ព័ត៌មានគម្រោងអាន

សូមរាជ្យទ្រង់មកដល់គំរូ

Kingdom Come

ថ្ងៃទី 8 ក្នុងចំណោម 15 ថ្ងៃ

សេចក្ដីអធិស្ឋាន៖



ឱ ព្រះអម្ចាស់អើយ ទូលបង្គំពិតជាដឹងគុណ ដែលព្រះអង្គបានអនុញ្ញាតឱ្យទូលបង្គំហៅព្រះអង្គថាជាព្រះវរបិតា។ សូមអរគុណទ្រង់ ដែលបានស្រឡាញ់ទូលបង្គំ ហើយមានព្រះទ័យចង់ឱ្យទូលបង្គំចូលទៅជិតព្រះអង្គ។







អត្ថបទអាន៖



នៅពេលព្រះយេស៊ូវទូលសូមព្រះអង្គឱ្យបង្រៀនដល់ពួកគេពីរបៀបអធិស្ឋាន នោះព្រះអង្គផ្ដល់ជាឧទាហរណ៍យ៉ាងដូច្នេះ។ នៅក្នុងវិធីជាច្រើន យើងអាចជ្រើសរើសប្រើសេចក្ដីអធិស្ឋាននេះ ដូចជារូបផែនទីផ្លូវ សម្រាប់របៀបដែលយើងអាចចូលទៅក្នុងពេលអធិស្ឋានផ្ទាល់ខ្លួនរបស់យើង។ មេរៀនមួយដ៏ល្អក្រៃ ដែលព្រះយេស៊ូវបង្រៀនយើងតាមរយៈសេចក្ដីអធិស្ឋាននេះ នោះអាចរកឃើញនៅក្នុងពាក្យពេចន៍ប៉ុន្មានម៉ាត់ដំបូង៖ «ឱ ព្រះវរបិតានៃយើងខ្ញុំ»។







ដោយការប្រើពាក្យ "ព្រះវរបិតា" នោះព្រះយេស៊ូវកំពុងតែកំណត់ទំនាក់ទំនងមួយបែប ដែលយើងអាចមានជាមួយនឹងព្រះ។ នេះគឺជាការឆ្លាស់ប្រែដ៏ធំ ចំពោះអ្នកដើរតាមព្រះ ដែលជាជនជាតិយូដា នាសតវត្សទី ១ នោះ។ វាមិនមែនជារឿងធម្មតាទេ ដែលគេត្រូវហ៊ានចូលទៅប្រកៀកនឹងព្រះដ៏មានគ្រប់អំណាចចេស្ដា ក្នុងភាសាដែលងាយយល់និងស្និទ្ធស្នាលបែបយ៉ាងដូច្នេះ។ ប៉ុន្តែ នេះប្រហែលជាចំណុចសំខាន់ ដែលព្រះយេស៊ូវកំពុងតែផ្ដល់ឱ្យពួកគេបានយល់ដឹងដែរ។







ប្រសិនបើយើងគិតថាព្រះ ដូចជាចៅហ្វាយ ឬគំរូ ពីស្ថានសួគ៌ ឬគ្រាន់តែជាមិត្តពីស្ថានសួគ៌ នោះពេលអធិស្ឋានផ្ទាល់របស់យើងនឹងមានទម្រង់មួយបែបឆ្គាំឆ្គង។ ព្រោះថាយោងតាមព្រះនាមទាំងប៉ុន្មានកន្លង នោះវានាំឱ្យយើងគិតតែអំពីការរំពឹងនិងព្រំដែន នៅក្នុងទំនាក់ទំនងជាមួយព្រះតែប៉ុណ្ណោះ។







ចូរនឹកស្រមៃពីបុគ្គលិកដើរចូលទៅក្នុងបន្ទប់របស់ចៅហ្វាយ ហើយស្នើសុំពីអ្វីមួយ។ សំឡេងនៃការប្រាស្រ័យទាក់ទងរបស់គាត់ នឹងមានលក្ខណៈប្លែក បែបការពារនិងគោរពខ្លាចជាក់ជាមិនខាន។ ឥឡូវ ចូរនឹកស្រមៃពីកូនស្រីរបស់ចៅហ្វាយ មានអាយុ ៥ ឆ្នាំ ហើយនាងចូលទៅក្នុងបន្ទប់ រួចសុំឪពុកស្ករគ្រាប់មួយវិញ។ នាងប្រាកដជាចូលទៅកាន់លោកឪពុកក្នុងរបៀបមួយផ្សេងពីនេះ ប្រហែលថែមទាំងលោតទៅអង្គុយនៅលើភ្លៅ រួចសុំឪពុក ទាំងមានពេញដោយទំនុកចិត្តផង។ តើហេតុអ្វីបានជាអ្នកទាំងពីរប្រព្រឹត្តខុសប្លែកពីគ្នាយ៉ាងដូច្នេះ? នេះគឺដោយសារតែអ្នកទាំងពីរមានទំនាក់ទំនងខុសប្លែកពីគ្នា។ ទំនាក់ទំនងរបស់អ្នកបែបណា នោះវានឹងកំណត់ពីកម្រិតនៃការទទួលបាននិងភាពស្និទ្ធស្នាលរបស់អ្នកដូចគ្នា។







ហេតុនេះហើយបានជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ពិតជាមានន័យក្រៃលែង។ នៅពេលដែលព្រះអង្គមានបន្ទូលឱ្យយើងអធិស្ឋាន "ឱ ព្រះវរបិតានៃយើងខ្ញុំ" នោះព្រះអង្គកំពុងតែថ្លែងសារមួយដ៏អស្ចារ្យ ដែលជាទំនាក់ទំនងបែបឱ្យយើងអាចមានជាមួយនឹងព្រះ។ តាមរយៈអង្គព្រះយេស៊ូវ យើងទទួលបានក្លាយទៅជាកូន នៅក្នុងក្រុមគ្រួសារនៃព្រះ ហើយយើងអាចចូលទៅចំពោះព្រះ ដោយមានទំនុកចិត្ត ក្នុងនាមយើងជាអ្នកទទួលបានការអញ្ជើញឱ្យចូលទៅក្នុងទំនាក់ទំនង ដែលកំណត់ដោយសិទ្ធិនិងភាពស្និទ្ធស្នាល។







(មិនមែនមានមនុស្សទាំងអស់ បានទទួលនូវអភ័យឯកសិទ្ធិ នៅពេលគេលូតលាស់ធំដឹងក្ដី ក្រោមទំនាក់ទំនងជាមួយនឹងឪពុកដ៏ជាទីស្រឡាញ់ ហើយគាត់ហ៊ានផ្ដល់អាទិភាព ចំពោះអារម្មណ៍និងតម្រូវការរបស់កូននោះទេ។ តែចំពោះអ្នកខ្លះ ទំនាក់ទំនងរបស់គេ នោះធ្លាប់មានតែបែបឈឺចាប់ បើប្រៀបទៅនឹងគំនិតយល់ដឹងពី "ព្រះវរបិតា" ដែលជាទំនាក់ទំនងជាមួយនឹងព្រះ។ វាអាចតម្រូវឱ្យអ្នក ត្រូវចំណាយពេលយូរយារ ក្នុងដំណើរនៃការព្យាបាល មុននឹងអ្នកអាចប្រើប្រាស់នាមនៃព្រះ ទាំងមានទំនុកចិត្តជឿជាក់ ពីក្ដីស្រឡាញ់របស់ព្រះអង្គ។ ប៉ុន្តែចូរកុំអនុញ្ញាតឱ្យការឈឺចាប់ទាំងនោះ រំខានអ្នកពីខ្លឹមសារដ៏សំខាន់ ដែលព្រះយេស៊ូវកំពុងតែណែនាំ នៅពេលដែលព្រះអង្គប្រើពាក្យថា "ឱ ព្រះវរបិតានៃយើងខ្ញុំ"—នោះគឺដោយព្រោះតែអ្នកអាចចូលទៅចំពោះព្រះជាម្ចាស់ ដោយមានទំនុកចិត្ត នៅក្នុងទំនាក់ទំនងដែលនាំឱ្យអ្នកមានសិទ្ធិនិងភាពស្និទ្ធស្នាល នោះវិញ។ ព្រះជាម្ចាស់មិនមែនស្ថិតនៅក្នុងប្រអប់ ដែលកំណត់ដោយដំបៅរបួសពីឪពុកខាងសាច់ឈាម របស់យើងទេ។ ព្រះអង្គស្រឡាញ់អ្នកក្នុងនាមជាបិតាដ៏ល្អឥតខ្ចោះ)។







ពេលឆ្លុះបញ្ចាំង៖



ទំនាក់ទំនងជាមួយនឹងព្រះ នោះគឺកំណត់ដោយសិទ្ធិ ភាពស្និទ្ធស្នាល និងទំនុកចិត្ត។ ចូរអនុញ្ញាតឱ្យសេចក្ដីទាំងនេះជ្រាបចូលទៅក្នុងដួងចិត្តរបស់អ្នក។ តើវាមិនអស្ចារ្យពន់ពេកទេឬយ៉ាងណា ដែលព្រះយេស៊ូវបានធ្វើឱ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះបែបយ៉ាងដូច្នេះនោះ!?



ចូរចំណាយពេលបន្តិច ហើយកត់ត្រាក្នុងកំណត់ហេតុរបស់អ្នក ពីសំណួរទាំងប៉ុន្មានខាងក្រោម។ ក្នុងខណៈពេលអ្នកសរសេរ ចូរទូលសូមព្រះវិញ្ញាណបរិសុទ្ធឱ្យបង្ហាញដល់អ្នក ពីរបៀបដែលព្រះសព្វព្រះទ័យ ចង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរូបអ្នក ដែលជាបុត្រធីតារបស់ព្រះអង្គ។



តើទំនាក់ទំនងនាពេលបច្ចុប្បន្នរបស់អ្នកជាមួយនឹងព្រះ នោះមានរូបលក្ខណៈបែបណាដែរ? តើមានផ្នែកណាមួយនៅក្នុងដួងចិត្ត ឬជីវិតរបស់អ្នក ដែលអ្នកនៅស្ទាក់ស្ទើរពុំទាន់ហ៊ានទុកចិត្តលើព្រះអង្គ? តើវានឹងមានរូបរាងបែបណា នៅពេលដែលអ្នកហ៊ានចូលទៅជិតព្រះវរបិតា ទាំងមានពេញដោយទំនុកចិត្ត និងដឹងថាព្រះអង្គស្រឡាញ់អ្នក ហើយចង់នៅក្បែររូបអ្នកនោះ?






អត្ថបទគម្ពីរ

ថ្ងៃ 7ថ្ងៃ 9

អំពី​គម្រោងអាន​នេះ

Kingdom Come

យើងធ្លាប់បានឮ ថាព្រះយេស៊ូវប្រទាននូវ "ជីវិតពេញបរិបូរ" ហើយយើងពិតជាស្រេកឃ្លានចង់បានបទពិសោធន៍នេះណាស់។ យើងចង់បានជីវិត ដែលស្ថិតនៅឯទីម្ខាងទៀត គឺជាទីដែលយើងបានផ្លាស់ប្រែ។ ប៉ុន្តែតើការផ្លាស់ប្រែប្រភេទណា ដែលយើងត្រូវការនោះ? ហើយតើឱ្យ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំសហគមន៍ ណស ភ័ញ (North Point Community Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://northpoint.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ