ព័ត៌មានគម្រោងអាន

វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ

The Pre-Marriage Course

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

ដំណើរផ្សងព្រេង


ចំណងអាពាហ៍ពិពាហ៍ផ្ដល់ឱ្យយើងនូវឱកាសដ៏ធំបំផុតនៃជីវិត ហើយនិងការប្រឡងប្រជែងយ៉ាងធំធេង៖




  • ឱកាស ដើម្បីសាងសង់នូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាលបំផុត ដែលជាប្រយោជន៍ហួសលើសពីខ្លួនរបស់យើងផ្ទាល់។

  • ការប្រឡងប្រជែង ដែលបន្តរៀនថាវាមានន័យយ៉ាងដូចម្ដេច ក្នុងការរៀនស្រឡាញ់នរណាម្នាក់ ដើម្បីឱ្យខ្លួនអាចសម្លឹងមើលហួសពីតម្រូវការរបស់ខ្លួន ហើយបន្តស្វែងរកឃើញពីអ្វី ដែលសំខាន់ចំពោះដៃគូរបស់ខ្លួន ហើយបន្ទាប់មកកែសម្រួលកត្តាផ្សេងៗនៅក្នុងចរិតលក្ខណៈរបស់ខ្លួនយើងផ្ទាល់។


យល់ស្របលើចំណុចអាទិភាពនានា


យើងប្រហែលជាអាចមានចរិតខុសប្លែកពីគ្នា ប៉ុន្តែយើងអាចរក្សាគុណតម្លៃចម្បង និងយល់ស្របទៅលើអាទិភាពមួយចំនួន ដែលអាចជួយឱ្យគូស្វាមីភរិយាកសាងនូវចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។ 




  • ចែករំលែកដល់គ្នាទៅវិញទៅមកពីក្ដីស្រមៃ ក្ដីប្រាថ្នា ក្ដីសង្ឃឹម និងការទន្ទឹងចង់បាននានា។

  • ដាក់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ ជាអាទិភាព រួចមកចំណងអាពាហ៍ពិពាហ៍ ហើយបន្ទាប់មក កូនៗរបស់អ្នក (ប្រសិនបើអ្នកមាន) ហើយក្រោយមកមានអ្វីៗ និងមនុស្សដទៃផ្សេងទៀត។


មានដំបន់ចំនួន ៤ ដែលនឹងប៉ះពាល់ដោយការដាក់អាទិភាពរបស់អ្នក៖



១. ទំនាក់ទំនងនានា




  • កុំដកហូតខ្លួនរូបអ្នកទាំងពីរចេញពីមនុស្សជុំវិញ ក្នុងនាមជាគូស្វាមីភរិយា។ រាល់គ្រប់ចំណងអាពាហ៍ពិពាហ៍ទាំងអស់ ត្រូវការបណ្ដាញគាំទ្រ។

  • ការពារចំណងអាពាហ៍ពិពាហ៍របស់អ្នកពីទំនាក់ទំនងនានាដែលអាចនឹងគំរាមកំហែងដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក។

  • ចូរដាក់ព្រំដែនកំណត់ ដើម្បីរក្សាការពារអ្នកពីហានិភ័យនៃការប្រព្រឹត្តអំពើផិតក្បត់។


២. ជីវិតកូនៗនិងក្រុមគ្រួសារ




  • ចូរពិភាក្សាពីក្ដីរំពឹងរបស់អ្នកអំពីការមានកូន

  • ចូរបន្តមានពេលឱ្យគ្នាទៅវិញទៅមក ប្រសិនបើនិងពេលណាដែលអ្នកមានកូនតូចៗ (កុំគិតតែពីការទាមទារពេលវេលាសម្រាប់កូន តែភ្លេចពេលវេលាសម្រាប់ឱ្យគ្នាទៅវិញទៅមក)។


៣. ការងារ




  • ចូរកុំប្រជែងបែបយកឈ្នះយកចាញ់លើគ្នាទៅវិញទៅមក

  • ចូរនិយាយអំពីរបៀបដែលអ្នកនឹងរែកហើយថ្លឹងចំពោះការងារ និងការមើលថែកូនៗ


៤. តម្រូវការខាងវិញ្ញាណ




  • ចូរស្វែងរកមើលនូវគោលជំនឿរបស់អ្នក ដែលនឹងឱ្យអ្នកអាចចូលទៅជិតព្រះរួមជាមួយគ្នា (អាចពិចារណាសិក្សាថ្នាក់ អាល់ហ្វា ដើម្បីស្វែងរកឃើញនូវជំនឿគ្រីស្ទបរិស័ទ ហើយដើម្បីផ្ដល់នូវភាសាឱ្យអ្នកអាចនិយាយនឹងគ្នាបានល្អប្រសើរជាងមុន អំពីបញ្ហាខាងព្រលឹងវិញ្ញាណ)។

  • ចូរនិយាយអំពីជំនឿ និងគុណតម្លៃនានា ដែលអ្នកចង់ផ្ទេរទៅឱ្យកូនៗរបស់អ្នក ប្រសិនបើដល់ពេលណាដែលអ្នកមានកូន។ 


ក្នុងខណៈពេលដែលយើងសម្លឹងទៅរកព្រះជាម្ចាស់ ដើម្បីទទួលនិងមានបទពិសោធន៍ពីក្ដីស្រឡាញ់ ការអត់ឱនទោស និងដឹងពីគោលបំណងរបស់ព្រះអង្គចំពោះជីវិតរបស់យើង នោះយើងអាចស្រឡាញ់ដល់គ្នាទៅវិញទៅមក ឱ្យបានប្រសើរជាងមុន។



ជាមនុស្សបែបផ្សងព្រេង និងមនុស្សបែបបង្ហាត់អប់រំ


ទោះបីជាថាយើងនឹងមានលក្ខណៈបូករួមផ្សំគ្នា ចូរឱ្យយើងទទួលស្គាល់ថានរណាមាននិស្ស័យបែប "ចូលចិត្តផ្សងព្រេង" ហើយនរណាជាមនុស្សបែប "បង្ហាត់អប់រំ"។ 



អ្នកចូលចិត្តផ្សងព្រេង




  • ចង់រៀនពីអ្វីៗទាំងអស់ដែលជីវិតបានផ្ដល់ឱកាសឱ្យខ្លួនរៀនសូត្រ។ គេជាមនុស្សដែលសម្លឹងមើលឃើញថាចំណងអាពាហ៍ពិពាហ៍ នោះគឺជាដំណើរផ្សងព្រេងរួមជាមួយនឹងគ្នា។ អ្នកចូលចិត្តផ្សងព្រេងនាំមកនូវថាមពល ហើយនិងបទពិសោធន៍ថ្មីៗ ទៅដល់ទំនាក់ទំនង។


អ្នកចូលចិត្តបង្ហាត់អប់រំ 




  • សម្លឹងមើលឃើញថាជីវិតអាពាហ៍ពិពាហ៍គឺជាទីមានសុខសុវត្ថិភាព ដែលគេអាចវិលត្រឡប់មកវិញបាន បន្ទាប់ពីគេបានផ្សងព្រេង ឬប្រឈមនឹងវិបត្តិនានាដែលជីវិតផ្ដល់ឱ្យគេរួចហើយ។ អ្នកចូលចិត្តការបង្ហាត់អប់រំ នាំមកនូវភាពទៀងទាត់ និងទម្លាប់ មកក្នុងទំនាក់ទំនង។

  • ទាំងអ្នកចូលចិត្តផ្សងព្រេងនិងអ្នកចូលចិត្តបង្ហាត់អប់រំ ពួកគេផ្ដល់មកនូវផលយ៉ាងសំខាន់ស្មើៗគ្នា ទៅក្នុងទំនាក់ទំនង។




    • មានការផ្សងព្រេងតិចតួច នោះទំនាក់ទំនងរបស់អ្នកនឹងក្លាយទៅជាគ្មានរសជាតិ។

    • មានការផ្សងព្រេងច្រើនពេក នោះអាចនឹងនាំឱ្យអ្នកតានតឹងពេក។


    ក្នុងនាមជាស្វាមីភរិយា ទំនួលខុសត្រូវរបស់អ្នក នោះគឺត្រូវឱ្យតម្លៃដល់ទាំង ថាមពលនៃការមានដំណើរផ្សងព្រេង និងទីសុខសុវត្ថិភាពសម្រាប់ការអាចវិលមករកសភាពដើមវិញ។ 

    គ្រប់ចំណងអាពាហ៍ពិពាហ៍ត្រូវមានការផ្ដល់ឱកាស ឱ្យបានគ្រប់គ្រាន់ សម្រាប់ទាំងការផ្សងព្រេង និងការបង្ហាត់អប់រំ។ នៅពេលណាឥទ្ធិពលទាំងពីរធ្វើការយ៉ាងល្អនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក នោះជីវិតរៀបការរបស់អ្នក នឹងក្លាយទៅជាដំណើរផ្សងព្រេងយ៉ាងអស្ចារ្យ។ 


អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

The Pre-Marriage Course

ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភា...

More

យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ព័ន្ធកិច្ច អាល់ហ្វា ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅដល់គេហទំព័រ៖ https://themarriagecourse.org/try/the-pre-marriage-course

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ