ព័ត៌មានគម្រោងអាន

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ

Can I Really Overcome Sin and Temptation?

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

តើធ្វើយ៉ាងម៉េច ប្រសិនបើខ្ញុំបានធ្លាក់ទៅក្នុងសេចក្ដីល្បួងរួចស្រេចទៅហើយនោះ?

តើមានអ្វីកើតឡើងប្រសិនបើវាយឺតពេលទៅហើយនោះ?


អ្នកបានតយុទ្ធសេចក្ដីល្បួងដោយកម្លាំងរបស់អ្នកផ្ទាល់—ហើយបានចាញ់។ 


ឥឡូវនេះ អ្នកឈរនៅក្នុងពិរុទ្ធភាព (ចិត្តជាប់មានទោស) ចំពោះព្រះអម្ចាស់នៃសកលលោក ដែលជាព្រះដ៏វិសុទ្ធ។


យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់៖ «ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ» (១ យ៉ូហាន ១៖៨)។


នេះជារបៀបដែលយើងត្រូវធ្វើ៖ «ប្រសិន‌បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។ ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់» (ខទី ៩)។


ចូរនាំអំពើបាបរបស់អ្នកទៅឯព្រះវរបិតារបស់អ្នក—ឥឡូវនេះ។ 


ចូរទទួលស្គាល់ពីកំហុសរបស់អ្នក។ ចូរកែប្រែចិត្តពីការប្រព្រឹត្តខុសរបស់អ្នក។ រួចហើយចូរទូលសូមព្រះសម្រាប់ការអត់ឱនទោសរបស់ព្រះអង្គ។ 


ចូរប្រកាសពីសេចក្ដីសន្យារបស់ព្រះ ដែលថ្លែងថា ព្រះអង្គនឹងអត់ឱនទោសដល់កំហុស និងអំពើបាបរបស់អ្នក។ ថាព្រះអង្គនឹងលុបលាងសម្អាតឱ្យអ្នកបានជ្រះស្អាត ហើយលែងនឹកនាឃើញពីការប្រព្រឹត្តខុសអស់ទាំងនោះ តទៅទៀត។


តើការអត់ឱនទោសនៃព្រះ មានន័យថា យើងអាចគ្រាន់តែបន្តប្រព្រឹត្តបាប រួចសារភាព បន្ទាប់មកប្រព្រឹត្តបាប ហើយសារភាពបន្ថែមទៅទៀត មែនដែរឬយ៉ាង?


អត់ទេ មិនដែលថាអត់មានលទ្ធផលនោះឡើយ។


ខ្ញុំអាចដំដែកគោលចូលទៅក្នុងផ្ទាំងឈើ ហើយដកវាចេញមកវិញបាន—ប៉ុន្តែចន្លោះប្រហោងនៅតែមាន។ ការបដិសេធមិនព្រមស្ដាប់បង្គាប់ នោះវាមិនងាយទទួលបានការទុកចិត្តមកវិញទេ។ ហើយរង្វាន់សម្រាប់ភាពស្មោះត្រង់ នោះក៏បានបាត់បង់ទៅអស់កល្បជានិច្ចដែរ។


ព្រះជាម្ចាស់ទ្រង់អត់ឱនទោស ប៉ុន្តែសេចក្ដីឈឺចាប់នៃបាបរបស់យើង នៅតែឈឺផ្សា—ទាំងរូបយើង ហើយនិងមនុស្សដទៃទៀត។


យ៉ាងណាក៏ដោយ យើងអាចទទួលការអត់ឱនទោសដោយព្រះអង្គ ដែលបានបញ្ជូនព្រះបុត្រារបស់ទ្រង់ មកសុគតជំនួសយើង ដើម្បីបង់ថ្លៃចំពោះបំណុលរបស់យើង៖ «រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ» (រ៉ូម ៥៖៨)។


ចិត្តជាប់មានទោសមិនមកពីព្រះជាម្ចាស់ឡើយ។


ព្រះវរបិតាយើង ទ្រង់ស្រឡាញ់រាល់សមាជិកនីមួយៗ ដែលជាក្រុមគ្រួសាររបស់ព្រះអង្គ។ ហើយយើងនៅតែជាបុត្រធីតារបស់ព្រះអង្គ សូម្បីតែពេលយើងមិនបានប្រព្រឹត្ដឱ្យសមជាកូនក្ដី។


ព្រះគុណគឺជាអ្វីដែលយើងទទួលបាន ដោយយើងមិនសមនឹងទទួលទាល់តែសោះ។ ក្ដីមេត្តាករុណា គឺជាអ្វីដែលយើងគួរនឹងទទួល ឱ្យសមទៅតាមអ្វីៗដែលយើងបានប្រព្រឹត្ត។


ព្រះវរបិតានៅឯស្ថានសួគ៌នៃយើង ទ្រង់ប្រោសប្រទានទាំងពីរ។


តើអ្នកត្រូវការកាដូនៃការអត់ឱនទោសពីព្រះអង្គនៅថ្ងៃនេះ ដែរឬទេ?


ប្រសិនបើត្រូវការមែន ចូរកុំរង់ចាំអីទៀត។ ចូរនិយាយទៅរកព្រះវរបិតារបស់អ្នកនៅឯស្ថានសួគ៌ចុះ។ ព្រះអង្គទន្ទឹងរង់ចាំស្ដាប់ពីអ្នក ដែលជាកូនស្ងួនភ្ញារបស់ព្រះអង្គ។


---


អានពីការយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបន្ថែមទៀតទាញយកមេរៀនជំពូកទី ១ នៃសៀវភៅរបស់ លោកបណ្ឌិត ដេនីសិន (Denison)បាបនាំឱ្យស្លាប់ទាំង ៧ដោយឥតគិតថ្លៃ។ 


ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Can I Really Overcome Sin and Temptation?

តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ដេនីសិន ហ្វរ៉ុម (Denison Forum) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://www.denisonforum.org

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ