ព័ត៌មានគម្រោងអាន

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៥

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំនៅក្នុងគោលបំណងជីវិត

ដាវីឌ ត្រូវបានចាក់ប្រេងតាំងឱ្យក្លាយទៅជាស្ដេច នៅចន្លោះអាយុ ១៦ និង ១៩ ឆ្នាំ ប៉ុន្តែរហូតមកដល់អាយុ ៣០ ឆ្នាំ នោះទើបគាត់បានឡើងគ្រងរាជ្យ នៅលើប្រជាជាតិ អ៊ីស្រាអែល ជាផ្លូវការ។ នៅចន្លោះអាយុ ២៣ និង ៣០ ឆ្នាំ ដាវីឌបានទទួលរងនូវភាពក្រេវក្រោធពី ស្ដេច សូល ហើយនិងរងទុក្ខលំបាកជាច្រើនផ្សេងទៀត ប៉ុន្តែគាត់នៅតែបន្តស្មោះត្រង់ ហើយរង់ចាំនៅក្នុងគោលបំណងជីវិត ដែលព្រះជាម្ចាស់បានសន្យាចំពោះគាត់។


នៅក្នុងព្រះរាជ្យនៃព្រះ យើងពុំតែងតែទទួលបានពីអ្វី ដែលយើងចង់បាននោះទេ ហើយក៏មិនស្របតាមពេលវេលាដែលយើងចង់បានរហូតនោះដែរ។ ការរង់ចាំនោះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជីវិតដែលព្រះបានត្រាស់ហៅយើង ដើម្បីឱ្យយើងបានពេញវ័យនៅក្នុងព្រះគ្រីស្ទ។ ការរង់ចាំត្រៀមរៀបចំយើងសម្រាប់គោលបំណងជីវិត។ ការរង់ចាំពង្រឹងលើជំនឿរបស់យើង និងបង្រៀនយើងឱ្យចេះស៊ូទ្រាំ។


ព្រះជាម្ចាស់ទ្រង់ជ្រាប ក្នុងខណៈពេលដែល ស្ដេច ដាវីឌ ត្រូវការជំនាញ ការស៊ូទ្រាំ និងចំណេះដឹង ជាក់លាក់ទាំងឡាយ ដើម្បីឱ្យគាត់អាចដឹកនាំដោយមានប្រសិទ្ធភាព។ ខ្ញុំជឿថាព្រះជាម្ចាស់បានប្រទានអ្វីជាច្រើន ដែល ដាវីឌ ត្រូវការជាចាំបាច់ ក្នុងនាមរូបគាត់ត្រូវក្លាយខ្លួនធ្វើជាស្ដេច ក្នុងអំឡុងពេលទាំងប៉ុន្មានឆ្នាំនោះ។


ប្រាកដណាស់ថា អ្នកនឹងត្រូវត្រៀមរៀបចំខ្លួនដើម្បីគោលបំណងដែលព្រះបានប្រទានដល់ជីវិតរបស់អ្នក។ ប្រហែលជាក្នុងខណៈពេលដែលអ្នកត្រៀមខ្លួនរៀបចំដើរទៅក្នុងការត្រាស់ហៅ នោះព្រះជ្រាប ថាការត្រាស់ហៅនោះ តម្រូវឱ្យមានអ្វីខ្លះ ដែលអ្នកត្រូវការជាចាំបាច់។ ដូច្នេះ ចូរទុកចិត្តលើព្រះអង្គចុះ។ នៅពេលអ្នកទទួលបានអារម្មណ៍ថាព្រះត្រាស់ហៅអ្នកសម្រាប់ការអ្វីមួយ ប៉ុន្តែអ្នកមិនយល់ថាហេតុអ្វី បានជាពេលវេលារបស់អ្នកមិនទាន់មកដល់នៅឡើយ នោះចូរចងចាំ ថាព្រះកំពុងតែបណ្ដុះបណ្ដាលរូបអ្នក គឺដូចជាពេលព្រះអង្គបានបណ្ដុះបណ្ដាល ស្ដេច ដាវីឌ នោះដែរ។ ចូរអ្នកស្ដាប់បង្គាប់។ ចូរអ្នកនៅស្មោះត្រង់។ ចូរអ្នកបន្តនៅអត់ធ្មត់។ ហើយចូរប្រឹងនៅតែឧស្សាហ៍ចំពោះគោលបំណងជីវិតនោះ។ ព្រះជាម្ចាស់តែងតែមានគម្រោងផែនការល្អប្រសើរជាងគម្រោងផែនការដែលយើងមាន។ ចូរអធិស្ឋាននៅថ្ងៃនេះ សូមឱ្យដួងចិត្តរបស់អ្នក នៅបន្តចុះចូលទៅក្នុងគម្រោងផែនការនិងបំណងហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះ។


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកស្រី ចេស៊ីកា ហាតរីក (Jessica Hardrick) ដែលបានផ្ដល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://jessicahardrick.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ