ព័ត៌មានគម្រោងអាន

បន្ទប់ដកខ្យល់ដង្ហើម គំរូ

Breathing Room

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

អ្នកមិនចាំបាច់ក្លាយខ្លួនជាបណ្ឌិតខាងសាសនា ក្នុងការដឹងអំពី ឬកាន់តាមគំនិតនៃថ្ងៃសប្ប័ទ—ដែលជាថ្ងៃឈប់សម្រាក នោះឡើយ។ យើងទាំងអស់គ្នា សុទ្ធតែត្រេកអរ ដោយសារមានចុងសប្ដាហ៍ ដោយយើងអាច គេងរៀងយូរបន្តិច ហើយអាចដកឃ្លាពីការងារដ៏មមាញឹករបស់យើង មួយរយៈដែរ។ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែគិតថា ថ្ងៃសប្ប័ទ គ្រាន់តែជាថ្ងៃអាទិត្យស្ងប់ស្ងៀមមួយថ្ងៃ នោះអ្នកច្បាស់ជាបាត់បង់ផ្នែកណាមួយហើយ—នោះគឺជាផ្នែក ដែលអាចឲ្យអ្នកមាននូវទីសម្រាកសម្រាប់ដកដង្ហើមនោះឯង។



អ៊ីចឹងយើងត្រូវសារឿងនៅក្នុងអត្ថបទគម្ពីរ និក្ខមនំ ដែលព្រះបានណែនាំយើងអំពីថ្ងៃសប្ប័ទ បន្តិចសិន។ ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនជាទាសករនៅក្នុងស្រុកអេសីព្ទចំនួន ៤០០ ឆ្នាំ ដែលពួកគេធ្វើការពេញៗមួយថ្ងៃៗ ជារៀងរាល់ថ្ងៃ។ បន្ទាប់មក ពួកគេបានទទួលនូវសេរីភាព ហើយប្រជាជាតិទាំងមូលបានធ្វើដំណើរឆ្លងកាត់នូវវាលខ្សាច់ ទីរហោស្ថាន អស់រយៈកាល ៤០ ឆ្នាំ។ ហើយនៅកន្លែងនេះហើយ ដែលព្រះបានផ្ដល់ឲ្យពួកគេនូវបញ្ញត្ដិ ដើម្បីឲ្យគេរក្សានូវថ្ងៃសប្ប័ទ—យកមួយថ្ងៃឈប់សម្រាកនៅក្នុងមួយសប្ដាហ៍។



ព្រះជាម្ចាស់បានប្រាប់ក្រុមមនុស្សមួយនេះ ដែលជាក្រុមបានធ្វើការគ្រប់ពេលវេលា អស់រយៈពេលជាច្រើនឆ្នាំ ហើយដែលក្នុងគ្រានោះ គេក៏កំពុងគ្មានទាំងអាហារគ្រប់គ្រាន់ ដើម្បីចម្អែតការស្រេកឃ្លាន របស់មនុស្សរាប់ពាន់នាក់ ដែលកំពុងស្ថិតនៅឯទីរហោស្ថាន ហើយព្រះអង្គបែរជាមានបន្ទូលឲ្យគេយកមួយថ្ងៃ ដើម្បីឈប់សម្រាក។ គ្រាន់តែឮ ក៏គួរឲ្យអស់សំណើចដែរ! ប្រសិនបើ ពួកគេមិនធ្វើការនៅថ្ងៃនោះទេ នោះពួកគេប្រាកដជាគ្មានបានអ្វីមកបរិភោគហើយ។



ដោយឡែក ព្រះជាម្ចាស់បានកំពុងរៀបគម្រោងការអ្វីមួយ។ នៅក្នុង និក្ខមនំ ៣១៖១៣ ទ្រង់ពន្យល់ថា ការរក្សានូវថ្ងៃសប្ប័ទ នឹងឲ្យបានជាសញ្ញាសម្រាប់ប្រជារាស្រ្ដអ៊ីស្រាអែលថា "ព្រះអង្គគឺជាព្រះអម្ចាស់..." ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ពួកគេ (និងយើងរាល់គ្នា) ថា ព្រះអង្គចង់ផ្ដល់ភស្ដុតាងដល់យើងថា យើងអាចទុកចិត្ដដល់ព្រះអង្គបាន។



ប្រហែលជាបងប្អូនស្គាល់ថារឿងរ៉ាវចុងក្រោយមានអ្វីកើតឡើងហើយ។ ព្រះបញ្ជូន នំម៉ាណា និងសត្វក្រួចមក ព្រះបានឆ្លើយតបទៅកាន់សេចក្ដីភ័យខ្លាចរបស់គេ ដែលគេខ្លាចថានឹងបានអ្វីមកបរិភោគ ដោយទ្រង់ផ្គត់ផ្គង់ពួកគេ នូវនំម៉ាណាជាប្រចាំថ្ងៃ សូម្បីតែនៅក្នុងថ្ងៃដែលព្រះអង្គបានសុំឲ្យគេឈប់សម្រាកនិងមិនត្រូវធ្វើការផងនោះដែរ។



បញ្ញត្ដិរបស់ព្រះ ថាឲ្យយើងត្រូវតែឈប់សម្រាក នោះពិតជាការអញ្ជើញឲ្យយើងចេះទុកចិត្ដលើព្រះអង្គ។ នៅពេលដែលយើងកំពុងភ័យខ្លាចនៅក្នុងការឆ្លើយបដិសេធ ទៅកាន់ការបបួលអញ្ជើញរបស់មិត្តយើង ទាំងខ្លាចថា អារម្មណ៍របស់គេឈឹចាប់ នោះចូរឲ្យយើងចេះទុកចិត្ដដល់ព្រះ ថាព្រះអង្គនឹងការពារដល់ទំនាក់ទំនងមិត្ដភាពនោះចុះ។ នៅពេលដែលយើងភ័យខ្លាចថា ផ្ទះរបស់យើង ប្រហែលជាតូចពេក ឡានរបស់យើងតូចពេក ឬខោអាវរបស់យើងសាមញ្ញពេក យើងអាចទុកចិត្ដដល់ព្រះជាម្ចាស់ថា យើងពិតជាសក្ដិសម មានតម្លៃ ដោយតម្លៃរបស់យើងមិនស្ថិតនៅលើរបស់របរ សម្ភារៈទាំងនោះឡើយ។ ការទុកចិត្ដព្រះជាម្ចាស់ ជំនួសនឹងការប្រឹងទាំងសង្កៀតធ្មេញ និងធ្វើលើសព្រំដែនកំណត់របស់យើង គឺជារបៀបដែលនាំឲ្យយើងស្វែងរកឃើញនូវទីសម្រាកដកដង្ហើមរបស់យើងនោះហើយ។


ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Breathing Room

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច North Point Ministries and Sandra Stanley ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ