ព័ត៌មានគម្រោងអាន

វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ

The Pre-Marriage Course

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ទំនាស់


ការរំពឹងទុកពីទំនាស់


ទំនាស់គឺជារឿងមួយដែលយើងមិនអាចចៀសផុតឡើយនៅក្នុងទំនាក់ទំនងនីមួយៗ។



បញ្ហានោះគឺថាមិនមែនយើងនឹងមិនចេះទាស់គ្នានោះទេ ប៉ុន្តែថាតើយើងនឹងតទល់ចំពោះការមិនយល់ស្របគ្នានោះ ដោយវិធីណាដែរ។ អ្វីដែលជាសារៈសំខាន់ នោះគឺត្រូវឱ្យដៃគូនីមួយៗ មាននូវធនធាននិងជំនាញ ដើម្បីឱ្យគាត់អាចដោះស្រាយលើទំនាស់ ក្នុងន័យបែបស្ថាបនាគ្នា។



ការចេះរៀនគ្រប់គ្រងលើកំហឹង


ការខឹងមិនមែនជារឿងខុសឆ្គងនោះទេ។ តែយើងត្រូវបង្ហាញវាចេញមកបែបណា កុំឱ្យវាប៉ះពាល់ និងនាំឱ្យហិនវិនាសទៅដល់ទំនាក់ទំនងរបស់យើង។



មានរឿងអំពីសត្វពីរប្រភេទ ដែលអាចជួយគូរបង្ហាញពីរបៀបមិនគួរសម និងមិនមានប្រយោជន៍ ក្នុងការគ្រប់គ្រងលើកំហឹងរបស់យើង៖




  • សត្វរមាស៖ ជាសត្វដែលបង្ហាញពីកំហឹងរបស់វាឱ្យយើងដឹងភ្លាមៗ -- ពួកវានឹងវាយប្រហារនៅពេលណាវាខឹង

  • សត្វកម្មប្រម៉ា៖ ជាសត្វដែលចូលចិត្តលាក់កំហឹងរបស់ពួកវា -- វាទៅជាស្ងាត់ស្ងៀម រួចអាចដកខ្លួនថយ


ទាំងសត្វរមាសនិងសត្វកម្មប្រម៉ា សុទ្ធតែបង្ហាញពីភាពរកាំចិត្តរបស់វា ដោយតាមរយៈសំឡេង និងឥរិយាបថរបស់វា។



ការរៀនស្វែងរកនូវដំណោះស្រាយរួមជាមួយនឹងគ្នា


នៅពេលណាអ្នកមានការមិនយល់ស្របនឹងគ្នា៖




  • ចូរទទួលស្គាល់ថានៅក្នុងចំណងអាពាហ៍ពិពាហ៍ អ្នកទាំងពីរសុទ្ធតែស្ថិតនៅក្នុងក្រុមតែមួយទេ

  • ចូរស្វែងរកមើលដំណោះស្រាយរួមជាមួយគ្នា ដើម្បីឱ្យអ្នកទទួលបានការល្អសម្រាប់ទំនាក់ទំនងរបស់អ្នក

  • ត្រៀមខ្លួនក្នុងការចុចទៅលើ ប៊ូតុង "បង្អង់សិន" នៅពេលណាចាំបាច់ (សួរខ្លួនឯងលមើល៖ "តើឥឡូវនេះជាពេលវេលាល្អហើយឬនៅ?" ហើយ "តើទីកន្លែងនេះ ជាទីសមរម្យសម្រាប់ឱ្យខ្លួនខ្ញុំ បង្ហាញចេញពីការមិនយល់ស្របរបស់ខ្ញុំដែរឬទេ?")


ជំហានទាំង ៥ ក្នុងការទៅស្វែងរកនូវដំណោះស្រាយមួយ




  1. ចូរសម្គាល់ និងផ្ដោតចិត្តទៅលើវិបត្តិ ដែលកំពុងបង្កឱ្យមានទំនាស់នោះ។
    ចូរយកវិបត្តិដែលកំពុងបង្កទំនាស់នោះ ចេញពីរូបនាក់ទាំង ២។ ចូរដាក់វានៅពីមុខរូបអ្នកទាំងពីរ រួចធ្វើការដោះស្រាយរួមជាមួយនឹងគ្នា។

  2. ចូរប្រើពាក្យថ្លែងមានជាពាក្យ "ខ្ញុំ"

    ចៀសវាងការដាក់បន្ទុកលើគ្នា (ដូចឧទាហរណ៍ថា៖ "អូនឯង ឬបងឯងតែងតែ…" / "បងឯង ឬអូនឯងមិនដែល…")។ ចូរពិពណ៌នាអំពីអារម្មណ៍របស់អ្នក (ដូចឧទាហរណ៍៖ "ខ្ញុំអន់ចិត្តដោយសារ…"

  3. ចូររៀនស្ដាប់ពីគ្នាទៅវិញទៅមក

    ព្យាយាមស្វែងយល់និងផ្ដល់តម្លៃដល់ទស្សនៈយល់ឃើញរបស់គ្នា។ ចូរញែកពេលឱ្យគ្នាបាននិយាយម្នាក់ម្ដង។

  4. ចូររិះរកគំនិតសម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបាន

    ចូរនិយាយអំពីឱកាសដែលអាចធ្វើទៅបាន។ វាអាចជួយដែរ ប្រសិនបើអ្នកសរសេរវាចុះទៅក្នុងបញ្ជី។

  5. ចូរជ្រើសរើសដំណោះស្រាយណាដែលល្អបំផុតសម្រាប់ឥឡូវនេះ រួចសឹមត្រួតពិនិត្យវាមើលឡើងវិញនៅពេលក្រោយ

    ប្រសិនបើដំណោះស្រាយដែលអ្នកសាកល្បងរួចវាមិនដំណើរការ នោះចូរព្យាយាមសាកដំណោះស្រាយមួយផ្សេងទៀតពីក្នុងបញ្ជីរបស់អ្នកទាំងពីរ។ ប្រសិនបើអ្នកមិនអាចស្វែងរកដំណោះស្រាយណាមួយរួមជាមួយនឹងគ្នាបាន នោះទេ ចូរស្វែងរកនូវជំនួយ។


ដំណើរឆ្លងកាត់សម្រាប់ការព្យាបាលភាពឈឺចាប់


ភាពឈឺចាប់ នោះវាមិនអាចគេចរួចផុតបានឡើយ នៅក្នុងចំណងអាពាហ៍ពិពាហ៍ ហើយភាពឈឺចាប់នោះ ត្រូវតែព្យាបាល ប្រសិនបើអ្នកចង់ឱ្យទំនាក់ទំនងរបស់អ្នក បន្តនៅរីកស្រស់បំព្រង។



មានការសាមញ្ញតែមានរិទ្ធិអំណាចមួយសម្រាប់ដំណើរឆ្ពោះទៅរកការព្យាបាល៖




  1. ចូរនិយាយអំពីការឈឺចាប់

    ចូរប្រាប់ដៃគូរបស់អ្នក នៅពេលណាដែលគាត់បានធ្វើឱ្យអ្នកអាក់អន់ចិត្ត។ ចូរកុំរក្សាទុកនូវភាពឈឺចាប់ ឬអនុញ្ញាតឱ្យខ្លួនជាប់ក្នុងភាពស្រណោះខ្លួនឯង និងឱ្យការចងគំនុំ កើនឡើងនៅក្នុងរូបអ្នក។ 

  2. ចូរហា៊ននិយាយសុំទោស

    អំនួតរបស់យើងអាចនាំឱ្យយើងមានចិត្តរឹងរូស ក្នុងការនិយាយចេញនូវពាក្យសុំទោស។ ការសុំអត់ឱនទោស នោះមានន័យថា អ្នកចេះទទួលខុសត្រូវចំពោះពាក្យសម្ដី ឬសកម្មភាពមិនត្រឹមត្រូវរបស់អ្នក។ ការនិយាយពាក្យសុំទោស នោះបើកផ្លូវឱ្យមានការផ្សះផ្សា។

  3. ចេះអត់ឱនទោស

    ការអត់ឱនទោសគឺជាអានុភាពដ៏ខ្លាំងក្លាសម្រាប់ការព្យាបាលដល់ចំណងអាពាហ៍ពិពាហ៍។ 


ការអត់ឱនទោសមិនមែនជា៖




  • ការបំភ្លេចថាការឈឺចាប់មិនធ្លាប់កើតឡើងនោះទេ

  • មិនមែនធ្វើជាមិនដឹងមិនឮថារឿងដែលកើតឡើងនោះ ថាវាមិនសំខាន់

  • មិនមែនមិនអើពើ ឬមិនចង់ប្រឈមនឹងកំហុសរបស់ដៃគូ និងអត្តចរិតដែលនាំឱ្យមានភាពឈឺចាប់ នោះឡើយ


ការអត់ឱនទោសនោះគឺជា៖




  • ការហ៊ានប្រឈមចំពោះកំហុសដែលបានធ្វើខុសមកលើរូបយើង

  • ការចេះទទួលស្គាល់ពីអារម្មណ៍ដែលយើងមាននៅខាងក្នុងចិត្ត

  • ការជ្រើសរើសយកភាពមិនប្រកាន់ទោសចំពោះដៃគូរបស់ខ្លួន

  • ការលះបង់ចោលនូវចិត្តស្រណោះខ្លួនឯង ហើយនិងបំណងចិត្តចង់សងសឹក


ការអត់ឱនទោស មុនដំបូងបង្អស់ គឺជាជម្រើស មិនមែនជាអារម្មណ៍ឡើយ។




  • ការអត់ឱនទោសនោះគឺជាដំណើរ ដែលយើងត្រូវរៀនឆ្លងកាត់ -- ជារឿយៗ យើងត្រូវការបន្តរៀនជ្រើសរើសអត់ឱនទោស (ពេលខ្លះគឺត្រូវរៀនពីមួយថ្ងៃទៅមួយថ្ងៃ)។ ក្នុងខណៈពេលដែលយើងធ្វើដូច្នេះ នោះការចងចាំពីភាពឈឺចាប់ វានឹងបាត់បង់អំណាច ដែលមាននៅលើរូបយើងបន្តិចម្ដងៗ។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

The Pre-Marriage Course

ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភា...

More

យើងខ្ញុំសូមថ្លែងអំណរគុណ ដល់ព័ន្ធកិច្ច អាល់ហ្វា ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅដល់គេហទំព័រ៖ https://themarriagecourse.org/try/the-pre-marriage-course

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ