ព័ត៌មានគម្រោងអាន

វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ

The Pre-Marriage Course

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

នៅជាប់នឹងគ្នា


តើឱ្យយើងអាចរក្សាក្ដីស្រឡាញ់របស់យើងឱ្យនៅមានជីវិតរស់រវើក និងស្ថិតស្ថេរជាប់គ្នាក្នុងចំណងអាពាហ៍ពិពាហ៍របស់យើងរហូតទៅ យ៉ាងដូចម្ដេច?



ចូរចំណាយពេលរួមជាមួយគ្នា


ការរក្សាឱ្យក្ដីស្រឡាញ់នៅរស់រវើក នោះវាជាជម្រើសរើសដែលមានការប្រិតប្រៀងនិងប្រឹងប្រែងទុកជាមុន។ វាមានរួមទាំង៖




  • ការដាក់ទុនទៅក្នុងមិត្តភាពដោយបន្តធ្វើអ្វីដែលអ្នកទាំងពីរចូលចិត្តធ្វើរួមជាមួយនឹងគ្នា

  • បង្កើតទម្លាប់ជាប្រចាំថ្ងៃ ក្នុងការនៅជាប់នឹងគ្នាទៅវិញទៅមក តាមរយៈពាក្យសម្ដីនិងតាមផ្លូវអារម្មណ៍

  • រៀបចំមានការទៅចែចង់គ្នាជារៀងរាល់សប្ដាហ៍ ជាមួយនឹងដៃគូរបស់ខ្លួន ដើម្បីឱ្យមនោសញ្ចេតនារវាងគ្នានឹងគ្នា នៅមាន ពេញដោយភាពរីករាយ ហើយក្ដីស្រឡាញ់បន្តកើនឡើងរវាងអ្នកទាំងពីរ។


ចូររុករកមើលពីតម្រូវការខាងអារម្មណ៍របស់ដៃគូរបស់អ្នក


ការរកឃើញពីអារម្មណ៍ដែលនាំឱ្យដៃគូរបស់អ្នកទទួលបាននូវក្ដីស្រឡាញ់ នោះនឹងកសាងនូវការទាក់ទងយ៉ាងជ្រាលជ្រៅរវាងរូបអ្នកទាំងពីរ ហើយវានឹងអាចឱ្យអ្នកស្រឡាញ់គ្នាដោយមានប្រសិទ្ធភាពផង។ យើងម្នាក់ៗអាចមានលក្ខណៈខុសប្លែក ផ្សេងៗពីគ្នា ក្នុងរបៀបដែលយើងផ្ដល់ និងទទួលពីសេចក្ដីស្រឡាញ់។



ភាសានៃក្ដីស្រឡាញ់ទាំង ៥




  1. ពាក្យពេចន៍គួរឱ្យស្រឡាញ់

  2. អំណោយដែលចេះគិតគូរ

  3. ការបង្ហាញក្ដីស្រឡាញ់តាមរូបកាយ

  4. ពេលវេលាមានតម្លៃ

  5. សកម្មភាពនៃចិត្តល្អ


របៀបទាំង ៥ នៃការបង្ហាញពីក្ដីស្រឡាញ់ សុទ្ធតែសំខាន់ នៅក្នុងគ្រប់ចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែជាធម្មតានឹងមាន មួយ ឬពីរ របៀប ដែលបង្ហាញឱ្យដឹងពីក្ដីស្រឡាញ់ក្នុងរបៀបដែលយើងយល់ដឹងជាក់ និងចូលចិត្តទទួលពីរបៀបទាំងនោះ។



បន្ទាប់ពីអ្នកបានបញ្ចប់នូវគម្រោងអានប្រចាំថ្ងៃនេះរួច សូមចូលទៅមើល គេហទំព័រ www.5lovelanguages.com រួចបំពេញនូវកម្រងសំណួរខ្លីមួយ ដើម្បីបញ្ជាក់ពីលំដាប់លំដោយនៃភាសានៃក្ដីស្រឡាញ់របស់អ្នក តាមតែអ្នកគិតថារបៀបណាវាសំខាន់ជាង (តាមថ្នាក់) សម្រាប់អ្នក។ 



សេចក្ដីបង្រៀនលើភាសានៃក្ដីស្រឡាញ់ទាំង ៥ នោះជាមេរៀនដកស្រង់ពី លោកបណ្ឌិត ហ្គេរី ឆាបមេន (Dr. Gary Chapman) ក្នុងសៀវភៅដែលបានលក់ដាច់ជាងគេ ក្រោមចំណងជើងថា "ភាសានៃក្ដីស្រឡាញ់ទាំង ៥៖ អាថ៌កំបាំងនៃក្ដីស្រឡាញ់ដែលនាំឱ្យស្ថិតស្ថេរ" បោះពុម្ពនៅឆ្នាំ ២០១៥ ដោយរោងពុម្ព Northfield Publishing ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត។



របៀបកសាងទំនាក់ទំនងខាងការរួមភេទយ៉ាងល្អ


ការរួមភេទផ្សាភ្ជាប់អ្នកទាំងពីរ​រួមគ្នា មិនមែនគ្រាន់តែខាងផ្លូវរូបកាយ ប៉ុន្តែខាងផ្លូវអារម្មណ៍ ផ្លូវចិត្ដ ហើយសូម្បីតែខាងវិញ្ញាណផង។



របៀបក្នុងការបង្កើតនិងថែរក្សាឱ្យមានគន្លងរួមភេទដែលមានសុខភាពល្អក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក៖



១. រៀបចិត្តរបស់អ្នកឱ្យស្របនឹងគ្នា



ចូរត្រៀមនិយាយឱ្យយល់ពីគ្នា




  • ការនិយាយពីការរួមភេទអាចតម្រូវឱ្យមានសេចក្ដីក្លាហាន ក្នុងខណៈថាវាតម្រូវឱ្យយើងត្រៀមដាក់ចិត្ត ដោយក្ដីស្មោះត្រង់ចំពោះគ្នា។

  • ចូរប្រាប់ដល់គ្នា ថាអ្វីដែលនាំឱ្យដៃគូរបស់អ្នកទទួលបានអារម្មណ៍ និងអ្វីដែលធ្វើឱ្យអ្នកបាត់អារម្មណ៍ ក្នុងចំណង់ផ្លូវភេទ។


បិទទំព័រនៃទំនាក់ទំនងផ្លូវភេទចាស់ៗចោល




  • ទំនាក់ទំនងចាស់ៗ អាចបង្កឱ្យមានភាពច្រណែន ប្រចណ្ឌ និងការមិនទុកចិត្ដ

  • ប្រសិនបើអាច ចូរផ្ដាច់ទំនាក់ទំនងក្នុងបណ្ដាញសង្គមពីមនុស្សដែលអ្នកធ្លាប់មានអារម្មណ៍ចំពោះគេ ហើយលុបចោលអ៊ីមែល / សារក្នុងទូរស័ព្ទ / រូបភាពនានា


២. រៀបចិត្តគំនិតរបស់អ្នកឱ្យត្រង់



ការរួមភេទដ៏ល្អ នោះវាអាស្រ័យទៅលើស្ថានភាពនៃគំនិតរបស់យើង




  • ចូរបំពេញគំនិតរបស់អ្នកជាមួយអ្វីៗដែលស្រស់បំព្រង គួរឱ្យគោរព និងផ្ដល់កិត្តិយសរួមដល់គ្នា ក្នុងចំណង់ផ្លូវភេទ

  • ចូរនិយាយប្រាប់គ្នាពីការរំពឹងនិងសេចក្ដីភ័យខ្លាចទាំងឡាយណា ដែលអ្នកអាចមានជុំវិញការរួមភេទ


បញ្ហានានាដែលជាលទ្ធផលនៃការរំលោភបំពាន ឬវិបត្តិរោគចិត្តនៃរឿងផ្លូវភេទ ពីអតីតកាល អាចតម្រូវឱ្យអ្នកទៅស្វែងរកជំនួយពីអ្នកជំនាញ។



ប្រសិនបើការលោភមើលរឿងអាសអាភាស ជាបញ្ហានៅក្នុងទំនាក់ទំនងរបស់អ្នក ចូរឱ្យអ្នកមានការនិយាយគ្នា ដោយភាពទៀងត្រង់ និងមិនវិនិច្ឆ័យទោស ជាមួយដៃគូរបស់អ្នក។ ការហ៊ានបោះជំហាននានាទៅរកការផ្លាស់ប្រែពីទម្លាប់របស់អ្នក នឹងនាំឱ្យមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងក្លា ទៅលើទំនាក់ទំនងរបស់អ្នក ហើយវានឹងជួយឱ្យអ្នកមានការរួមភេទយ៉ាងល្អ ហើយពិត នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់អ្នក។



ការមិនឱ្យតម្លៃខ្លួនឯង និងការគិតមិនគាប់គួរចំពោះរូបកាយរបស់ខ្លួន នោះប៉ះពាល់ទៅលើការយល់ដឹងនិងការឆ្លើយតបក្នុងរឿងស្នេហា បែបតាមការរួមភេទរបស់យើង។




  • ចូរកសាងនូវទំនុកចិត្តរបស់ដៃគូរបស់អ្នក ដោយហ៊ានប្រាប់គាត់ពីភាពស្រស់ស្អាត និងភាពគួរឱ្យទាក់ទាញរបស់គាត់ ចំពោះរូបអ្នក។

  • បន្តលើកសរសើរពីរូបកាយរបស់គ្នាទៅវិញទៅមក ដូចម្ចាស់ស្នេហ៍ គេថ្លែងទៅកាន់គ្នាម្ដងហើយម្ដងទៀត នៅក្នុងកណ្ឌគម្ពីរ បទចម្រៀងសាឡូម៉ូន។


៣. ត្រៀមរូបកាយរបស់អ្នកឱ្យហើយ



មាននូវភាពខុសប្លែកគ្នារវាងបុរសហើយនិងស្រ្តីក្នុងការដាស់អារម្មណ៍ខាងចំណង់ផ្លូវភេទ។




  • ចូរស្វែងយល់ដោយការអាន និងការនិយាយប្រាប់គ្នា ពីអ្វីៗដែលនាំឱ្យដៃគូរបស់អ្នកទទួលបានការដាស់អារម្មណ៍។

  • ផ្ដល់ពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ការរៀបចំ និងការដាស់អារម្មណ៍ក្នុងពេលអ្នករួមភេទ។


បង្កើតបរិយាកាសនៃភាពទុកចិត្ត។




  • ការរួមភេទល្អនោះអាស្រ័យទៅលើការអនុញ្ញាតឱ្យផ្នែកដទៃផ្សេងទៀតនៃទំនាក់ទំនងរបស់អ្នក ទទួលបានការអភិវឌ្ឍន៍។

  • មានការជាប់ទាក់ទងដ៏ជ្រាលជ្រៅមួយ រវាងការផ្ដល់ខ្លួនរបស់យើងទៅដល់គ្នាទៅវិញទៅមក តាមរយៈសម្បថនៃចំណងអាពាហ៍ពិពាហ៍ ហើយផ្ដល់ខ្លួនយើងនៅក្នុងទំនាក់ទំនងនៃការរួមភេទ។

  • ចូរហាត់ចិត្តឱ្យចេះគ្រប់គ្រងលើខ្លួនឯង – នេះជារឿងសំខាន់នៅពេលណាដែលយើងរកឃើញថាខ្លួន មានការទាក់ទាញទៅរកនរណាម្នាក់មួយផ្សេងទៀត ដែលមិនមែនជាដៃគូរបស់ខ្លួន។

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

The Pre-Marriage Course

ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភា...

More

យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ព័ន្ធកិច្ច អាល់ហ្វា ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅដល់គេហទំព័រ៖ https://themarriagecourse.org/try/the-pre-marriage-course

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ