ព័ត៌មានគម្រោងអាន

មេរៀនចុងក្រោយ៖ គម្រោងអានសម្រាប់សប្ដាហ៍ដ៏វិសុទ្ធគំរូ

The Final Lessons: A Holy Week Plan

ថ្ងៃទី 7 ក្នុងចំណោម 10 ថ្ងៃ

ការសោយទិវង្គត

ខ្ញុំតែងតែគិតថា អ្នកដែលបានដាក់ឃ្លាពាក្យ "ថ្ងៃសុក្រដ៏ល្អ" ពិតជាចម្លែកណាស់ ដោយសារតែថ្ងៃនោះគឺជាថ្ងៃដែលព្រះនៃសកលលោកត្រូវសុគត។

ថ្ងៃនេះ—ជាថ្ងៃដែលយើងសម្លឹងទៅកាន់ពេលវេលាសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ហើយពេលវេលានេះ មើលទៅ ដូចជាមិនល្អទាល់តែសោះ។ ខ្ញុំទទួលស្គាល់ថាអ្វីៗដែលព្រះអង្គទ្រង់បានធ្វើសម្រេចថ្ងៃនោះ សម្រាប់យើងពិតជាល្អ ប៉ុន្តែការសុគតរបស់ព្រះអង្គគ្មានអំណាច ប្រសិនបើគ្មាននូវការរស់ឡើងវិញរបស់ព្រះអង្គទេនោះ។ ដូច្នេះសម្រាប់រូបខ្ញុំ ថ្ងៃនោះ មើលទៅដូចជាថ្ងៃដ៏ងងឹត ពេញទៅដោយទុក្ខក្រៀមក្រំ—ផ្ទុយពីអ្វីដែលគេហៅថាល្អ។

ចុះសម្រាប់អ្នកវិញ—តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចនៅពេលដែលអ្នកសញ្ជឹងគិតអំពីការសុគតនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ?

គម្រោងអានថ្ងៃនេះ មានលក្ខណៈវែងបន្តិច។ តែចូរកុំគ្រាន់តែមើលត្រួសៗ ឬ រំលង ដោយសារតែអ្នកធ្លាប់អានរឿងរ៉ាវនេះហើយ។ ចូរទូលសូមព្រះវិញ្ញាណ ដែលជាព្រះជំនួយ ដើម្បីជួយឲ្យលោកអ្នកបានភ្ជាប់ការសោយទិវង្គតរបស់ព្រះគ្រីស្ទ នៅក្នុងន័យមួយថ្មីផ្សេងទៀតសម្រាប់រូបលោកអ្នក។

ចូរអាន អត្ថបទគម្ពីរ យ៉ូហាន ១៩៖១-៣០។

ក្នុងខណៈពេលដែលខ្ញុំបានអានអត្ថបទគម្ពីរនេះ ខ្ញុំបានកត់ត្រានូវចំណុចមួយចំនួនអំពីអ្វីដែលព្រះយេស៊ូវទ្រង់បានស៊ូទ្រាំ៖ លោកពីឡាតបញ្ជាឲ្យទាហានវាយព្រះអង្គនឹងរំពាត់។ ព្រះអង្គត្រូវបានគេបំពាក់ក្រងមកុដធ្វើពីបន្លា។ បំពាក់ដោយអាវផាយពណ៌ស្វាយទាំងចំអកឡកឡាយហែហមក្នុងចំណោមបណ្ដាជន។ រងការវាយដំដោយដៃទាហាន។ ទ្រង់ត្រូវគេដាក់បង្ហាញក្នុងស្ថានភាពដ៏គួរឲ្យអាម៉ាស់ទៅកាន់បណ្ដាជន។ មានទាំងការស្រែកឲ្យឆ្កាងពីបណ្ដាមនុស្ស។ ត្រូវបានលោកពីឡាតមើលឃើញថាគ្មានទោសកំហុស។ ព្រះអង្គមិនមានបន្ទូលតបត។ ទ្រង់បានបែរសិទ្ធិអំណាចទៅកាន់ព្រះជាម្ចាស់។ បានអង្គុយនៅ​ឯកៅអីគេវិនិច្ឆ័យទោស។ មានការបន្ទោសម្លេងឲ្យឆ្កាងព្រះអង្គកាន់តែខ្លាំងជាងមុន។ ត្រូវបានគេយកព្រះអង្គទៅឆ្កាង។ លើសពីនោះ ព្រះអង្គត្រូវលីឈើឆ្កាងដែលគេនឹងដាក់ឆ្កាងព្រះអង្គផ្ទាល់ផង។ គេបានឆ្កាងព្រះអង្គ។ ទ្រង់បានផ្ទេរម្ដាយរបស់ព្រះអង្គទៅកាន់លោកយ៉ូហានឲ្យមើលថែ។ ទ្រង់ស្រេកទឹក។ ទ្រង់ត្រូវគេឲ្យស្រាដែលមានរសជាតិជូរ។ ទ្រង់បានមានបន្ទូល។ រួចក៏ផុតដង្ហើមសុគតទៅ។

ពេលគិតអំពីការសុគតនៅលើឈើឆ្កាងនេះម្ដងៗ រូបខ្ញុំមានអារម្មណ៍ថាស្ពឹកហើយស្លុតផង។ ចំពោះរូបឈើឆ្កាង យើងអាចឃើញមាននៅគ្រប់ទីកន្លែង។ យើងពាក់រូបនោះ នៅនឹងក និង ដាក់តាំងតាមជញ្ជាំងផង។ ប្រសិនបើ យើងលូតលាស់ឡើងក្នុងជំនឿលើព្រះយេស៊ូវ យើងប្រាកដជាបានឮរឿងនេះ ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀត។ សូម្បីតែនៅក្នុងរូបភាពដែលគេគូរ ដោយមានភ្នំ និងឈើឆ្កាង ទាំងមានព្រះអាទិត្យរះផង ក៏យើងមិនបានគិតអំពីភាពខ្មៅងងឹតនៃព្រឹត្ដិការណ៍នោះដែរ ព្រោះយើងឃើញច្រើនដងហើយ។

(ប្រសិនបើ អ្នកមានពេល សូមអានសាច់រឿងនៃដំណឹងល្អតាមរយៈអ្នកនិពន្ធផ្សេងទៀតដូចមានក្នុង៖ ម៉ាថាយ ២៧៖១-៥៦, ម៉ាកុស ១៥៖១-៤១, ហើយនិង លូកា ២២៖៦៣-២៣៖៤៩)

នៅថ្ងៃនេះ ចូរទូលសុំ ព្រះជាជំនួយរបស់យើង សូមទ្រង់ប្រទានឲ្យយើងមាននូវទស្សនៈស្រស់ថ្មីមួយផ្សេងទៀត អំពីអ្វីដែលព្រះគ្រីស្ទទ្រង់បានស៊ូទ្រាំ និង បានធ្វើសម្រេចនៅថ្ងៃនោះ។

រាប់រយឆ្នាំ មុនថ្ងៃនោះកើតឡើង មានព្យាការី អេសាយ បានសរសេរជាមួយពាក្យពេចន៍ទាំងនេះ អំពីព្រះយេស៊ូវ និង អ្វីដែលព្រះអង្គនឹងត្រូវស៊ូទ្រាំ៖

ចូរអានអត្ថបទគម្ពីរ អេសាយ ៥៣៖៤-១២។

 

 

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

The Final Lessons: A Holy Week Plan

តោះយើងកុំប្រញាប់ប្រញាល់ពេក ចូរបង្អង់សម្រាប់សប្ដាហ៍ដ៏វិសុទ្ធនេះ ហើយចាប់រៀនរំឮកពីថ្ងៃចុងក្រោយរបស់ព្រះគ្រិស្ត​នៅពេលដែលព្រះអង្គបានគង់នៅលើផែនដីនេះ។ ជារៀងរាល់ថ្ងៃ យើងនឹងទទួលមេរៀន ឬអំណោយដែលព្រះអង្គទ្រង់បានចំណាយពេលក្នុងការប្រទាន...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកស្រី បេគី គីសើ (Becky Kiser) ដែលបម្រើនៅក្នុងព័ន្ធកិច្ច ថ្ងៃសម្រាកដ៏វិសុទ្ធ (Sacred Holidays) សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.sacredholidays.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ