ព័ត៌មានគម្រោងអាន

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ថ្ងៃទី ៣

អង្គុយនៅទីស្ងប់ស្ងៀម៖ ព្រះជាម្ចាស់គង់នៅទីនេះ

មានមនុស្សជាច្រើនដែលធ្លាប់ស្ថិតនៅក្នុងស្ថានភាពយ៉ាងពិបាកទ្រាំ ហើយយើងមិនអាចមើលឃើញថាមានផ្លូវនឹងច្រកចេញណានោះទេ។ មិនថាជាយើងទទួលរងពីលទ្ធផលរោគវិនិច្ឆ័យ ដែលមិនគាប់ចិត្ត គ្មានការងារធ្វើ ឬបានបាត់បង់មនុស្សជាទីស្រឡាញ់ នោះវាពិតជាពិបាកក្នុងការមើល ឬស្វែងរកឃើញព្រះ នៅក្នុងគ្រាអស់ទាំងនោះ។ យើងមានអារម្មណ៍ថាដូចជាជាប់អន្ទាក់ គឺនៅជាប់គាំងមួយកន្លែង ថែមទាំងគ្មានផ្លូវចេញទៀត។


នៅក្នុងព្រះគម្ពីរ យើងមើលឃើញថា យ៉ាកុប បានរត់ចេញពីស្ថានភាពដែលគាត់បានបង្កើត។ ដោយយោងលើសកម្មភាពរបស់គាត់ យើងអាចនិយាយបានថា យ៉ាកុប ពុំសមទទួលបានពីព្រះហឫទ័យគាប់ចិត្តនៃព្រះ មកលើគាត់នោះទេ។ ដោយហេតុថាគាត់ គឺជាមនុស្សបោកបញ្ឆោត ឬអាចនិយាយបានថា គាត់គ្មានភាពទៀងត្រង់។ ខ្ញុំជឿជាក់ប្រាកដថា យ៉ាកុប ពុំមានអារម្មណ៍ ថាព្រះគង់នៅជាមួយរូបគាត់ នៅក្នុងដំណើរជីវិតរបស់គាត់នោះដែរ។ ក្នុងខណៈពេលដែល យ៉ាកុប កំពុងតែសម្រាកនៅទីដាច់ស្រយាល ទាំងគ្មានសង្ឃឹម និងកំពុងតែរត់គេចពីរាល់គ្រប់ទង្វើខុសឆ្គងដែលគាត់បានប្រព្រឹត្ត នោះព្រះជាម្ចាស់បានមកជួបគាត់។ នៅត្រង់កណ្ដាលទីរញ៉េរញ៉ៃដែលគាត់បានបង្កើតសម្រាប់ ខ្ញុំសង្ស័យថាគាត់ពិតជាពុំអាចស្វែងរកឃើញព្រះ បានឡើយ។ តែទោះជានៅក្នុងកំហុសខុសឆ្គងរបស់គាត់ ព្រះជាម្ចាស់បានទៅជួបគាត់ក្នុងសុបិន្ត ហើយបានផ្ដល់ឱ្យ យ៉ាកុប នូវសេចក្ដីបញ្ជាក់ពីព្រះវត្តមាននៃព្រះ នៅក្នុងវេលាដ៏ខ្មៅងងឹតរបស់គាត់។


មុនជំនួបពីព្រះនៃស្ថានសួគ៌ យ៉ាកុប ប្រហែលជាមានអារម្មណ៍ថាគាត់នៅតែឯងឯកោ ទាំងភ័យខ្លាច និងវង្វេង។ គាត់អាចជាមានអារម្មណ៍ ថាគាត់ពិតជាមិនអាចទូលសូមព្រះសម្រាប់ជំនួយ ឬសម្រាប់ព្រះគុណនោះបានទេ។ ដូចជា យ៉ាកុប ជារឿយៗ យើងតែងឃុំឃាំងខ្លួនឯងពីព្រះ នៅពេលដែលយើងមានអារម្មណ៍ថាខ្លួនយើងមិនសក្តិសម ឬនៅពេលដែលយើងគិតថាព្រះបានធ្វើខុសចំពោះយើង។ ដំណឹងល្អនោះគឺថា ទោះបើយើងស្ថិតនៅក្នុងគ្រាដ៏ខ្មៅងងឹតយ៉ាងណាក្ដី ព្រះជាម្ចាស់ពុំដែលចាកចោលពីយើងសោះឡើយ ទោះបីជាព្រះមើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមចំពោះវិបត្តិរបស់យើងនោះក៏ដោយ។


នៅពេលដែល យ៉ាកុប បានស្វែងរកឃើញថាព្រះជាម្ចាស់នៅតែគង់នៅជាមួយគាត់ នោះគាត់បានមានចិត្តក្លាហាន បន្តធ្វើដំណើរទៅមុខនៅក្នុងផ្លូវជីវិតរបស់គាត់ ទាំងដឹងថាព្រះនឹងធ្វើដំណើរទៅជាមួយគាត់ ហើយនិងការពារគាត់។ ត្រង់នេះប្រហែលជាទីចាប់ផ្ដើមដំបូងនៃទំនាក់ទំនងផ្ទាល់របស់គាត់ ជាមួយនឹងព្រះ។ យ៉ាកុប អាចជាធ្លាប់ដឹងនិងស្គាល់ពីព្រះ ដោយព្រោះទំនាក់ទំនងរបស់ឪពុកគាត់ជាមួយនឹងព្រះ ប៉ុន្តែគាត់នៅមិនទាន់ទទួលបានពីបទពិសោធន៍ និងមិនទាន់បង្កើតទំនាក់ទំនងរបស់គាត់ នោះនៅឡើយទេ។ តាមរយៈទុក្ខលំបាក និងភាពច្របូកច្របល់ នៅក្នុងគ្រាទីស្ងប់ស្ងាត់ គាត់បានស្វែងរកឃើញទំនាក់ទំនងដ៏ពិតជាមួយនឹងព្រះ។


ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពណាមួយនាថ្ងៃនេះ ដែលអ្នកគិតថាវាសែនពិបាក ចូរចំណាយពេល បង្អង់សិន អធិស្ឋាន និងស្វែងរកព្រះ មិនថាជាអ្នកស្ថិតនៅទីណានោះទេឥឡូវនេះ។ ចូរដឹងថាព្រះគង់នៅទីនោះ។ ទោះបីជានៅទីនោះ អ្នកមានអារម្មណ៍ថា ស្ងៀមស្ងាត់ក្ដី ចូរបន្តស្វែងរកព្រះ ព្រោះព្រះគង់នៅទីនោះ ហើយបើស្របតាមពេលវេលាកំណត់របស់ព្រះអង្គ នោះព្រះអង្គនឹងបើកសម្ដែងឱ្យអ្នកឃើញពីទ្រង់។ ព្រះជាម្ចាស់មិនដែលចាកចោលពីយើងទេ ប៉ុន្តែ ព្រះអង្គនៅរង់ចាំយើង ដើម្បីឱ្យយើងទទួលយកនូវការអញ្ជើញរបស់ព្រះអង្គ ដើម្បីអនុញ្ញាតនិងទទួលយកព្រះអង្គ ឱ្យមករួមធ្វើដំណើរនៅក្នុងផ្លូវជីវិតរបស់យើង។ ដូចដែល យ៉ាកុប បានដឹងថាគាត់ត្រូវការធ្វើដំណើររួមជាមួយព្រះ ហើយដើរនៅក្រោមការការពាររបស់ព្រះ នោះព្រះជាម្ចាស់កំពុងតែរង់ចាំយើង ឱ្យយើងធ្វើដូចគ្នានៅក្នុងស្ថានភាពរបស់យើង។ តើអ្នកនឹងទទួលយកការអញ្ជើញរបស់ព្រះ ដែរឬទេ?


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Sitting in the Still: 7 Days to Waiting Inside of God’s Promise

មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកស្រី ចេស៊ីកា ហាតរីក (Jessica Hardrick) ដែលបានផ្ដល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://jessicahardrick.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ