ព័ត៌មានគម្រោងអាន

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៤

អង្គុយនៅទីស្ងប់ស្ងៀម៖ នៅក្នុងបំណងព្រះហឫទ័យនៃព្រះ

មានមនុស្សជាច្រើនគេគិតថា ប្រសិនបើយើងធ្វើតាមបំណងព្រះហឫទ័យនៃព្រះ នោះរាល់គ្រប់អ្វីៗនឹងដើរទៅមុខយ៉ាងរលូន។ ព្រះជាម្ចាស់ពុំដែលសន្យាដល់យើង ថាខ្សែជីវិតរបស់យើងវានឹងដើរទៅមុខយ៉ាងរលូននោះទេ។ តែតាមពិតទៅ ព្រះអង្គសន្យាថាព្រះអង្គនឹងគង់នៅជាមួយនឹងយើង ហើយរក្សាយើងឱ្យនៅជាប់នឹងបំណងហឫទ័យរបស់ព្រះអង្គ។ ក្នុងខណៈពេលដែលយើងដើរតាមមាគ៌ានៃព្រះ មនុស្សយើងភាគច្រើន ត្រូវទទួលរងការរាំងស្កាត់ ដោយព្រោះតែមានការប្រឆាំង និងក្ដីរំពឹង គិតថាព្រះនឹងធ្វើរាល់អ្វីៗ ទៅតាមការពេញចិត្តរបស់យើង។ នៅត្រង់ចំណុចមិនសុខស្រួលជាលើកដំបូង នោះយើងចាប់ផ្ដើមសង្ស័យចំពោះព្រះសូរសៀងនិងបំណងហឫទ័យនៃព្រះ សម្រាប់ជីវិតរបស់យើង។


មានពេលខ្លះ យើងទទួលរងភាពមិនសុខស្រួល និងភាពមិនគាប់គួរ ដោយព្រោះតែយើងបានធ្វើចលនា ក្នុងគ្រាមិនសមស្រប ហើយមានពេលខ្លះទៀត រឿងហេតុការណ៍កើតឡើង នោះវាគឺជាបំណែកនៃបំណងហឫទ័យនៃព្រះ។ នៅពេលយើងស្ដាប់បង្គាប់ព្រះសូរសៀងនៃព្រះ ផ្លូវគាំងតិចតួចទាំងឡាយ នឹងបង្រៀនទាំងពង្រឹងយើង ក្នុងខណៈពេលដែលយើងស្ថិតនៅក្នុងទីដ៏សុខសុវត្ថិភាព ដែលទីនោះគឺស្ថិតនៅក្នុងបំណងហឫទ័យនៃព្រះ។


ប្រសិនបើយើងសម្លឹងមើលទៅក្នុងដំណើរសាច់រឿងដ៏ល្អបំផុតមួយ មានចែងនៅក្នុងព្រះគម្ពីរ ស្ដីពីគោលបំណងរបស់ព្រះ នោះយើងអាចមើលឃើញពីជីវិតរបស់ លោក យ៉ូសែប និងនាង ម៉ារី នៅពេលដែលគេត្រូវធ្វើដំណើរ ដើម្បីទៅផ្ដល់កំណើតដល់ព្រះរាជ្យបុត្រារបស់ព្រះតែម្ដង។ ក្នុងខណៈពេល ដែលពួកគេខំស្វះស្វែងរកទីកន្លែងសម្រាប់ប្រសូតបុត្រានៃព្រះ នោះពួកគេប្រាកដជាបានអធិស្ឋាន និងបានទូលសូមព្រះឱ្យដឹកនាំផ្លូវដល់ពួកគេ ហើយសូមព្រះប្រទានឱ្យពួកគេនូវទីកន្លែងដ៏ពិសេសមួយ សម្រាប់ការប្រសូតរបស់ព្រះយេស៊ូវ។ នៅពេលដែលសេចក្ដីអធិស្ឋានរបស់ពួកគេ ហាក់មើលទៅដូចជាគ្មានចម្លើយ នោះខ្ញុំឆ្ងល់ដែរ ថាតើពួកគេមានអារម្មណ៍ ថាព្រះបានបោះបង់ពួកគេចោល ទាំងទ្រង់ធ្លាប់ប្រទានព្រះបន្ទូលសន្យាដល់ពួកគេដែរឬយ៉ាងណា។ ពួកគេប្រហែលជាចាប់ផ្ដើមនឹកសង្ស័យពីព្រះបន្ទូលសន្យានៃព្រះមួយរយៈដែរ។ បើយើងវិញ នោះយើងប្រាកដជាថា ព្រះអង្គបានភ្លេចព្រះបន្ទូលសន្យានោះមែនហើយ។ តែទោះជាយ៉ាងនេះក្ដី លោក យ៉ូសែប និងនាង ម៉ារី នៅបន្តដើរក្នុងសេចក្ដីជំនឿ។ ពួកគេពុំបានចាកចេញពីគម្រោងផែនការ ដោយគ្រាន់តែពួកគេមើលមិនយល់ចំពោះព្រះបន្ទូលសន្យា ដែលពួកគេបានទទួលនោះ តែប៉ុណ្ណោះ។


ប្រសិនបើអ្នកកំពុងតែដើរនៅក្នុងទីកន្លែងណា ដែលអ្នកមានអារម្មណ៍ថាព្រះ ដូចជាចាត់ចែងមិនតាមផ្លូវគប្បី ដើម្បីសម្រេចគោលបំណងក្នុងជីវិតរបស់អ្នក នោះចូរអ្នកនៅបន្តអធិស្ឋាន ហើយបន្តទុកចិត្តលើព្រះ។ ទោះបីជាស្ថិតនៅក្នុង "ទីស្ងប់ស្ងៀម" ទាំងឡាយក្ដី ចូរកុំចុះចាញ់ ឬសង្ស័យពីគោលបំណង ដែលព្រះមានសម្រាប់ជីវិតរបស់អ្នក ដោយព្រោះថាការណ៍ទាំងឡាយ នឹងបើកសម្ដែងទៅតាមបំណងហឫទ័យនៃព្រះ មិនមែនតាមបំណងចិត្តរបស់អ្នកនោះទេ។​ ចូរអធិស្ឋាននៅថ្ងៃនេះ សម្រាប់ "ទីស្ងប់ស្ងៀម" របស់អ្នក ហើយចូរសន្យាថាអ្នក នឹងធ្វើចលនា ទៅតាមបំណងហឫទ័យនៃព្រះ និងគោរពដើរតាមមាគ៌ារបស់ព្រះអង្គតែមួយប៉ុណ្ណោះ។


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកស្រី ចេស៊ីកា ហាតរីក (Jessica Hardrick) ដែលបានផ្ដល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://jessicahardrick.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ