ព័ត៌មានគម្រោងអាន

ជំហានដំបូងរបស់អ្នកគំរូ

Your First Steps

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

អត់ឱនទោស



ការជ្រើសរើសដើរតាមព្រះយេស៊ូវ មិនមែនគ្រាន់តែបានដាក់ជំហានរបស់អ្នក ទៅក្នុងមាគ៌ាមួយថ្មីប៉ុណ្ណោះនោះទេ តែវាមានន័យថា ព្រះមិនយកអតីតកាលរបស់អ្នក មកពាំងអ្នកដែរ។ បើនិយាយឱ្យស្រួលស្ដាប់ នោះគឺថាព្រះអង្គបានអត់ឱនទោសឱ្យអ្នកហើយ។



ការទទួលបាននូវការអត់ឱនទោស នោះគឺជាបទពិសោធន៍ ដែលនាំឱ្យយើងមានមានអារម្មណ៍ថាខ្លួនយើងស្រាល ហើយមានសេរីភាព។ ការរស់នៅដោយពុំមានជាប់នៅភាពអាម៉ាស់ ឬវិប្បដិសារី នោះមានន័យថា យើងអាចរស់នៅជាមួយនឹង ជីវិតដែលលែងកាន់បន្ទុក ហើយមិនធ្ងន់ដូចមុន។



ហើយផ្នែកដ៏ល្អបំផុត នោះគឺថា៖ អ្នកមិនចាំបាច់ប្រឹងធ្វើការងារហត់នឿយ ដើម្បីទទួលបានការអត់ទោសនេះទេ។ ព្រះអង្គប្រទានការអត់ទោសដល់អ្នកដោយឥតគិតថ្លៃ។



តែទោះជាយ៉ាងនេះក្ដី មាននូវតម្រូវការចំនួនពីរ ដើម្បីឱ្យអ្នកអាចទទួលនូវការអត់ឱនទោសនេះបាន។




  1. អ្នកត្រូវតែទទួលស្គាល់ទាំងចេះបន្ទាបខ្លួន ថាអ្នកត្រូវការការអត់ឱនទោសពីបាប។

  2. អ្នកត្រូវអត់ឱនទោសឱ្យដល់អ្នកដទៃ។


យើងមិនអាចក្លាយទៅជាអ្នកទទួលបានពីព្រះគុណ ដែលយើងមិនសមនឹងទទួល រួចហើយកាន់ជាប់នូវការមើលងាយ និងស្អប់ខ្ពើមចំពោះអ្នកដទៃបានទេ។ ការរស់នៅក្នុងជីវិតទទួលបានការអត់ទោស នោះមានន័យថា ឥឡូវនេះ អ្នកមានសេរីភាព នៅក្នុងការបានអត់ឱនទោសឱ្យហើយ។ អ្នកមិនចាំបាច់សន្សំពិន្ទុ រាល់ពេលនរណាម្នាក់ធ្វើខុសទៀតទេ។ ព្រះជាម្ចាស់បានជម្រះក្ដារខ្មៅ (ឬអាចនិយាយមួយបែបផ្សេងទៀតថាជា បញ្ជីក្បាលឆ្កែនៃទង្វើខុសឆ្គងទាំងឡាយ) នោះហើយ។ បន្ថែមពីនេះ ព្រះអង្គបានបង្គាប់ឱ្យអ្នកធ្វើយ៉ាងដូច្នេះ សម្រាប់អ្នកដទៃដូចគ្នា។



ពេលណាអ្នកជ្រើសរើសអត់ឱនទោសឱ្យនរណាម្នាក់ បានកាន់តែលឿន នោះអ្នកក៏នឹងទទួលបានសេរីភាព កាន់តែលឿនយ៉ាងនោះដែរ។ ចូរធ្វើខ្លួនដូចជាអង្គព្រះយេស៊ូវ៖ ព្រះអង្គបានអត់ឱនទោសដល់អ្នក។ ឥឡូវនេះ ចូរអ្នកអត់ឱនទោសដល់អ្នកដទៃដែរ។


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Your First Steps

អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ចយុវជន សូខល (SoCal Youth Ministries) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://youth.socalnetwork.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ