ព័ត៌មានគម្រោងអាន

សត្រូវនៃដួងចិត្តគំរូ

Enemies Of The Heart

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

អេនឌី ស្ទេនលី៖ សត្រូវនៃដួងចិត្ត


ថ្ងៃស្មឹងស្មាធិ៍ទី ៤


"ចូរឃ្លាំមើលសម្រាប់ចិត្តលោភលន់"


អត្ថបទគម្ពីរ៖ លូកា ១២៖១៣-២១


តើអ្វីទៅជាសត្រូវនៃដួងចិត្តទី ៣ នោះ? វាគឺជាចិត្តលោភលន់។ វាគឺជាចិត្តដែលនាំឱ្យយើងមានអារម្មណ៍ថាខ្លួនសក្តិសមនឹងទទួលបាននូវសម្បត្តិនិងរបស់របរលោកិយ៍ជាច្រើន គឺថែមហើយថែមទៀត។ ចិត្តលោភលន់វានិយាយថា៖ «ខ្ញុំនៅជំពាក់ខ្លួនខ្ញុំ»។


ព្រះយេស៊ូវមានបន្ទូលថា៖ «ចូរប្រយ័ត្នប្រយែង! ចូររក្សាការពារចិត្តពីរាល់ចិត្តលោភលន់គ្រប់ប្រភេទ»។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះដោយសារតែស្ថានភាពទាំងបួននៃដួងចិត្ដ តាមការដែលយើងនឹកគិតពិចារណា នោះភាពលោភលន់ គឺវាប្រសប់មានល្បិចកលណាស់។ ភាពលោភលន់អាចយកទីតាំង ធ្វើផ្ទះអាស្រ័យនៅក្នុងចិត្តរបស់យើង ហើយវានៅទីនោះអស់ជាច្រើនឆ្នាំទាំងមិនឱ្យយើងដឹងថាវានៅទីនោះទេ។ ចិត្តដែលមិនមានការចាំយាម នោះវានឹងងាយឆ្លងនូវជំងឺដែលនាំឱ្យល្ហិតល្ហៃនេះណាស់។ វាក៏ជាវិបត្តិបញ្ហាដែលពិបាកនឹងឱ្យរោគវិនិច្ឆ័យ—ជាពិសេសប្រសិនបើយើងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង។


ព្រះយេស៊ូវបានស្រាយទម្លាយរាល់ការកុហកដែលធ្លាប់ជាចំណីទៅដល់ភាពលោភលន់ ក្នុងព្រះបន្ទូលនេះ៖ «ជីវិតមិនមែនមានន័យដោយសារតែការមានទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ឡើយ»។ ប៉ុន្តែ អ្នកណាក៏ដឹងដែរ ថាវាមិនមែនអញ្ចឹងទេ មែនអត់? តើមានមនុស្សគេជឿថាជីវិតរបស់គេមានន័យ ដោយសារតែគេមានទ្រព្យធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះមែនឬយ៉ាងណា? ចម្លើយគឺថាមានទាំងអ្នកជឿ និងអ្នកមិនជឿ។ អត់ទេ គឺមិនមានមនុស្សទាំងអស់យល់និងដឹងថាទស្សនៈនេះជារឿងពិតទេ។ ប៉ុន្តែក៏ពិតមែនដែរ ព្រោះថាមានមនុស្សខ្លះ គេជឿថាជីវិតរបស់គេមានន័យ ដោយសារតែទ្រព្យនិងរបស់របរទាំងអម្បាលម៉ានដែលគេមាន ធ្វើជាកម្មសិទ្ធិ។ ហើយមានមនុស្សយើងជាច្រើន នៅសព្វថ្ងៃនេះ ដែលងាយនឹងទៅជឿលើស្ថានភាពនេះ គឺហួសពីការនឹកគិតដល់របស់យើងទៅទៀត។


បន្ទាប់ពីបានប្រាប់រឿងប្រស្នាមួយហើយ ព្រះយេស៊ូវបានប្រទាននិយមន័យមួយសម្រាប់មនុស្សដែលលោភលន់៖ ជានរណាដែលរក្សាទ្រព្យទុកដាក់សម្រាប់តែខ្លួនឯង ប៉ុន្តែមិនមែនជាអ្នកមាននៅចំពោះព្រះជាម្ចាស់។ ការក្លាយជា "អ្នកមានចំពោះព្រះ" នោះគឺជាអ្វីដែលព្រះយេស៊ូវមានបន្ទូលសម្រាប់អស់អ្នកដែលមានចិត្តសប្បុរសទៅកាន់អស់អ្នកដែលមានតម្រូវការ។ មនុស្សលោភលន់គឺជាបុរស ឬស្រ្តីណា ដែលប្រឹងសន្សំសំចៃយ៉ាងប្រយ័ត្នប្រយែង ប៉ុន្តែបែរជាឱ្យដោយចិត្តកំណាញ់ទៅវិញ។


ការចេះឱ្យដោយចិត្តសប្បុរសនឹងពន្លាត់ក្រញាំនៃភាពលោភលន់នៅលើជីវិតរបស់អ្នក។ ដូច្នេះមិនថាអ្នកគិតថាខ្លួនមានលើស ឬក៏ខ្វះនោះទេ ចូរឱ្យ ហើយឱ្យដោយចិត្តសប្បុរស។ អ្នកត្រូវតែរៀនចេះឱ្យរហូតដល់អ្នកត្រូវតែកែតម្រូវទៅលើរបៀបរស់នៅរបស់អ្នក។ ប្រសិនបើអ្នកមិនហ៊ានចេះឱ្យដល់ថ្នាក់អ្នកត្រូវកែតម្រូវទៅលើរបៀបរស់នៅរបស់អ្នកនោះទេ ដោយយោងតាមអ្វីដែលព្រះយេស៊ូវមានបន្ទូល នោះអ្នកគឺជាមនុស្សលោភលន់ហើយ។ ប្រសិនបើអ្នកចាយវាយឡើងអស់ រហូតដល់អ្នកនៅសល់តិចតួច ឬមិនសល់អ្វីដើម្បីនឹងឱ្យ នោះអ្នកគឺជាមនុស្សដែលលោភលន់។ ប្រសិនបើអ្នកប្រឹងចាយវាយឡើងអស់ ហើយប្រឹងសន្សំសំចៃ រហូតដល់អ្នកសល់តិចតួច ឬមិនសល់អ្វីដើម្បីឱ្យ នោះអ្នកគឺជាមនុស្សលោភលន់។


ខ្ញុំដឹងថាអ្វីដែលខ្ញុំនិយាយគឺវាហួសហេតុពេក។ មែន ពិតប្រាកដថាពិបាកនឹងទទួលយកណាស់។


ប៉ុន្តែវាគឺជាការពិត។


ចូរបំបែកអំណាចនៃភាពលោភលន់ តាមរយៈទម្លាប់នៃការចេះឱ្យដោយចិត្តសប្បុរស។ វាគឺជាទម្លាប់ដែលនឹងបំផ្លាស់បំប្រែអ្វីៗទាំងអស់។


ចូរទៅប្រើភាពសប្បុរសរបស់អ្នកនៅក្នុងការចេះឱ្យ នៅក្នុងរយៈពេល ១២ ខែជាបន្តបន្ទាប់ខាងមុខនេះ។ តើចិត្តដែលចេះឱ្យក្នុងចិត្តសប្បុរសធម៌របស់អ្នក នឹងបង្ហាញយ៉ាងណាពីចិត្តរបស់អ្នក? ចូរអធិស្ឋាន ទូលសូម ថាការចូលទៅក្នុងកម្រិតថ្មីនៃការចេះឱ្យដោយចិត្តសប្បុរស នោះមានរូបរាងនឹងលក្ខណៈបែបណា នៅពេលដែលអ្នកចាប់ផ្ដើមធ្វើវានៅក្នុងរយៈពេល ១២ ខែជាបន្តបន្ទាប់ខាងមុខ។


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Enemies Of The Heart

ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូម...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោកគ្រូ អេនឌី ស្ទេនលី និង ម៉ល នម៉ា (Andy Stanley and Multnomah) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​bit.ly/2gNB92i

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ