ព័ត៌មានគម្រោងអាន

ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់?គំរូ

Why Easter?

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

មានសេរីភាពចេញពីអ្វីទៅ?  



ព្រះយេស៊ូវបានបង់ថ្លៃ ដោយព្រះលោហិតផ្ទាល់របស់ទ្រង់នៅលើឈើឆ្កាង ដែលជាថ្នូរនៃតម្លៃប្រោសលោះ ដើម្បីរំដោះយើងឱ្យមានសេរីភាព។



សេរីភាពចេញពីចិត្ដចោទប្រកាន់ខ្លួន ចិត្ដថាខ្លួននៅជាប់មានទោសកំហុស គឺចេញពីចិត្ដមានភិរុទ្ធភាព



ទោះបើយើងមានអារម្មណ៍ថាខ្លួននៅជាប់មានទោស ឬក៏អត់ យ៉ាងណាក៏ដោយ យើងគ្រប់គ្នាសុទ្ធតែជាមនុស្សដែលជាប់មានទោសកំហុសនៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ ដោយសារតែយើងបានធ្វើខុសឆ្គង ហើយប្រព្រឹត្ដល្មើសនឹងបញ្ញត្តិរបស់ទ្រង់ ទាំងនៅក្នុងចិត្ដគំនិត សម្ដី និងទង្វើរបស់ខ្លួនយើង។ ប្រៀបដូចគ្នា នៅពេលដែលនរណាម្នាក់បានប្រព្រឹត្ដបទឧក្រិដ្ឋ នោះគេក៏ប្រឈមនឹងការកាត់ទោស ការវិនិច្ឆ័យ ដែលជាតម្លៃដែលគេត្រូវបង់សងដែរ។ ហើយការនេះ គឺដូចគ្នា ទៅនឹងអ្វីដែលយើងសមនឹងទទួលនៅពេលយើងប្រព្រឹត្ដខុសឆ្គង ល្មើសនឹងបទបញ្ញត្តិរបស់ព្រះជាម្ចាស់នោះដែរ។ "ដ្បិតលទ្ធផលនៃអំពើបាបគឺជាសេចក្ដីស្លាប់" (រ៉ូម ៦៖២៣)។



លទ្ធផលនៃការដែលយើងប្រព្រឹត្ដទង្វើខុសឆ្គង ដែលជាអំពើបាប យើងត្រូវទទួលរងនូវការស្លាប់ខាងឯវិញ្ញាណរបស់យើង—គឺត្រូវបានកាត់ចេញឆ្ងាយពីព្រះជាម្ចាស់អស់កល្បជានិច្ច។ យើងគ្រប់ៗគ្នាសុទ្ធតែសក្ដិសមនឹងទទួលរងទុក្ខនេះអស់កល្បជានិច្ច។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានដកយកនូវទោស ដកយកនូវការវិនិច្ឆ័យ ជំនួសរូបយើង គឺដើម្បីឱ្យយើងអាចទទួលបាននូវការអត់ឱនទោសពេញលេញ ហើយក៏បានដកយករាល់ចិត្ដមានកំហុស ភិរុទ្ធភាព របស់យើង ចេញទាំងអស់នោះផងដែរ។



សេរីភាពចេញពីភាពញៀន



ព្រះយេស៊ូវបានថ្លែងថា "មនុស្សគ្រប់គ្នាដែលប្រព្រឹត្ដបាប សុទ្ធតែជាទាសករនៃអំពើបាប" (យ៉ូហាន ៨៖៣៤)។ ព្រះយេស៊ូវ បានសុគតដើម្បីរំដោះយើងឱ្យមានសេរីភាពចេញពីភាពជាទាសករនោះ។ នៅលើឈើឆ្កាង អំណាចនៃការញៀនត្រូវបានកាត់ផ្ដាច់ចេញ ហើយត្រូវបានបំបែកបំបាក់។ ទោះប្រសិនបើ យើងនៅធ្លាក់ចុះ ចាញ់ការល្បួង ម្ដងម្កាលក៏ដោយ ក៏អំណាចនៃភាពញៀនត្រូវបានបំបែកបំបាក់ នៅពេលដែលព្រះយេស៊ូវទ្រង់រំដោះយើងឱ្យមានសេរីភាព។ 



សេរីភាពចេញពីភាពភ័យខ្លាច



ព្រះយេស៊ូវបានយាងមក ដើម្បី "ឱ្យការសុគតរបស់ទ្រង់ អាចបំផ្លាញអារក្ស ដែលជាម្ចាស់កាន់កាប់អំណាចនៃសេចក្ដីស្លាប់—គឺជាមារទាស់ប្រឆាំងនឹងព្រះ—ហើយរំដោះអស់អ្នកដែលជីវិតរបស់គេ ធ្លាប់ជាប់នៅក្នុងខ្នោះនៃភាពជាទាសករ ដោយសារតែសេចក្ដីភ័យខ្លាចចំពោះសេចក្ដីស្លាប់របស់ពួកគេ" នោះ (ហេព្រើរ ២៖១៤-១៥)។ ឥឡូវនេះ យើងមិនត្រូវការភ័យខ្លាចចំពោះសេចក្ដីស្លាប់ទៀតឡើយ។



សេចក្ដីស្លាប់មិនមែនជាគ្រាបញ្ចប់ សម្រាប់អស់អ្នកដែលព្រះយេស៊ូវបានរំដោះ ឱ្យមានសេរីភាពហើយ នោះឡើយ។ ជួសវិញ សេចក្ដីស្លាប់គឺជាខ្លោងទ្វារទៅកាន់ស្ថានបរមសុខ ដែលជាកន្លែងយើងនឹងទទួលបានសេរីភាព សូម្បីតែចេញពីវត្ដមាននៃបាបផង។ នៅពេលដែលព្រះយេស៊ូវទ្រង់រំដោះយើងឱ្យមានសេរីភាព ចេញពីសេចក្ដីភ័យខ្លាចចំពោះសេចក្ដីស្លាប់ ទ្រង់ក៏បានរំដោះយើងឱ្យមានសេរីភាព ចេញពីរាល់គ្រប់ទាំងសេចក្ដីភ័យខ្លាចទាំងឡាយផងដែរ។ 


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Why Easter?

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធកិច្ច អាល់ហ្វា និង នីគី ហ្កាំបល (Nickey Gumbel) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://alpha.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ