ព័ត៌មានគម្រោងអាន

ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់?គំរូ

Why Easter?

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

តើយើងត្រូវតែធ្វើអ្វីខ្លះទៅ?  



សម្ព័ន្ធមេត្រីថ្មីបានប្រាប់យ៉ាងច្បាស់លាស់ណាស់ថា យើងត្រូវតែធ្វើអ្វីមួយ ហើយទង្វើនោះគឺថា យើងត្រូវទទួលយកនូវកាដូ ដែលព្រះជាម្ចាស់ទ្រង់បានប្រទានឱ្យ។ នេះគឺជាសកម្មភាពនៃជំនឿ ដែលផ្អែកទៅលើរាល់អ្វីៗ ដែលយើងដឹងអំពីព្រះយេស៊ូវ។ នេះមិនមែនជាទង្វើនៃជំនឿដែលខ្វាក់ទេ។ តែជាការដែលយើងដាក់រាល់នូវទំនុកចិត្ដរបស់យើង ទៅលើព្រះអង្គដែលជាព្រះ។ នៅក្នុងរូបភាពមួយ ការនេះប្រៀបបានដូចជាការដែលយើងឈានជើងនៃជំនឿ ដែលស្រដៀងនឹងការដឹកដៃដោយ កូនក្រមុំ ឬកូនកម្លោះ នៅពេលដែលគាត់និយាយថា៖ "ខ្ញុំយល់ព្រម" នៅថ្ងៃដែលគេធ្វើវិវាហមង្គលនោះដែរ។



របៀបដែលមនុស្សគេបោះជំហាននៃសេចក្ដីជំនឿនេះ មានរបៀបនិងលក្ខណៈផ្សេងៗពីគ្នា ប៉ុន្តែខ្ញុំចង់បរិយាយនូវរបៀបមួយ ដែលអ្នកអាចបោះជំហាន ឈានជើងនៃជំនឿ ឥឡូវនេះ។ យើងអាចសង្ខេបឱ្យខ្លី នៅក្នុងពាក្យពេចន៍ ឃ្លាបីខ្លីៗថា៖



"សូមអត់ទោស"



អ្នកត្រូវតែទូលសូមព្រះជាម្ចាស់ ដើម្បីសូមទ្រង់អត់ឱនទោសដល់អ្នក សម្រាប់រាល់អ្វីៗដែលអ្នកបានប្រព្រឹត្ដខុស ហើយបែរត្រឡប់ចេញពីអ្វីៗ ដែលអ្នកដឹងថាខុសឆ្គងនៅក្នុងជីវិតរបស់អ្នក។ នេះហើយជាអ្វីដែលព្រះគម្ពីរចង់មានន័យ នៅពេលដែលព្រះបន្ទូលបានថ្លែងថា "ចូរកែប្រែចិត្ដគំនិត" នោះ។



"អរព្រះគុណព្រះអង្គ"



យើងជឿថាព្រះយេស៊ូវបានសុគតសម្រាប់រូបយើងនៅលើឈើឆ្កាង។ អ្នកត្រូវតែអរគុណព្រះអង្គ សម្រាប់ការសុគតរបស់ទ្រង់ សម្រាប់រូបអ្នក ហើយនិងអរគុណទ្រង់ សម្រាប់ការប្រទាននូវកាដូនៃការអត់ឱនទោសរបស់ទ្រង់ សេរីភាពរបស់ព្រះអង្គ និងព្រះវិញ្ញាណរបស់ទ្រង់ ផងនោះដែរ។



"សូមព្រះអង្គ"



ព្រះជាម្ចាស់ទ្រង់នឹងមិនដែលបង្ខិតបង្ខំព្រះហឫទ័យ ឬផ្លូវរបស់ទ្រង់ មកលើជីវិតរបស់យើងនោះឡើយ។ អ្នកត្រូវតែទទួលយកនូវកាដូ/អំណោយទានរបស់ព្រះអង្គ ហើយសូមអញ្ជើញព្រះអង្គយាងមក ដើម្បីអនុញ្ញាតឱ្យទ្រង់គង់នៅក្នុងជីវិតរបស់អ្នក តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ។



ប្រសិនបើអ្នកចង់ទទួលបានទំនាក់ទំនងមួយជាមួយនឹងព្រះជាម្ចាស់ ហើយអ្នកត្រៀមខ្លួនរួចរាល់ជាស្រេចហើយ ចូរនិយាយ ឃ្លាទាំងបីនេះ បន្ទាប់មក នៅខាងក្រោមនេះ ក៏មានសេចក្ដីអធិស្ឋានខ្លី ដែលអ្នកអាចអធិស្ឋាន ហើយក៏ជាទីចាប់ផ្ដើម ដែលអ្នកអាចមានទំនាក់ទំនងមួយ ជាមួយនឹងព្រះដែរ៖



ឱ ព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ



ទូលបង្គំសូមសុំទោស សម្រាប់រាល់អ្វីៗ ដែលទូលបង្គំបានប្រព្រឹត្ដខុស នៅក្នុងជីវិតរបស់ទូលបង្គំ។ (ចូរចំណាយពេលខ្លីមួយ ទូលសូមការអត់ឱនទោស សម្រាប់អ្វីដែលជាក់ស្ដែង ដែលអ្នកឃើញ និងដឹងនៅក្នុងសតិសម្បជញ្ញៈរបស់អ្នក)។ សូមទ្រង់បានអត់ឱនទោសដល់ទូលបង្គំ។ ឥឡូវនេះ ទូលបង្គំសូមបែរចេញពីរាល់អ្វីៗ ដែលទូលបង្គំដឹងថា ជាអំពើខុសឆ្គង។



អរគុណព្រះអង្គ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង សម្រាប់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានទទួលការអត់ឱនទោស និងបានទទួលនូវសេរីភាព។



អរគុណព្រះអង្គ ដែលទ្រង់បានប្រទានដល់ទូលបង្គំនូវការអត់ឱនទោស ហើយផ្ដល់នូវព្រះអំណោយទាននៃព្រះវិញ្ញាណរបស់ទ្រង់។ ឥឡូវនេះ ទូលបង្គំសូមទទួលយកនូវកាដូ/អំណោយទាននោះ។



សូមយាងមកគង់នៅក្នុងដួងចិត្ដរបស់ទូលបង្គំ ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយសូមទ្រង់គង់នៅក្នុងជីវិតរបស់ទូលបង្គំ ពីពេលនេះរហូតតទៅ។



សូមអរគុណដល់ព្រះអម្ចាស់យេស៊ូវ។ អាមែន។


អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Why Easter?

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធកិច្ច អាល់ហ្វា និង នីគី ហ្កាំបល (Nickey Gumbel) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://alpha.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ