ព័ត៌មានគម្រោងអាន

សត្រូវនៃដួងចិត្តគំរូ

Enemies Of The Heart

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

អេនឌី ស្ទេនលី៖ សត្រូវនៃដួងចិត្ត


ថ្ងៃស្មឹងស្មាធិ៍ទី ១


"ភ្នំភ្លើងកំពុងរម្ងាស់"


អត្ថបទគម្ពីរ៖ ម៉ាថាយ ១៥៖១-២០


យើងមានទំនោរក្នុងការត្រួតពិនិត្យទៅលើអាកប្បកិរិយារបស់យើង តែបែរជាមិនអើពើលើដួងចិត្តរបស់យើងទៅវិញ។ ប៉ុន្តែបើនិយាយទៅ តើឱ្យយើងអាចត្រួតពិនិត្យតាមដានដួងចិត្តរបស់យើង ដោយរបៀបណា? ខ្ញុំមិនអាចធ្វើឱ្យហួសជ្រុលពេកក្នុងទង្វើរបស់ខ្ញុំ ព្រោះមុននឹងការនោះកើតឡើង គឺមាននរណាម្នាក់គេនឹងលើកឡើងប្រាប់ឱ្យខ្ញុំដឹងមុនបាត់ទៅហើយ។ ចុះបើដួងចិត្តរបស់ខ្ញុំវិញ? អ្វីៗក្នុងចិត្តនោះពិតជាពិបាកនិងស្មុគស្មាញបន្តិចមែន។


ព្រះយេស៊ូវមានបន្ទូលពីអ្វីមួយ ដែលមកដល់សព្វថ្ងៃនេះ វានៅតែជារឿងកើតឡើងជាក់ស្ដែងដដែល៖ «អ្វីដែលនរណាម្នាក់និយាយចេញមកពីក្នុងមាត់ នោះគឺគេថ្លែងចេញមកពីក្នុងចិត្ត» រួចហើយ «អ្វីដែលចេញមកពីក្នុងចិត្ត នោះវាមានជាគំនិតអាក្រក់»។


ដួងចិត្តមានពេញទៅដោយរឿងអាថ៌កំបាំង។ ជាក់ស្ដែង មានព្យាការីម្នាក់បានសួរពីដួងចិត្តថា៖ «តើមាននរណាអាចយល់ពីចិត្តនេះបាន?» (យេរេមា ១៧៖៩)។ នេះជាសំណួរល្អ។ អ្វីដែលគួរយល់ នោះគឺថា គ្មាននរណាអាចយល់ពីវាបានទេ។ ហើយខ្ញុំក៏យល់ស្របដោយមិនអាចប្រឆាំងតវ៉ាបានដែរ។ ហើយប្រសិនបើយើងចាប់ផ្ដើមព្យាយាមស្វែងយល់ពីវា នោះយើងក៏ពុំអាចគ្រប់គ្រងលើវាបានដែរ—ដែលនេះហើយគឺជាហេតុផល យើងត្រូវការរៀនត្រួតពិនិត្យតាមដានពីវា។ ដូចជាការស្ទង់និងតាមដានពីចលនាញ័រនៃសកម្មភាពរបស់ភ្នំភ្លើងពុំទាន់ផ្ទុះ អ្វីដែលអ្នកមិនដឹង អាច ធ្វើឱ្យអ្នកឈឺចាប់បាន។


ភ្លាមៗនោះ មានប្ដី ឬប្រពន្ធដាក់លិខិតស្នើសុំលែងលះ។


ភ្លាមៗនោះ ពិន្ទុរបស់កូនធ្លាក់ក្រឹប ហើយអត្តចរិតរបស់គាត់ផ្លាស់ប្រែ។


ភ្លាមៗនោះ ពេលកម្សាន្តដែលគិតថាមិនជាអី បែរប្រែក្លាយទៅជាទម្លាប់នាំឱ្យហិនហោចទៅវិញ។


ដោយមិនដឹងបានវាមកពីណា ពាក្យពេចន៍ដ៏មហន្តរាយចាក់ទម្លុះដួងព្រលឹងរបស់មនុស្សជាទីស្រឡាញ់ ទាំងគាត់មិនបានត្រៀម ឬសង្ស័យអ្វីទាល់តែសោះ។


យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឃើញ ទទួលនូវអារម្មណ៍ ថែមទាំងបានបង្កវាឡើងទៀតផង។ ដូចអ្វីដែលព្រះយេស៊ូវបានមានបន្ទូលស្រាប់ហើយថា អ្វីៗដែលកកើតឡើងនៅទីកំបាំងនៃដួងចិត្តរបស់យើង មិនបន្តនៅជារឿងអាថ៌កំបាំងនោះទេ។ មិនយូរនឹងឆាប់ វានឹងស្វែងរកផ្លូវឃើញ ចូលមកក្នុងផ្ទះ ការិយាល័យ និងសង្គមអ្នកជិតខាងរបស់យើង។


អ្វីដែលមានក្នុងចិត្ត នោះវាជ្រាបចូលមកក្នុងកិច្ចសន្ទនា។ វាកំណត់ទៅលើទំនាក់ទំនងទាំងឡាយ។ អ្វីៗដែលមាននៅក្នុងជីវិតរស់នៅ នោះវាចេញមកពីខាងក្នុងចិត្ត។ យើងរស់នៅ។ យើងធ្វើជាឪពុកម្ដាយ។ យើងដឹកនាំ។ យើងប្រាស្រ័យទាក់ទង។ យើងចែចង់។ យើងតទល់ប្រាប់ត្រង់ៗ។ យើងឆ្លើយតប។ យើងណែនាំ។ យើងចាត់ចែង។ យើងដោះស្រាយបញ្ហា។ និងយើងស្រឡាញ់។ គ្រប់សកម្មភាពអស់ទាំងនេះ សុទ្ធសឹងតែចេញមកពីដួងចិត្ត។ ចិត្តរបស់យើងជះឥទ្ធិពលទៅលើកម្រិតនៃការប្រាស្រ័យទាក់ទងរបស់យើង។ ចិត្តរបស់យើងអាចពន្លើសអារម្មណ៍យោគយល់ និងអាចធ្វើជាមិនដឹងមិនឮ។ រាល់គ្រប់សមរភូមិនៃជីវិត វាដើរឆ្លងកាត់ជាមួយអ្វីៗដែលកំពុងតែកើតមានឡើងនៅក្នុងចិត្តរបស់យើង។ រាល់គ្រប់អ្វីៗទាំងអស់គឺវាត្រូវឆ្លងកាត់និងដើរទៅតាមផ្លូវនៃចិត្ត។ គឺរាល់គ្រប់អ្វីៗទាំងអស់។


យើងត្រូវការភាពក្លាហាន ដើម្បីទូលសូមព្រះវរបិតានៃយើងសម្រាប់ជាជំនួយ ក្នុងការឃ្លាំមើល ស្វែងយល់ និងជម្រះសម្អាតដួងចិត្តរបស់យើង។ ព្រះអង្គត្រៀមនឹងឆ្លើយតបរួចជាស្រេច ហើយនិងបង្ហាញដល់យើងពីរបៀបដែលយើងអាចដាក់ជំនួសនូវទម្លាប់ចាស់ដ៏អាក្រក់នៃចិត្ត ជាមួយនឹងអ្វីដែលថ្មីនិងប្រសើរជាងនេះ ដើម្បីជាប្រយោជន៍ឱ្យយើងបានក្លាយដូចជាព្រះបុត្រារបស់ព្រះអង្គនៅថ្ងៃណាមួយ។


នៅក្នុងរយៈពេល ៤ ថ្ងៃ ជាបន្តបន្ទាប់ខាងមុខ តាមថ្ងៃស្មឹងស្មាធិ៍ទាំងប៉ុន្មាន យើងនឹងមើលទៅកាន់សត្រូវទាំង ៤ នៃដួងចិត្ត ដែលមនុស្សគ្រប់រូបគេជួបប្រទះ។


តើមានចិត្តគំនិត ពាក្យពេចន៍ និងសកម្មភាពនាពេលថ្មីៗណាខ្លះ ដែលបើកសម្ដែងពីអ្វីៗដែលកំពុងតែកើតមានឡើងនៅក្នុងចិត្តរបស់អ្នក? ចូរទៅសួរពីមតិយោបល់របស់នរណាម្នាក់ជិតស្និទ្ធនឹងអ្នក អំពីសំណួរនេះផងដែរ។


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Enemies Of The Heart

ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូម...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោកគ្រូ អេនឌី ស្ទេនលី និង ម៉ល នម៉ា (Andy Stanley and Multnomah) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​bit.ly/2gNB92i

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ