ព័ត៌មានគម្រោងអាន

ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់?គំរូ

Why Easter?

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

តើហេតុអ្វីបានជាយើងត្រូវការព្រះយេស៊ូវ? 



អ្នកហើយនិងខ្ញុំត្រូវបានបង្កើតមកសម្រាប់រស់នៅក្នុងទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ រហូតដល់យើងស្វែងរកឃើញនូវទំនាក់ទំនងនោះ អ្នកនឹងនៅតែមានអារម្មណ៍ថា នៅមានអ្វីមួយកំពុងតែខ្វះខាត នៅមានចន្លោះ នៅក្នុងជីវិតរបស់អ្នក។ ជាលទ្ធផល យើងតែងយល់ដឹងជារឿយៗអំពីចន្លោះខ្វះខាតនោះ។ មានអ្នកចម្រៀងដ៏ល្បីខាងតន្រ្ដី រ៉ក់ បានបរិយាយ នៅក្នុងពាក្យពេចន៍ដូច្នេះថា៖ «ខ្ញុំមាននូវទីលំហ ជ្រៅនៅខាងក្នុងនៃរូបខ្ញុំ»។



មានស្រ្ដីម្នាក់ គាត់បានសរសេរសំបុត្រមួយមកដល់រូបខ្ញុំ ក្នុងពាក្យថា "ជម្រៅដ៏ជ្រៅក្នុងទីទទេ"។ មានស្រ្ដីវ័យក្មេងម្នាក់ទៀត បានថ្លែងថា "មានបំណែកមួយដុំបានបាត់បង់ពីក្នុងព្រលឹងរបស់គាត់"។



មានមនុស្សជាច្រើន ព្យាយាមបំពេញនូវទីទទេ ទីចន្លោះ ទីលំហ នោះ តាមរបៀបផ្សេងៗ។ មានអ្នកខ្លះព្យាយាម បំពេញ បិទមុខចន្លោះនោះ ដោយមាសប្រាក់ ប៉ុន្តែរបស់នោះមិនបាននាំឱ្យគាត់ស្កប់ចិត្ដទេ។ លោក អារីស្ដតល អូណាស៊ីស (Aristotle Onassis) ដែលជាមនុស្សម្នាក់មានជាងគេនៅលើពិភពលោក បាននិយាយ នៅចុងបញ្ចប់នៃជីវិតរបស់គាត់ថា៖ «ប្រាក់រាប់ម៉ឺនលាន មិនអាចបំពេញបាននូវអ្វីដែលមនុស្សត្រូវការចាំបាច់ នៅក្នុងជីវិតរបស់គេបានឡើយ»។



មានអ្នកខ្លះទៀត ព្យាយាមយកនូវ ថ្នាំសារធាតុញៀន ឬគ្រឿងស្រវឹង ឬចំណង់ផ្លូវភេទពាសវាលពាសកាល មកបំពេញចិត្ដគេ។ មានក្មេងស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា៖ «គ្រប់ទង្វើ និងរបស់ទាំងនោះ ជួយផ្ដល់នូវភាពចំអែតភ្លាមៗមកដល់រូបយើង ប៉ុន្តែបន្តិចក្រោយមក យើងបន្តរងវិបត្តិ មានអារម្មណ៍ ថាមានរូងប្រហោងធំ នៅក្នុងចិត្ដរបស់យើងដដែល»។ តែទោះជាយ៉ាងនេះក្ដី នៅមានអ្នកខ្លះទៀត គាត់ព្យាយាម ខំប្រឹង បំពេញកិច្ចការងារយ៉ាងសង្វាត ខំប្រឹងបញ្ចូល បំពេញចិត្ដដោយតន្ត្រី កីឡា ឬខិតខំស្វែងរកនូវភាពជោគជ័យទាំងឡាយ សម្រាប់បំពេញចន្លោះនៅក្នុងដួងចិត្ដគេនោះ។ ប្រហែលនៅក្នុងផ្នែកដែលរៀបរាប់ខាងលើនេះ មិនមែនជាអ្វីដែលខុសឆ្គងទេ ដែលយើងខិតខំស្វះស្វែងរកវានោះ ប៉ុន្តែគ្រប់កិច្ចការនិងទង្វើទាំងនោះ វានឹងមិនជួយឱ្យអ្នកមានភាពស្កប់ស្កល់ ដែលនឹងជួយបំពេញនូវសេចក្ដីស្រេកឃ្លាន ក្នុងទីជម្រៅនៃដួងចិត្ដរបស់មនុស្សម្នាក់ៗនោះឡើយ។



ទោះបើនៅក្នុងចំណងទំនាក់ទំនងដ៏ជិតស្និទ្ធ ដែលមនុស្សមាន ទោះបើជាមើលទៅល្អអស្ចារ្យយ៉ាងណា ទំនាក់ទំនងនោះក្ដី ក៏មិនអាចជួយបំពេញនូវ "ភាពទទេនៃចន្លោះប្រហោងនៅក្នុងដួងចិត្ដ" របស់គេបានដែរ។ គ្មានអ្វីមួយអាចបំពេញទីនោះបានឡើយ គឺលើកលែងតែ ទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ តែប៉ុណ្ណោះ ដ្បិតយើងគ្រប់គ្នា បានបង្កើតមក សម្រាប់ឱ្យមានទំនាក់ទំនងនឹងព្រះ។



យោងតាមគម្ពីរសញ្ញាថ្មី ហេតុផលនៃភាពទទេ ចន្លោះនៃដួងចិត្ដនេះ គឺវាកើតឡើងដោយសារតែ បុរសនិងស្រ្ដី បានបែរខ្នងរបស់ពួកគេ ដាក់ព្រះជាម្ចាស់។



ព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំជានំបុ័ងជីវិត» (យ៉ូហាន ៦៖៣៥)។ ទ្រង់តែមួយប៉ុណ្ណោះ ដែលអាចជួយឱ្យសេចក្ដីស្រេកឃ្លាន នៅក្នុងទីជម្រៅនៃដួងចិត្ដរបស់យើងបានស្កប់ស្កល់។ នេះក៏ដោយសារតែព្រះអង្គហើយ ដែលជាអង្គតែមួយ ដែលអាចស្ដារ និងធ្វើឱ្យរាល់គ្រប់អ្វីៗ អាចទៅរួច ដើម្បីឱ្យយើងអាចមានទំនាក់ទំនងមួយ ជាមួយនឹងព្រះជាម្ចាស់វិញ។



ក) ព្រះទ្រង់ផ្ដល់ភាពស្កប់ស្កល់ឱ្យយើង ដើម្បីឱ្យជីវិតយើងមានន័យ និងមានគោលបំណងសម្រាប់រស់នៅ



មានតែនៅជាប់នៅក្នុងទំនាក់ទំនងជាមួយនឹងព្រះដែលបង្កើតយើងទេ ដែលយើងអាចស្វែងរកឃើញនូវអត្ថន័យពិត និងគោលបំណងច្បាស់លាស់សម្រាប់ជីវិតរបស់យើង។

ខ) ព្រះទ្រង់ផ្ដល់ភាពស្កប់ស្កល់ដល់ការស្រេកឃ្លានរបស់យើង សម្រាប់ជីវិត ដែលហួសលើសពីសេចក្ដីស្លាប់ទៅទៀត



មានមនុស្សជាច្រើន គេមិនចង់ស្លាប់នោះឡើយ។ យើងប្រាថ្នាចង់បានថា យើងនឹងបន្តរស់នៅ បន្ទាប់ពីយើងបានស្លាប់បាត់ទៅ។ មានតែនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលយើងអាចស្វែងរកនូវជីវិតអស់កល្បជានិច្ចឃើញ។ 

គ) ព្រះទ្រង់ផ្ដល់ភាពស្កប់ស្កល់ដល់សេចក្ដីស្រេកឃ្លានរបស់យើង សម្រាប់ការអត់ឱនទោស



ប្រសិនបើយើងមានភាពទៀងត្រង់ យើងត្រូវតែទទួលស្គាល់ថាយើងជាមនុស្សធ្វើអ្វីៗ ដែលយើងដឹងថាជាទង្វើខុសឆ្គង។ ដោយសារតែការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង ព្រះយេស៊ូវ បានធ្វើឱ្យអ្វីៗទាំងអស់អាចទៅរួច ហើយទ្រង់បាននាំយើងឱ្យអាចវិលត្រឡប់មកកាន់ទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់វិញ។ 

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Why Easter?

តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធកិច្ច អាល់ហ្វា និង នីគី ហ្កាំបល (Nickey Gumbel) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://alpha.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ