ព័ត៌មានគម្រោងអាន

ជំហានដំបូងរបស់អ្នកគំរូ

Your First Steps

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

សហគមន៍អ្នករួមជំនឿ



អ្នកមិនមែននៅតែឯកឯងក្នុងជំនឿនេះនោះទេ។



អ្នកបានជ្រើសរើសរស់នៅក្នុងជីវិតមួយប្រភេទដែលថ្មី—គឺជាជីវិតដែលមានការប្ដេជ្ញាចិត្ត ចំពោះការដើរតាមព្រះយេស៊ូវ ហើយទង្វើនេះ អាចជាការសម្រេចចិត្តមួយដ៏ពិបាកមែនទែន។



ហើយវាប្រាកដជាពិបាកយ៉ាងដូច្នេះមែន។



ប៉ុន្តែអ្នកមិននៅតែឯកឯងទេ។



ជាដំបូង ព្រះយេស៊ូវមិនដែលចាកចោលពីអ្នកឡើយ។ ព្រះអង្គប្ដេជ្ញាចិត្តទាំងស្រុងចំពោះរូបអ្នក។ ហើយព្រះអង្គមិនលេបសម្ដី ឬក្រឡាស់ការប្ដេជ្ញាចិត្តនេះ ចំពោះរូបអ្នកនោះដែរ។



ហើយបន្ទាប់មកទៀត ព្រះយេស៊ូវមិនគ្រាន់តែអញ្ជើញរូបអ្នកឱ្យមកក្នុងជីវិតថ្មីតែប៉ុណ្ណោះនោះទេ ប៉ុន្តែគឺព្រះអង្គអញ្ជើញរូបអ្នកឱ្យមកក្នុងក្រុមគ្រួសារថ្មីមួយ។ ព្រះអង្គប្រទានសហគមន៍មួយថ្មីទាំងមូល ដើម្បីឱ្យអ្នកអាចចូលរួមប្រកបនឹងគ្នា។ យើងហៅសហគមន៍នោះថាជាក្រុមជំនុំ។



ហើយក្រុមជំនុំអាចជាកន្លែងដែលរញ៉េរញ៉ៃ ដោយព្រោះតែយើងជាមនុស្សមាននូវភាពរញ៉េរញ៉ៃ ជាប់មកជាមួយ។



ហើយក្រុមជំនុំអាចជាកន្លែងមានកំហុស ដោយព្រោះតែយើងជាមនុស្ស ធ្លាប់ជាប់មានកំហុសមកជាមួយ។



ហើយក្រុមជំនុំអាចជាកន្លែងដ៏ស្រស់សោភា ដោយព្រោះតែយើងជាមនុស្សដ៏ស្រស់សោភា។



នៅពេលដែលក្រុមជំនុំប្រកបទៅដោយភាពល្អប្រសើរបំផុត នោះការអស្ចារ្យនឹងកើតឡើង—ព្រោះទីនោះ ប្រៀបបានទៅនឹងស្ថានសួគ៌នៅលើផែនដីអញ្ចឹង។ យើងចេះលើកទឹកចិត្តដល់គ្នា។ យើងចេះជំរុញគ្នាទៅវិញទៅមក ឱ្យរីកចម្រើនលូតលាស់ ក្នុងខណៈពេលដែលយើងដើរតាមព្រះយេស៊ូវ។ យើងរក្សាគ្នា និងជួយឱ្យគ្នាចេះមានការទទួលខុសត្រូវខ្ពស់។ ហើយយើងចេះជួយដាស់តឿនណែនាំគ្នាដោយក្ដីស្រឡាញ់ កុំឱ្យវិលត្រឡប់ទៅរកទម្លាប់បំផ្លិចបំផ្លាញ និងគន្លងដ៏អាក្រក់ដែលនាំឱ្យយើងឃ្លាតចេញឆ្ងាយពីព្រះយេស៊ូវ។



ចូរមកចូលរួមជាមួយក្រុមជំនុំណាមួយ។ ចូរទៅបម្រើនិងរួមប្រកប។ ចូរកុំរំពឹងពីភាពល្អឥតខ្ចោះ ដោយសារតែ ប្រាកដមែន ថាយើងម្នាក់ៗ ក្នុងសញ្ជាតិជាមនុស្ស ពុំល្អឥតខ្ចោះ នោះទេ។



ប៉ុន្តែ ប្រសិនបើក្រុមជំនុំ ដាក់ព្រះយេស៊ូវជាទីមួយ ចាត់ទុកព្រះអង្គជាស្នូលកណ្ដាល ហើយប្ដេជ្ញាចិត្តរស់នៅស្របតាមមាគ៌ារបស់ព្រះអង្គ នៅក្នុងទីលំនៅឋាននិងសង្គម នោះទីនោះហើយ ដែលវាសក្តិសមល្មមឱ្យយើងនឹងទៅចូលរួម។


អត្ថបទគម្ពីរ

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Your First Steps

អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចយុវជន សូខល (SoCal Youth Ministries) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://youth.socalnetwork.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ