ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 9 ក្នុងចំណោម 10 ថ្ងៃ

ការសុគតហើយរស់ឡើងវិញរបស់ព្រះគ្រិស្ត​

នៅថ្ងៃនេះយើងអបអរសាទរព្រះគ្រិស្ត​ ដែលព្រះ​អង្គ​មិន​បាន​គ្រាន់​តែ​សុគត​នៅ ឯ​លើ​ឈើ​ឆ្កាង​ប៉ុណ្ណោះ​នោះ​ទេ តែ​ព្រះអង្គមានព្រះជន្មរស់ឡើងវិញ! អ្វីដែលគិតមើលទៅថា ជាការបំបិទមាត់ និង ការ​ដាក់​ទណ្ឌកម្ម (សេចក្ដីស្លាប់របស់ព្រះយេស៊ូនៅលើឈើឆ្កាង) បានក្លាយទៅជាការនាំមកនូវសេរីភាពសម្រាប់យើងរាល់គ្នា​ដោយ​សារ​តែ​ផ្នូរ​នៃ​សេច​ក្ដី​ស្លាប់ មិន​អាចឃុំគ្រងព្រះអង្គបាននោះឡើយ។

ចូរអានអត្ថបទគម្ពីរ យ៉ូហាន ២០៖១-២៩

ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គទ្រង់មិននៅសុគតនោះឡើយ។ តើ​មាន​នរណា​ប្រទះ​គិត​ថា​ការ​នេះ គឺជាអ្វីដែលមិនសមហេតុផលឬទេ? គ្រាន់តែមួយថ្ងៃមុនហ្នឹងសោះ ដែលព្រះអង្គទ្រង់បានសុគត។ គេបានរុំព្រះអង្គក្នុងសំពត់ដាក់សាកសព ហើយ​ទាំង​ដាក់​នៅ​ក្នុង​ផ្នូរដែលមានថ្មដ៏ធំគ្របផង។

នេះហើយជាអ្វីដែលគ្រីស្ទសាសនា ឬជំនឿលើអង្គព្រះគ្រិស្ត​ ចាប់ផ្លាស់ប្ដូរពី ការគិត គ្រាន់​ថា​ជា​គំនិត​ល្អ​ៗ​ពី​គ្រូ​បង្រៀន​ដ៏​ប្រសើរ ទៅជាជីវិតពេញទៅដោយជំនឿវិញ។ ប្រសិនបើ ជីវិតរបស់ព្រះយេស៊ូមានតែការបង្រៀន ការផ្ដល់ក្ដីស្រឡាញ់ទៅកាន់មនុស្ស និង ការ​ប្រោស​មនុស្ស​ឲ្យ​បាន​ជា​សះ​ស្បើយ គេប្រហែលជាចងចាំអំពីព្រះអង្គលើទង្វើតែប៉ុណ្ណឹងប៉ុណ្ណោះ។ តែការពិត វាមិនមែនតែប៉ុណ្ណោះនោះទេ។ ពិភពលោកទាំងមូល បានផ្លាស់ប្រែ ដោយ​សារ​តែ​ព្រះ​អង្គមិននៅសុគតរហូតនោះឡើយ។ អ្វីៗដែលព្រះយេស៊ូបានមានបន្ទូល និង អ្វីៗដែលព្យាការីបានថ្លែងទុកតាំងពីសម័យមុន សុទ្ធតែបានសម្រេច និង​បាន​ក្លាយ​ជា​ការ​ពិត! ការដែលព្រះយេស៊ូទ្រង់មានព្រះជន្មរួចពីសុគត ទ្រង់បានកម្ទេចរាល់បណ្ដាសាដែលមានលើយើងរាល់គ្នា!

អ្វីៗទាំងនេះ គិតមើលទៅហាក់បីដូចជា ការ​គិត​ល្ងី​ល្ងើមែនអត់? ប្រសិនបើ យើងយកចំណេះដឹង និងសមត្ថភាពរបស់យើងយកមកពិចារណាដោយផ្ទាល់ នោះ​យើង​មិន​អាច​ថ្លឹង​ថ្លែង​ឲ្យ​យល់​បាន​ពេញ​លក្ខណៈ​នោះ​ឡើយ​។ លោកសាវ័កប៉ូល លើកទឹកចិត្ដយើង នៅក្នុង ១ កូរិនថូស ២៖៥ ថា៖«កុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែ​ពឹង​ផ្អែក​លើ​ឬទ្ធានុភាព​របស់ព្រះជាម្ចាស់»

នៅក្នុងការយល់ឃើញរបស់មនុស្សលោក ការសុគតរបស់ព្រះគ្រិស្ត​នៅលើឈើឆ្កាង ការរស់ឡើងវិញពីសុគត ហើយនិង ការដែលមនុស្សលោកអាចទទួលការសង្គ្រោះពីទម្ងន់នៃអំពើបាបរបស់គេ គឺសុទ្ធសឹងមើលទៅដូចជាការជឿឆ្គួតរងីរងើមួយ។​​ ប៉ុន្តែព្រះជាម្ចាស់។ (ខ្ញុំស្រឡាញ់ពាក្យពីរម៉ាត់នេះណាស់)។ ព្រះរបស់យើងមិនមែនគ្រាន់តែជាមនុស្សណាម្នាក់ដែលបានសុគតនៅលើឈើឆ្កាងនោះឡើយ ទ្រង់គឺជាអង្គព្រះយេស៊ូវ—ដែលពេញលេញជាព្រះជាម្ចាស់និងជាមនុស្ស។ ប្រសិនបើព្រះអង្គគ្រាន់តែជាមនុស្សម្នាក់ នោះការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង នឹងគ្រាន់បានតែជាការបាត់បង់នៃគ្រូបង្រៀនដ៏មានឥទ្ធិពល និងអ្នកដែលជួយការពារគាំទ្រដល់អស់ជនក្រីក្រនិងអ្នកមានជម្ងឺតែប៉ុណ្ណោះ។

នេះហើយគឺជាអត្ថន័យដែលលើសពីការនឹករំឮកដែលមនុស្សក្នុងពិភពលោកមួយចំនួនបានគិតនិងចូលរួមអបអរ ចំពោះថ្ងៃដ៏វិសេសនេះ។ ព្រះយេស៊ូទ្រង់បានសុគតសម្រាប់រូបអ្នក ប៉ុន្តែព្រះអង្គក៏មានព្រះជន្មរស់ឡើងវិញសម្រាប់រូបលោកអ្នកផងដែរ! ព្រះអង្គមិនមែនគ្រាន់តែបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើងតែប៉ុណ្ណោះនោះទេ តែព្រះអង្គក៏បាននាំឲ្យយើងមានជីវិតថ្មីផងនោះដែរ!

នេះហើយជាអ្វីដែលព្រះគ្រីស្ទទ្រង់បានធ្វើសម្រាប់រូបយើងរាល់គ្នា ប្រសិនបើយើង ជ្រើសរើសជឿនៅលើ ការសុគតនៅឯឈើឆ្កាង និង ការរស់ឡើងវិញ (ផ្នូរទទេ) របស់ទ្រង់៖«ប្រសិនបើ អ្នកណាម្នាក់នៅរួមជាមួយព្រះគ្រីស្ទ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។» (២ កូរិនថូស ៥៖១៧)

ចូរចំណាយពេលនៅថ្ងៃនេះ តាមរបៀបណាក៏ដោយដែលសមរម្យ ដើម្បីអបអរនូវអ្វីៗដែលព្រះយេស៊ូទ្រង់បានធ្វើសម្រាប់រូបលោកអ្នកចុះ!
ថ្ងៃ 8ថ្ងៃ 10

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ