ព័ត៌មានគម្រោងអាន

សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 1 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖



ឱ ព្រះជាម្ចាស់អើយ សូមបើកភ្នែកទូលបង្គំនៅថ្ងៃនេះ ដើម្បីឱ្យទូលបង្គំបានមើលឃើញពីខ្លួនឯង ដូចព្រះអង្គសម្លឹងមើលឃើញពីទូលបង្គំផង។







អត្ថបទអាន៖



អត្តសញ្ញាណរបស់យើង នោះគឺជារឿងដែលយើងប្រាប់ទៅខ្លួនឯង អំពីខ្លួនយើង។ រឿងនោះមានទម្រង់ស្របទៅតាមជីវិត ដែលប៉ះពាល់ដោយទំនាក់ទំនង និងបទពិសោធន៍យ៉ាងពិសេសៗរបស់យើង។ វាគឺជាកញ្ចក់ឆ្លុះចូលទៅក្នុងអ្វីដែលយើងសម្លឹងមើលឃើញពីពិភពលោក។ ជារឿយៗ យើងពុំបានដឹងពីវានោះទេ តែសូម្បីតែដូច្នេះ វានៅតែនាំផ្លូវនៃការសម្រេចចិត្តរបស់យើង និងប្រាប់យើងឱ្យដឹងពីប្រតិកម្មដែលយើងមានចំពោះមនុស្ស និងស្ថានភាពទាំងឡាយ។







ដូចជាឧទាហរណ៍ ប្រសិនបើនៅត្រង់ចំណុចណានាពេលអតីតកាល ដែលអ្នកយល់ពីខាងក្នុង ថារូបអ្នកមិនមែនជាមនុស្សគួរឱ្យស្រឡាញ់ នោះអ្នកប្រហែលជាមានទំនោរ មើលឃើញថា គ្មានមនុស្សណានៅជុំវិញអ្នក គេចង់រាប់រកអ្នកទេ។ ឬក៏ ប្រសិនបើរឿងរបស់អ្នក ប្រាប់ទៅដល់អ្នក ថាអ្នកគ្រាន់តែមានតម្លៃ នៅពេលណាដែលអ្នកជោគជ័យ នោះអ្នកប្រហែលអាចសម្លឹងមើលឃើញពីជីវិត ថាវាគឺជារឿងប្រឡងប្រជែង ហើយអ្នករេទៅរេមក ទៅតាមអារម្មណ៍អណ្ដែតអណ្ដូង ចុះឡើង តាមតែការប្រព្រឹត្តនាពេលកន្លងទៅរបស់អ្នក តែប៉ុណ្ណោះ។







រឿង ឬការប្រាប់ចំពោះខ្លួន ទាំងនេះ ពិតជាមានអំណាចយ៉ាងខ្លាំងក្រៃ ហើយវាអាចបត់បែនជីវិតរបស់យើងយ៉ាងសាហាវ។ ព្រះជាម្ចាស់ជ្រាបពីការនេះអំពីយើង។ របៀបមួយយ៉ាងសំខាន់ ដែលព្រះអង្គនាំការផ្លាស់ប្រែមកឱ្យយើង នោះគឺតាមរយៈការដោះដូររឿងចាស់របស់យើង ជំនួសដោយរឿងថ្មីមួយវិញ។







នៅក្នុងសំបុត្រទៅកាន់អ្នកជឿនៅឯក្រុង អេភេសូរ សាវ័ក ប៉ុល ចាប់ផ្ដើមដោយពិពណ៌នាអំពីដំណើររឿងថ្មី ដែលកំណត់អត្ថន័យចំពោះសេចក្ដីពិត អំពីអ្នកដើរតាមព្រះយេស៊ូវ។ គាត់បានគូសបង្ហាញពីរបៀបថ្មី ដើម្បីឱ្យយើងមើលឃើញពីខ្លួនឯង—គឺដូចតាមរបៀបដែលព្រះទតមើលឃើញពីពួកគេ។ សាវ័ក ប៉ុល ណែនាំគេឱ្យយល់ពីអ្វីៗដែលព្រះបានធ្វើរួចហើយ សម្រាប់ពួកគេ។ គាត់បានជួយឱ្យពួកគេយល់ពីអ្វីដែលថ្មី ឥឡូវនេះ ដោយសារតែការដែលព្រះបានធ្វើរួចហើយ សម្រាប់ពួកគេ។ ហើយសេចក្ដីអស់ទាំងនោះ គឺជាសេចក្ដីពិតសម្រាប់យើងរាល់គ្នាផងដែរ។ សេចក្ដីពិតនេះ គឺត្រឹមត្រូវ ដោយមិនអាស្រ័យទៅលើអារម្មណ៍របស់មនុស្ស។ វាគឺជាសេចក្ដីពិត ទោះបីជាយើងពុំបានធ្វើអ្វីសោះ ដើម្បីទទួលបានពីវា។ វាគឺជាសេចក្ដីពិត ដោយព្រោះព្រះជាម្ចាស់ មានបន្ទូលថាយ៉ាងដូច្នេះតែប៉ុណ្ណោះ។







ពេលឆ្លុះបញ្ចាំង៖



ចូរចំណាយពេលសរសេរជាបញ្ជី អំពីរាល់អ្វីៗ ដែលអត្ថបទគម្ពីរនេះ ថ្លែងថាជាសេចក្ដីពិតចំពោះអ្នក ដែលជាអ្នកដើរតាមព្រះយេស៊ូវ។ ចូរកុំធ្វើវាដោយប្រញាប់ប្រញាល ប៉ុន្តែចូរក្រេបជញ្ជក់សារដែលបានកត់ត្រាឡើងទាំងនោះ។ តើមានសេចក្ដីពិត មួយ ឬពីរ ណា ដែលអ្នកចាប់អារម្មណ៍ ដូចជាសេចក្ដីពិត កំពុងចាក់ដោតចិត្តរបស់អ្នក? តើមានសេចក្ដីពិតណា ដែលអ្នកចង់លង់ចូលឱ្យបានកាន់តែជ្រៅថែមទៀត? ចូរសរសេរពីសេចក្ដីទាំងនោះ នៅលើក្រដាស ឬកាតណាមួយ រួចដាក់វានៅត្រង់ទីកន្លែងណា ដែលអ្នកអាចមើលឃើញ ដើម្បីឱ្យសេចក្ដីពិតទាំងនោះ ជួយរំឭកដល់អ្នកជារៀងរាល់ថ្ងៃ។






អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ