ព័ត៌មានគម្រោងអាន

ថ្លែងពីអ្វីដែលឱ្យជីវិតគំរូ

Speaking Life

ថ្ងៃទី 5 ក្នុងចំណោម 6 ថ្ងៃ

ពាក្យសម្ដីយើងគួរយកមករស់នៅតាម 

ដោយសារតែមារសត្រូវ វាកុហកយើង នោះយើងត្រូវការជ្រើសរើសនិយាយពីអ្វីដែលមានអំណាចនិងជាសេចក្ដីពិត ត្រឡប់ទៅវាវិញ! យើងត្រូវតែជ្រើសយកជំហានសកម្មភាព ដើម្បីឱ្យយើងអាចតទល់ប្រឆាំងនឹងពាក្យសម្ដីនិងគំនិតអវិជ្ជមានទាំងឡាយ។ យើងត្រូវការព្រះបន្ទូលដែលមានពេញដោយអំណាចចេស្ដា ហើយនិងជាព្រះបន្ទូលដែលយើងអាចយកមករស់នៅតាមបាន។ ហើយបន្ទាប់មក យើងត្រូវការថ្លែងពីពាក្យសម្ដី (ព្រះបន្ទូល) ទាំងនោះ ម្ដងហើយម្ដងទៀត រហូតដល់យើងអាចទៅពាល់ដល់ដួងចិត្ត និងគំនិតរបស់យើង។


សេចក្ដីពិតដ៏បំផុតអំពីខ្លួនខ្ញុំ នោះគឺតែងតែជាអ្វីដែលព្រះមានបន្ទូលអំពីរូបខ្ញុំ… មិនមែនតាមអ្វីដែលខ្ញុំគិត ឬមានអារម្មណ៍ ឬតាមការដែលអ្នកដទៃគេនិយាយ គិត ឬធ្វើ ចំពោះរូបខ្ញុំឡើយ។ យើងអាចក្លាយទៅជាស្លន់ រើខ្លួនមិនរួច ដោយសារតែសេចក្ដីកុហក និងការជឿខុសឆ្គងទាំងឡាយ ដែលវាធ្វើឱ្យយើងភ្លេចភ្លាំង និងឃ្លាតសែនឆ្ងាយ ពីគម្រោងផែនការដ៏ល្អអស្ចារ្យ ដែលព្រះមានសម្រាប់រូបយើង។ ចូរសិក្សាពីព្រះបន្ទូលរបស់ព្រះ។ ចូរអនុញ្ញាតឱ្យជំនឿរបស់អ្នកប្រកាសឡើង រួចហើយចូរទូលសូមព្រះឱ្យជួយដល់អ្នក សម្រាប់រាល់អ្វីៗដែលអ្នកមិនទាន់បានជឿ។ 


យើងរាល់គ្នា សុទ្ធតែត្រូវការការប្ដេជ្ញាចិត្តជាថ្មី ដើម្បីបញ្ឈប់រាល់ការនិយាយទៅកាន់ខ្លួនឯងបែបអវិជ្ជមាន។ ប្រៀបដូចជាទម្លាប់ដ៏ពិសពុលទាំងឡាយ អ្នកអាចសម្រេចចិត្តបញ្ឈប់នូវទម្លាប់នៃអត្តចរិតទាំងនោះ។ វាប្រហែលជាត្រូវការពេល ការតស៊ូ ការយកចិត្តទុកដាក់ និងកម្លាំង ដើម្បីឱ្យយើងអាចបញ្ឈប់ការនិយាយបែបអវិជ្ជមាននោះទាំងស្រុង ដោយព្រោះ ដូចមនុស្សជាច្រើនឆ្លងកាត់ ទង្វើទាំងនោះបានជ្រួតជ្រាបយ៉ាងជ្រៅទៅក្នុងរូបគេ ហើយវាបង្កើតទៅជាទម្លាប់បែបធម្មជាតិទីពីររបស់ខ្លួនបាត់ទៅហើយ។ នៅពេលណាដែលអ្នកចាប់ផ្ដើមដឹងថាខ្លួនអ្នកកំពុងតែធ្វើដូច្នោះ នោះចូរអ្នកត្រូវតែរំខានខ្លួនឯង និងរំខានគំនិតរបស់អ្នក ដើម្បីបញ្ឈប់ទម្លាប់ទាំងនោះ។ ដោយការដឹងខ្លួនពីអត្តចរិតបែបនេះ នោះវាជាគន្លឹះយ៉ាងសំខាន់ក្នុងការលះបង់ទម្លាប់បែបនោះ។ 


នៅពេលដែលយើងចាប់ផ្ដើមគ្រប់គ្រងទៅលើគំនិតនិងពាក្យសម្ដីរបស់យើង នោះយើងក៏ចាប់ផ្ដើមមកគ្រប់គ្រងលើជីវិតរបស់យើងវិញដែរ! ខ្ញុំសូមប្រឡងប្រជែងឱ្យអ្នកបង្កើតបញ្ជីមួយ ដែលសរសេរពីការប្រកាសជាប្រចាំថ្ងៃ ដើម្បីឱ្យអ្នកថ្លែងទៅកាន់ខ្លួនឯង… ហើយពាក្យពេចន៍ទាំងនោះ គឺជាអ្វីដែលអ្នកនឹងត្រូវយកវាទៅរស់នៅតាម។ លំហាត់នេះគឺជាជំហានដ៏សំខាន់ ដើម្បីឱ្យអ្នកអាចមកគ្រប់គ្រងទៅលើគំនិតនិងពាក្យសម្ដីរបស់អ្នក។ វាដល់ពេលដែលអ្នកត្រូវថ្លែងពីពាក្យពេចន៍ ដែលមានពេញដោយអំណាចចេស្ដា និងសេចក្ដីពិត មកក្នុងជីវិតរបស់អ្នក ដោយការសរសេរពីសេចក្ដីថ្លែងបញ្ជាក់ពីខ្លួនឯងជាប្រចាំថ្ងៃ។


មុនដំបូង ចូរចាប់ផ្ដើមរាយរាប់ពីគំនិតអវិជ្ជមាន ឬការនិយាយទៅកាន់ខ្លួនឯង ដែលវាធ្លាប់បានកាន់ជីវិត ឬកាន់កាប់ទៅលើការគិតរបស់អ្នក។ ចូររាយដាក់ជាបញ្ជីពីរាល់សេចក្ដីកុហកដែលអ្នកកំពុងតែជឿ។ តើមានការគិតថាពិត បែបអវិជ្ជមានទាំងឡាយណា ដែលកំពុងដាក់បន្ទុកទៅលើរូបអ្នក ហើយរារាំងអ្នក មិនឱ្យរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់អ្នក ដែរឬទេ? ប្រសិនបើការគិត ការនិយាយទៅកាន់ខ្លួនឯង ឬពាក្យសម្ដីរបស់យើង វាមិនស្របតាមសេចក្ដីពិតរបស់ព្រះទេ នោះយើងត្រូវតែសម្គាល់និងបង្ហាញពីវា។ 


បន្ទាប់មក ចូរស្វែងរកអត្ថបទគម្ពីរ ដាក់ជាថ្នាំបន្សាប សម្រាប់រាល់ការគិតបែបអវិជ្ជមាន ឬចំពោះសេចក្ដីកុហកទាំងនោះ។ សេចក្ដីពិតខាងវិញ្ញាណទាំងឡាយ អាចរំដោះអ្នកឱ្យមានសេរីភាព ចេញពីសេចក្ដីកុហក និងពីបន្ទាយរឹងមាំ/គន្លងទម្លាប់ ទាំងអស់នោះបាន។ ចូរនាំការគិតនិងពាក្យសម្ដីទាំងនោះ មកដាក់ចុះចូលចំពោះសេចក្ដីពិតនៃព្រះ! ចូរជ្រើសរើសពាក្យសម្ដីដែលស្របតាមព្រះបន្ទូលរបស់ព្រះវិញ។


ជាចុងក្រោយ ចូរសិក្សាអត្ថបទព្រះគម្ពីរ ហើយច្នៃជាសេចក្ដីថ្លែង ទាំងអ្នកយល់ស្របជាមួយនឹងសេចក្ដីថ្លែងទាំងនោះ ដោយជឿថាអ្នកអាចប្រកាស ដើម្បីទទួលយក និងអាចថ្លែងពីសេចក្ដីទាំងនោះសាជាថ្មី ទៅកាន់ជីវិតរបស់អ្នក។ សេចក្ដីថ្លែងបញ្ជាក់បែបវិជ្ជមានទាំងនេះ ដើរស្របទៅនឹងសេចក្ដីពិតនៃព្រះ។ ចូរបង្កើតបញ្ជីរបស់អ្នក។ តើមានសេចក្ដីបញ្ជាក់ណាខ្លះ ដែលអ្នកអាចថ្លែង ដើម្បីនាំនូវសិរីល្អរបស់ព្រះ និងលទ្ធផលគាប់ប្រសើរ មកដល់ជីវិតរបស់អ្នក?


ការថ្លែងពីសេចក្ដីបញ្ជាក់អស់ទាំងនេះជាប្រចាំ នឹងជួយឱ្យអ្នកចាប់ផ្ដើម មកគ្រប់គ្រងលើជីវិត ដោយអ្នកអាចមកគ្រប់គ្រងលើអណ្ដាតរបស់អ្នក។ ចូរបដិសេធចំពោះការថ្លែងពីអ្វីមួយ ដែលមិនមែនជាព្រះបន្ទូលនៃព្រះ សម្រាប់ជីវិត ឬស្ថានភាពរបស់អ្នក។ ចូរយកសិទ្ធិកាន់កាប់នៅលើជីវិតរបស់អ្នក តាមរយៈអត្ថបទព្រះគម្ពីរ និងអំណាចចេស្ដាពីការថ្លែងពីសេចក្ដីបញ្ជាក់ ដែលអ្នកថ្លែងចេញមកដោយផ្ទាល់។ សេចក្ដីថ្លែងទាំងនេះ គឺជាពាក្យសម្ដីដែលអ្នកត្រូវយកមករស់នៅតាម។


សូមសញ្ជឹងគិតពិចារណា៖


តើមានគំនិតនិងសេចក្ដីកុហកណាខ្លះ ដែលកំពុងតែរត់ចុះរត់ឡើងនៅក្នុងខួរក្បាលរបស់អ្នក ដែលវាមិនស្របជាមួយនឹងព្រះបន្ទូលព្រះ? ចូរសញ្ជឹងគិតពីសេចក្ដីពិត ដែលនាំមកនូវជីវិត ដែលអ្នកបានជ្រើសរើស យកមកដាក់ជំនួសគំនិតអស់ទាំងនោះ។


សេចក្ដីអធិស្ឋាន៖


ឱ ព្រះអម្ចាស់អើយ ទូលបង្គំចង់ថ្លែងពីសេចក្ដីពិត និងរស់នៅស្របតាមសេចក្ដីពិតដែលព្រះអង្គថ្លែងអំពីទូលបង្គំ។ ជារឿយៗ ទូលបង្គំមានអារម្មណ៍ថាខ្លួនជាប់អន្ទាក់នៅក្នុងភាពអវិជ្ជមាន និងទម្ងន់ទុក្ខនៃពិភពលោក ដែលទូលបង្គំបានយកវាមកដាក់នៅលើស្មារបស់ទូលបង្គំ។ សូមជួយទូលបង្គំឱ្យស្វែងរកមើលសេចក្ដីពិត ដែលនាំមកនូវជីវិតរបស់ព្រះអង្គ ហើយឱ្យទូលបង្គំអាចស្មឹងស្មាធិ៍ពីសេចក្ដីពិតអស់ទាំងនោះ ជាប្រចាំថ្ងៃ វិញ។


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Speaking Life

ពាក្យពេចន៍ ពាក្យសម្ដី ភាសានិយាយ ពាក្យប្រកបដោយអំណាចចេស្ដា! ពាក្យសម្ដីដែលអាចស្អាងចិត្ត ឬជាពាក្យពេចន៍ដែលរំលំបំផ្លាញ។ ពាក្យសម្ដីដែលនាំមកនូវជីវិត ឬជាពាក្យពេចន៍ដែលនាំមកនូវសេចក្ដីស្លាប់។ យើងគឺជាអ្នកជ្រើសរើស។ តោះ! ចូរយើងមកវាយតម្...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី រ៉កហ្សេន ផាក (Roxanne Parks) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.roxanneparks.com/home.html

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ