ព័ត៌មានគម្រោងអាន

បន្ទប់ដកខ្យល់ដង្ហើម គំរូ

Breathing Room

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ប្រសិនបើអ្នកដាក់ការចំណាំនៅលើប្រតិទិន សម្រាប់ថ្ងៃខួបកំណើត ​​​​សម្រាប់សិក្សាត្រៀមថ្ងៃប្រឡង សម្រាប់ថ្ងៃដែលអ្នកបានរៀបការ សម្រាប់ថ្ងៃដែលអ្នកបានឆ្លងទន្លេ ឬសម្រាប់អបអរថ្ងៃណូអែល នោះមានន័យថា អ្នកកំពុងតែដាក់ "ចំនួនថ្ងៃដែលអ្នកមាន" នោះហើយ។ ប្រហែលជាអ្នកមិនគិតថាខ្លួនដឹងថាអាយុជីវិតមានប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែដោយសារអ្នកបានដាក់ដូច្នេះ នោះអ្នកមើលដឹងថា អ្នកនឹងមានប៉ុន្មានថ្ងៃសម្រាប់ទៅផ្សារ ប៉ុន្មានថ្ងៃសម្រាប់សិក្សា ឬប៉ុន្មានថ្ងៃទៀតនៅលីវ រហូតដល់ថ្ងៃនៃព្រឹត្ដិការណ៍ដ៏ធំរបស់ជីវិតអ្នក។


នៅក្នុងខគម្ពីរដកស្រង់ពីទំនុកតម្កើង ៩០ លោក ម៉ូសេ បានកំពុងទូលសូមព្រះជាម្ចាស់ឲ្យជួយដល់យើងរាល់គ្នា ជាប្រចាំថ្ងៃ គឺឲ្យយើងមាននូវការគិតច្បាស់លាស់ នៅពេលដែលយើងប្រឈមនឹងថ្ងៃកំណត់ណាមួយ—"សូមទ្រង់បង្រៀនយើងឲ្យចេះរាប់ចំនួនថ្ងៃរបស់យើង"។ នៅពេលដែលថ្ងៃណូអែលជិតមកដល់ នៅសល់តែបីថ្ងៃទៀត ហើយអ្នកនៅមានកាដូត្រូវទិញ អ្នកប្រាកដជាមិនអង្គុយលើសាឡុងមើលរឿងភាពយន្ដពីថ្ងៃណូអែលនោះឡើយ។ អ្នកមាននូវកិច្ចការជាអាទិភាពជាងនោះ ដែលអ្នកត្រូវបំពេញ។ ការដឹងថាអ្នកនៅសល់ពេលមិនយូរ អាចជួយជំរុញឲ្យអ្នកដាក់ព្រំប្រទល់ចំពោះអ្វីៗដែលអ្នកនឹងធ្វើជាមួយនឹងពេលវេលារបស់អ្នក។


អ្នកនឹងតែងតែមាននូវព្រឹត្ដិការណ៍ជាច្រើន សម្រាប់ឲ្យអ្នកចូលរួម។ អ្នកនឹងមានគម្រោងផែនការផ្សេងៗត្រូវបញ្ចប់។ មានក្រុមគណៈកម្មាធិការត្រូវចូលជំនុំ។ ត្រូវធ្វើដំណើរដើម្បីបំពេញការងារ។ ហើយមានតម្រូវការចាំបាច់ដែលត្រូវធ្វើឲ្យទាន់ពេល។ ហើយក្ដីភ័យខ្លាចនឹងខ្សឹបដាក់ត្រចៀកអ្នកថា អ្នកត្រូវតែបំពេញឲ្យហើយទាំងអស់ឲ្យលឿនទៅ បើមិនដូច្នេះទេ អ្នកនឹងនៅក្រោយគេ អ្នកតាមគេមិនទាន់ឡើយ។ ប៉ុន្តែ ការដែលអ្នកចេះ រាប់ចំនួនថ្ងៃរបស់ខ្លួន គឺដូចជាការដាក់ចម្រោះលើរាល់តម្រូវការទាមទារទាំងអស់នោះក្នុងពេលវេលារបស់អ្នកអ៊ីចឹង។ នេះជារបៀបដែលជួយឲ្យអ្នកចេះផ្ដល់អាទិភាពទៅកាន់មនុស្ស និងភារកិច្ចណាដែលសំខាន់ជាងគេក្នុងជីវិត។


ចុះក្រុមគណៈកម្មាធិការដែលអ្នកមានអារម្មណ៍ថាថ្កោលទោសខ្លួនឯង បើមិនបានចូលរួមជាចំណែកនោះ? មិនអីឡើយ មិនជាអាទិភាពទេ។ ចុះចំណែក ដំណើរការងារដែលនឹងឲ្យអ្នកឃ្លាតឆ្ងាយពីកូនតូចៗរបស់អ្នកអស់មួយសប្ដាហ៍នោះ? នោះក៏មិនអីដែរឥឡូវនេះ។


នៅពេលដែលយើងរៀនមើលឃើញថា ពេលវេលារបស់យើងមានកំណត់ យើងក៏ចេះរៀនសម្រេចជ្រើសរើសអ្វីៗដែលសំខាន់ជាង ហើយសមនឹងតម្លៃនៃពេលវេលាដែលមានកាលកំណត់របស់យើងនោះដែរ។ លោក ម៉ូសេ បានថ្លែងថា យើងនឹង "ទទួលបាននូវចិត្ដនៃប្រាជ្ញា"។ ប្រសិនបើអ្នកដាក់កាលវិភាគលើសលប់ពេក ដាក់កំហិតប្ដេជ្ញាខ្លាំងពេក ឬមានកិច្ចការតានតឹងស្មុគស្មាញ ចូរឲ្យអ្នកព្យាយាម រាប់ចំនួនថ្ងៃរបស់អ្នកទៅ។ ចូរទទួលស្គាល់ថា (ទោះបើអ្នកមានសង្ឃឹមថា អ្នកនឹងមានអាយុយ៉ឺនយូរប៉ុណ្ណាក៏ដោយ) ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះអ្នកត្រូវតែកំណត់នូវអ្វីដែលអ្នកធ្វើជាមួយនឹងពេលវេលារបស់អ្នក។ ខ្ញុំសន្យាថា ការអនុវត្ដនូវរបៀបចម្រោះដែលខ្ញុំបានចែករំលែកខាងលើ នឹងផ្ដល់ឲ្យអ្នកមាននូវទីសម្រាកដកដង្ហើម ដែលអ្នកខិតខំស្វែងរកក្នុងប្រតិទិនរបស់អ្នក ជាយូរណាស់មកហើយនោះ។


នៅថ្ងៃបន្ទាប់ យើងនឹងសម្លឹងមើលទៅកាន់របៀបចម្រោះស្រដៀងគ្នាដែលអាចជួយដល់អ្នក ដើម្បីឲ្យអ្នកទទួលបាននូវទីសម្រាកដកដង្ហើម នៅក្នុងផ្នែកខាងថវិការបស់អ្នក។ តែពេលឥឡូវនេះ ចូរសួរខ្លួនឯងថា៖ តើមាននូវតួនាទី ឬភារកិច្ចណាដែលអ្នកលែងចង់ចំណាយពេលលើវា ដោយសារតែអ្នកដឹងថាពេលវេលារបស់អ្នកមានកាលកំណត់នោះដែរឬទេ?


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Breathing Room

តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនមិនអាចសប្បាយនឹងកិច្ចការអ្វីមួយ ដោយសារតែអ្នកព្យាយាមធ្វើគ្រប់កិច្ចការងារទាំងប៉ុន្មាននោះដែរឬទេ? អ្នកព្យាយាមប្រព្រឹត្ដកិច្ចការជាច្រើនក្នុងពេលតែមួយ ក្នុងជីវិតនេះ ជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់... ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច North Point Ministries and Sandra Stanley ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ