ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 10 ក្នុងចំណោម 10 ថ្ងៃ

ឱកាសជាលើកទីពីរ

រឿងនិងការអបអរសាទររបស់យើង មិនត្រូវបញ្ឈប់នៅត្រឹមថ្ងៃរំឮកព្រះគ្រិស្ត​មានព្រះជន្មរស់ឡើងវិញនោះឡើយ។ នេះហើយជាវិបត្ដិមួយនៃការអបអរចំពោះថ្ងៃឈប់សម្រាក ព្រោះអីចប់ពីថ្ងៃនោះហើយ យើងត្រូវចូលទៅកាន់ថ្ងៃថ្មីមួយផ្សេងទៀត ដោយប្រឈមនឹងជីវិតរស់នៅពិត ទាំងងឿងឆ្ងល់រួចសួរ «ចុះមានអ្វីទៀត?» ភាពអ័ព្ទអួក៏កើតមានឡើង។ នៅថ្ងៃនេះ ជាពេលវេលាដែលយើងសម្លឹងឆ្ពោះទៅមុខ នៅក្នុងសេចក្ដីជំនឿថា ព្រះគ្រិស្ត​ទ្រង់បានយកឈ្នះលើបណ្ដាសានៃបាប ហើយនាំនូវជីវិតថ្មីនៅក្នុងព្រះអង្គមកកាន់រូបយើងរាល់គ្នា។

ព្រះយេស៊ូទ្រង់បានចោទសួរលោកពេត្រុសអំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះអង្គ។ ខ្ញុំគិតថា សំនួរទាំងនោះ មិនមែនជាប្រយោជន៏សម្រាប់ព្រះយេស៊ូនោះឡើយ ប៉ុន្តែសម្រាប់លោកពេត្រុសទៅវិញទេ។ ខ្ញុំគិតថាព្រះយេស៊ូទ្រង់បានផ្ដល់នូវឱកាសដល់លោកពេត្រុស មិនមែនតែម្ដង ប៉ុន្តែរហូតដល់ទៅបីដងឯណោះ ដើម្បីបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះគ្រីស្ទ។ អស់រយៈពេលបីដង ដែលព្រះយេស៊ូទ្រង់បានឆ្លើយតប ទៅកាន់របៀបដែលលោកពេត្រុសអាចបង្ហាញនូវសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះអង្គ៖"ចូរថែរក្សាកូនចៀមរបស់ខ្ញុំ" "ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំ" ហើយនិង "ចូរថែរក្សាកូនចៀមរបស់ខ្ញុំ"

របៀបដែលយើងបង្ហាញនិងប្រាប់ដល់ព្រះយេស៊ូថាយើងស្រឡាញ់ព្រះអង្គ មិនមែនគ្រាន់តែចេញពីពាក្យសម្ដីនោះឡើយ។ គ្រប់គ្នា នរណាក៏អាចពាក់បន្តោងរូបឈើឆ្កាង ដាក់ថាខ្លួនជាគ្រិស្ត​បរិស័ទនៅលើគណនីហ្វេសបុគរបស់គេ ឬទៅក្រុមជំនុំនៅថ្ងៃអាទិត្យបានដែរ។ ព្រះយេស៊ូទ្រង់មានបន្ទូលថា បើស្រឡាញ់ព្រះអង្គ យើងត្រូវតែមើលថែរក្សាកូនចៀម (ប្រជារាស្រ្ដ) របស់ព្រះអង្គ។

ព្រះអង្គមិនគ្រាន់តែស្នើសុំឲ្យលោកពេត្រុសស្រឡាញ់មនុស្សឡើយ ព្រះអង្គក៏បានផ្ដល់នូវការណែនាំមួយផ្សេងទៀត៖

ចូរអានអត្ថបទគម្ពីរនេះម្ដងទៀតៈ យ៉ូហាន ២១៖១៩

ព្រះអង្គមានបន្ទូលឲ្យលោកពេត្រុសដើរតាមព្រះអង្គ។ នេះជារូបភាពមួយដ៏អស្ចារ្យនៃព្រះដែលសង្រ្គោះរំដោះយើង។ វាមិនសំខាន់នោះឡើយថា លោកពេត្រុសធ្លាប់បានងាកចេញ មិនសម្លឹងទៅកាន់ព្រះអង្គ នៅពេលដែលគាត់បានដើរនៅលើផ្ទៃទឹកនោះ។ វាក៏មិនសំខាន់ដែរថា លោកពេត្រុសបានធ្លាប់បដិសេធមិនស្គាល់ព្រះគ្រិស្ត​ មិនតែម្ដងនោះឡើយ តែរហូតដល់ទៅបីដងឯណោះ។ ព្រះយេស៊ូនៅតែបន្តអញ្ជើញលោកពេត្រុសឲ្យដើរតាមព្រះអង្គសាជាថ្មី។

«ចោរវាមកគិតតែពីលួច គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិតហើយឲ្យគេមានជីវិតពេញបរិបូរណ៌។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ គង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។»
--ជាបន្ទូលព្រះយេស៊ូ (យ៉ូហាន ១០៖១០-១១)

ព្រះយេស៊ូទ្រង់ជ្រាបរាល់គ្រប់អ្វីៗទាំងអស់អំពីលោកអ្នក—រាល់គ្រប់អ្វីៗដែលចោរ (អារក្សសាតាំង) បានលួច បានសម្លាប់ និង បានបំផ្លាញនៅក្នុងជីវិតរបស់អ្នក—ហើយព្រះយេស៊ូនៅតែស្រឡាញ់រូបលោកអ្នកដដែល ហើយទ្រង់សព្វព្រះទ័យផ្ដល់ឲ្យលោកអ្នកមាននូវជីវិតដ៏ពេញបរិបូរណ៍។

លោកអ្នកជាមនុស្សដ៏ស្រស់សោភា ព្រោះដោយសារតែសេចក្ដីស្រឡាញ់របស់ព្រះ—តាមរយៈជីវិត ការសុគត និង ការរស់ឡើងវិញរបស់ព្រះអង្គ! ដូច្នេះចូរទៅមុខ ហើយរស់នៅក្នុងជីវិតដ៏ពេញបរិបូរណ៍ចុះ ព្រមទាំងដើរតាម និង ស្រឡាញ់ដល់ចៀមរបស់ព្រះអង្គផង!

អត្ថបទគម្ពីរ

ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ