ព័ត៌មានគម្រោងអាន

ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់?គំរូ

Why Easter?

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

តើហេតុអ្វីបានជាព្រះត្រូវយាងមក ហើយតើហេតុអ្វីបានជាទ្រង់ត្រូវសុគត?  



ព្រះយេស៊ូវគឺជាបុរសដែលត្រូវបានជ្រើសរើសមក ដើម្បីឱ្យប្រសូតនៅក្នុងលោកិយនេះ ហើយក៏ជាបុរសម្នាក់ នៅក្នុងចំណោមមនុស្សដ៏តិចមួយចំនួន ដែលត្រូវបានជ្រើសរើសឱ្យប្រសូតមក ដើម្បីសុគតដែរ។ ទ្រង់បានមានបន្ទូលថា ហេតុផលដែលទ្រង់បានយាងមក នោះគឺដើម្បីសុគតសម្រាប់រូបយើង។ ទ្រង់បានយាងមក ដើម្បី "ផ្ដល់ជីវិតរបស់ទ្រង់ ជាថ្នូរ នៃតម្លៃលោះ សម្រាប់មនុស្សជាច្រើន" (ម៉ាកុស ១០៖៤៥)។



ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់បានសុគត "សម្រាប់" យើង។ ពាក្យថា "សម្រាប់" មានន័យថា "ជំនួសឱ្យ"។ ទ្រង់បានធ្វើដូច្នេះ ដោយសារទ្រង់ស្រឡាញ់យើង ហើយមិនចង់ឱ្យយើងត្រូវបង់ថ្លៃសងនូវទោសវិនិច្ឆ័យ សម្រាប់រាល់អ្វីៗ ដែលយើងបានប្រព្រឹត្ដខុសនោះទេ។ នៅលើឈើឆ្កាង ទ្រង់ប្រៀបដូចជាបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំទទួលរងនិងយករាល់គ្រប់ទាំងផលនៃការប្រព្រឹត្ដរបស់អ្នក មកដាក់នៅលើរូបខ្ញុំផ្ទាល់»។ ទ្រង់បានធ្វើកិច្ចការទាំងអស់នេះ សម្រាប់រូបអ្នក ហើយនិងរូបខ្ញុំ។ ប្រសិនបើអ្នកហើយនិងខ្ញុំ ជាមនុស្សតែពីរនាក់នៅក្នុងលោកនេះ ទ្រង់ក៏នឹងនៅតែសុខចិត្ដ ព្រមសុគត ដើម្បីយើងដែរ។ លោកសាវ័ក ប៉ុល បានសរសេរពី "ព្រះរាជបុត្រានៃព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះដែលស្រឡាញ់រូបខ្ញុំ និងបានប្រគល់អង្គទ្រង់ផ្ទាល់សម្រាប់រូបខ្ញុំ" (កាឡាទី ២៖២០)។ ដោយហេតុតែព្រះអង្គស្រឡាញ់យើង ទ្រង់បានប្រគល់ជីវិតរបស់ទ្រង់ ជាថ្នូរនៃថ្លៃប្រោសលោះ ដល់យើង។



ពាក្យថា "ជាថ្នូរនៃថ្លៃប្រោសលោះ" ចេញមកពីពាក្យ ដែលមនុស្សបានប្រើប្រាស់ នៅក្នុងសម័យនៃការទិញដូរទាសករ នៅតាមទីផ្សារ។ អាចជាមានមនុស្សចិត្ដល្អ ដែលគាត់នឹងទិញនូវទាសករណាម្នាក់ រួចហើយគាត់អាចរំដោះឱ្យទាសករនោះ មាននូវសេរីភាព—ប៉ុន្តែ មុននឹងការនេះអាចកើតមានឡើងបាន គាត់ត្រូវតែធ្វើការបង់ថ្លៃ ជាថ្នូរសម្រាប់បង់លោះ ជាមុនសិន។ ព្រះយេស៊ូវបានបង់ថ្លៃឱ្យសព្វគ្រប់អស់ហើយ ដោយព្រះលោហិតផ្ទាល់របស់ទ្រង់ នៅលើឈើឆ្កាង ដែលជាថ្នូរនៃតម្លៃប្រោសលោះដ៏ធំធេង ដើម្បីឱ្យយើងអាចមាននូវសេរីភាព។


អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Why Easter?

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធកិច្ច អាល់ហ្វា និង នីគី ហ្កាំបល (Nickey Gumbel) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://alpha.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ