ព័ត៌មានគម្រោងអាន

បន្ទប់ដកខ្យល់ដង្ហើម គំរូ

Breathing Room

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

ប្រាក់កាសមិនមែនគ្រាន់តែជាលុយទៅកាន់ព្រះជាម្ចាស់ឡើយ។ វាមានអត្ថន័យជាង លុយដុល្លា កម្ចី និង គម្រោងចាយថវិកាទៅទៀត។ ចំពោះព្រះជាម្ចាស់ ទិសដៅនៃប្រាក់កាសរបស់អ្នក បង្ហាញអំពីការចាប់ចិត្ដរបស់អ្នករបៀបដែលអ្នកចាយវាយប្រាក់ទាំងនោះ (ឬតាមអ្វីដែលយើងឃើញនាសព្វថ្ងៃនេះ ទោះបើអ្នកស្ម័គ្រចិត្ដនឹងមិនចំណាយទាំងអស់ក៏ដោយ) គឺបង្ហាញពីរបៀបដែលអ្នកប្ដេជ្ញាចិត្ដ​នៅក្នុងការដើរតាមព្រះអង្គ។ ហេតុនេះហើយ បានជាការដែលយើងមាននូវព្រំប្រទល់—ឬទីកន្លែងដកដង្ហើម—មិនមែនគ្រាន់ជាផ្លូវដ៏ល្អបំផុត សម្រាប់ចាត់ចែងនូវកាលវិភាគរបស់អ្នកតែប៉ុណ្ណោះទេ តែវាជារបៀបដ៏ល្អបំផុតផងដែរ សម្រាប់ការចាត់ចែងនូវប្រាក់កាសរបស់អ្នក។



ដូច្នេះ តើវាមានន័យយ៉ាងដូចម្ដេចទៅ ចំពោះការដែលយើងចេះចាត់ចែងប្រាក់កាស ដោយមានព្រំដែននោះ? វាមានន័យថា អ្នកមិនចំណាយប្រាក់កាសទាំងប៉ុន្មានដែលអ្នកខំស្វែងរកនោះឡើយ។ អ្នកគួរតែទុកឲ្យមានចន្លោះកន្លែងដកដង្ហើមខ្លះ រវាងប្រាក់ដែលហូរចូល និងប្រាក់ដែលហូរចេញ នោះ។ ខគម្ពីរសម្រាប់ថ្ងៃនេះ នៅក្នុង កណ្ឌគម្ពីរលូកា បានពន្យល់ពីមូលហេតុ ថាហេតុអ្វីបានជា ការចាត់ចែងប្រាក់កាសរបស់អ្នកពិតជាសំខាន់ចំពោះព្រះជាម្ចាស់។ នៅចុងបញ្ចប់នៃប្រស្នា ព្រះយេស៊ូបានបញ្ជាក់ប្រាប់ឲ្យអ្នកស្ដាប់បានយល់យ៉ាងច្បាស់ អំពីចំណុចដែលព្រះអង្គបានលើកឡើង ទាំងថ្លែងថា៖ "អ្នកមិនអាចបម្រើចៅហ្វាយពីរបាននោះឡើយ...អ្នកមិនអាចបម្រើព្រះផង និងប្រាក់កាសផងបានទេ"។ ជាងពីរពាន់ឆ្នាំមុន មនុស្សនៅក្នុងសម័យព្រះយេស៊ូ ដែលជាអ្នកបានស្ដាប់ទ្រង់ អាចជាមនុស្សស្ថិតនៅក្នុងទាសភាព និងជាប់បំណុលសងគេមិនរួចដែរមើលទៅ។​ សព្វថ្ងៃនេះ ម្ចាស់ការរបស់អ្នកប្រហែលជា ក្រុមហ៊ុនកាតប្រាក់វីសា ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដែលឲ្យជាកម្ចីផ្សេងៗដល់អ្នក។ ប៉ុន្តែ ជាក់ស្ដែង អ្វីដែលព្រះយេស៊ូមានបន្ទូលគឺដូចតែគ្នាទេ៖ នោះគឺថា មានមនុស្សមួយផ្សេងទៀត ដែលអាចប្រើអ្នក និងបញ្ជារូបអ្នក តាមអំពើ និងឲ្យធ្វើអ្វីៗក៏បាន នៅក្នុងជីវិតមួយនេះរបស់អ្នក។



ព្រះជាម្ចាស់ប្រហែលកំពុងដាស់តឿនអ្នកឲ្យរើទៅកាន់ទីក្រុងមួយថ្មី ប៉ុន្តែ អ្នកមិនអាចទៅ ដោយអ្នកមិនទាន់បង់រួចថ្លៃបំណុល ឬមានប្រាក់បង់រំលួសសម្រាប់ផ្ទះទេ ហើយផ្ទះរបស់អ្នកក៏លក់មិនចេញទៀត។ ដូច្នេះ អ្នកមិនមានសេរីភាពនៅក្នុងប្រព្រឹត្ដតាមព្រះនោះដែរ។ ព្រះអង្គប្រហែលជាត្រាស់ហៅឲ្យអ្នក យកកូនណាម្នាក់មកចិញ្ចឹម ប៉ុន្តែ ប្រសិនបើអ្នកចំណាយ មិនដែលគិតខំសន្សំទេ នោះអ្នកក៏មិនមានគ្រប់គ្រាន់សម្រាប់រ៉ាប់រងរាល់ការត្រូវចំណាយ សម្រាប់ថ្លៃចិញ្ចឹមដែរ។ ម៉្លោះហើយ អ្នកមិនមានសេរីភាពក្នុងការធ្វើតាមព្រះដូចគ្នា។ ឬប្រហែលជាអ្នកមានអារម្មណ៍ថា ត្រូវដល់វ័យលាលែងពីការងាររបស់អ្នកហើយ ប៉ុន្តែក្រុមគ្រួសាររបស់អ្នកនឹងត្រូវរងទុក្ខ ប្រសិនបើគ្មានប្រាក់ខែរបស់អ្នកសម្រាប់ផ្គត់ផ្គង់ទេនោះ ដោយសារតែអ្នកកំពុងចំណាយលុយ ទាំងប៉ុន្មានដែលអ្នករកបាន ទាំងម្កាក់មួយសេននោះ។​



របៀបដែលអ្នកចាត់ចែងប្រាក់កាសរបស់អ្នក ពិតជាសំខាន់ចំពោះព្រះជាម្ចាស់ ដោយសារតែ ប្រាក់នៅបាតនៃគណនីធនាគាររបស់អ្នក អាចជាកត្តារារាំងមិនឲ្យអ្នកសម្រេចចិត្ដ យល់ព្រម ចំពោះអ្វីដែលជាការត្រាស់ហៅរបស់ព្រះ សម្រាប់ឲ្យអ្នកធ្វើនោះ។



ហេតុនេះហើយ បានជាអ្នកត្រូវមានចន្លោះ ឬកន្លែងដកខ្យល់សម្រាប់ផ្នែកថវិការបស់អ្នក។ ការចាត់ចែងព្រំដែននៃប្រាក់កាសរបស់អ្នក (ឧទាហរណ៍៖ មិនជាប់បំណុល, មានភាពជាម្ចាស់ការលើការចំណាយ, ដាក់ប្រទល់ខណ្ឌមួយចំនួនសម្រាប់របៀបរស់នៅរបស់អ្នក) អាចឲ្យអ្នកមានសេរីភាព សម្រាប់ធ្វើជាមនុស្សមានចិត្ដសប្បុរស អាចមានចិត្ដនៅក្នុងការបម្រើអ្នកដទៃ អាចនិយាយថា យល់ព្រម នៅពេលដែលព្រះអង្គមានបន្ទូលថា៖ ចូរចេញទៅនោះដែរ។ ទង្វើទាំងប៉ុន្មាននេះ ផ្ដល់ឲ្យអ្នកមាននូវសេរីភាព នៅក្នុងការដើរតាមព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ នៅក្នុងលក្ខណៈដ៏ល្អប្រសើរបំផុត ដែលព្រះអង្គមានសម្រាប់ជីវិតរបស់អ្នក។


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Breathing Room

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច North Point Ministries and Sandra Stanley ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ