។ ចូរបង្ហាញឱ្យឃើញពីភាពស្មោះត្រង់របស់អ្នក គឺប្រៀបបានដូចជាចៀម ដែលនឹងដើរតាមតែសំឡេងរបស់អ្នកគង្វាលវិញ។ ប្រសិនបើអ្នកកំពុងតែរង់ចាំព្រះបន្ទូលសន្យារបស់ព្រះ ហើយសំឡេងដែលមាននៅជុំវិញអ្នក វាលាន់ឮខ្លាំងពេក ចូរស្វែងរក "ទីស្ងប់ស្ងៀម" ដើម្បីធ្វើការរង់ចាំ។ នៅទីនោះ ព្រះនឹងមានបន្ទូល ស្របតាមពេលវេលារបស់ព្រះអង្គ។ ចូរសន្យាចំពោះព្រះនៅថ្ងៃនេះ ថាអ្នកនឹងមិនធ្វើការ ឬមានចលនាអ្វីឡើយ រហូតដល់អ្នកបានឮពីព្រះសូរសៀងរបស់ព្រះជាមុនសិន។


អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកស្រី ចេស៊ីកា ហាតរីក (Jessica Hardrick) ដែលបានផ្ដល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://jessicahardrick.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ