ព័ត៌មានគម្រោងអាន

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ

Can I Really Overcome Sin and Temptation?

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួង មែនឬ?


នៅក្នុងគម្ពីរ ១ សាំយូអែល ១៣៖១៤ នោះព្យាការី សាំយូអែល ថ្លែងប្រាប់ សូល ជាស្ដេចនៃពួកអ៊ីស្រាអែល ថាគាត់នឹងត្រូវប្ដូរជំនួស ដោយព្រោះ "ព្រះជាអម្ចាស់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫ‌ទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឱ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្រ្តរបស់ព្រះអង្គវិញ"។



តែទោះជាយ៉ាងនេះក្ដី ប៉ុន្មានជាទស្សវត្សក្រោយមក បុរសដែល "ត្រូវនឹងព្រះហឫ‌ទ័យនៃព្រះ" ធ្លាក់ទៅក្នុងទង្វើផិតក្បត់ជាមួយនឹងស្រ្តីដែលមានប្ដីហើយ ទាំងបង្កឱ្យនាងមានផ្ទៃពោះ រួច បានសម្រេចគ្រោងការអាក្រក់ ដោយសម្លាប់ប្ដីនាង ដើម្បីឱ្យគាត់អាចយកស្រ្តីនោះ ធ្វើជាភរិយារបស់គាត់ផង។



នៅក្នុងព្រឹត្តិការណ៍តែមួយនេះ ស្ដេច ដាវីឌ បានប្រព្រឹត្តល្មើស ដល់ទៅ ៩ ករណី នៃបញ្ញត្តិទាំង ១០ ប្រការ៖



បញ្ញត្តិទី ១០៖ គាត់បានល្មោភចង់បានប្រពន្ធរបស់អ្នកជិតខាងរបស់គាត់។



បញ្ញត្តិទី ៩៖ គាត់បានកុហកអំពីអំពើបាបរបស់គាត់។



បញ្ញត្តិទី ៨៖ គាត់បានលួចស្រ្តីនោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។



បញ្ញត្តិទី ៧៖ គាត់បានប្រព្រឹត្តអំពើផិតក្បត់។



បញ្ញត្តិទី ៦៖ គាត់បានសម្លាប់ប្ដីរបស់ស្រ្តីនោះ។



បញ្ញត្តិទី ៥៖ គាត់បានមើលងាយ ដោយមិនគោរពឪពុកម្ដាយរបស់គាត់។



បញ្ញត្តិទី ២៖ គាត់បានយកនាងបាតសេបា តាំងដូចជារូបសំណាក់ព្រះ។



បញ្ញត្តិ ១ និង ៣៖ គាត់បានបន្ទាបព្រះជាម្ចាស់និងព្រះនាមរបស់ព្រះអង្គ។



យ៉ាងហោចណាស់ ដាវីឌ មិនបានប្រព្រឹត្តខុសចំពោះថ្ងៃសប្ប័ទទេ—តាមតែអ្វីយើងដឹងកន្លងមក។



ហេតុអ្វីបានជាបុរសដែលត្រូវនឹងព្រះហឫ‌ទ័យនៃព្រះ ហ៊ានធ្វើយ៉ាងដូច្នេះ?



ហេតុអ្វីបានជាយើងប្រព្រឹត្តបាប? តើឱ្យយើងអាចយកឈ្នះលើបាបដោយរបៀបណា? តើយើងធ្វើអ្វី នៅពេលដែលយើងមិនព្រមចង់យកឈ្នះលើវានោះ?



នេះជាអ្វីដែលយើងនឹងពិភាក្សាគ្នា ក្នុងរយៈពេល ៤ ថ្ងៃជាបន្តបន្ទាប់ខាងមុខ។



អ្នកអាចរំពឹងទៅថា អ្នកនឹងរងនូវសេចក្ដីល្បួង


នៅពេលដែលព្រះយេស៊ូវបានយកឈ្នះលើការវាយប្រហាររបស់មារសាតាំង នោះខ្មាំងសត្រូវនៃព្រះ "បានថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស" (លូកា ៤៖១៣)។ ប្រសិនបើព្រះអម្ចាស់នៃយើង ទ្រង់បានរងនូវការល្បួង នោះយើងក៏នឹងត្រូវរងដូចគ្នាដែរ។



អារក្សវាពិតជាមានមែន ហើយវាស្អប់រូបអ្នក។ អ្នកគឺជាសត្រូវរបស់វា។ ព្រះយេស៊ូវបានព្រមានដល់យើងថា អារក្សវាគឺជា "ឃាតករតាំងពីដើមរៀងមក" ហើយវាក៏ជា "ជនកុហក និងជាបិតានៃសេចក្ដីកុហក" (យ៉ូហាន ៨៖៤៤)។ វាគឺជា "សត្វសិង្ហដែលតែងដើរក្រវែលរកអ្នកណាម្នាក់ ដែលវាអាចនឹងត្របាក់លេបបាន" (១ ពេត្រុស ៥៖៨)។ វាល្បួងល និងបោកបញ្ឆោតរាល់មនុស្សគ្រប់គ្នា។



នេះឯងដែលជាហេតុផល៖ «រួច​កាល​ណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់» (យ៉ាកុប ១៖១៥)។



ចូរកត់ត្រាវាទុក៖ អំពើបាបតែងតែនាំអ្នកឱ្យទៅមុខហួសពីអ្វីដែលអ្នកចង់ទៅ។ វាបន្តទុកអ្នកឱ្យនៅត្រង់ចំណុចណាមួយយូរជាងការដែលអ្នកចង់នៅ។ ហើយវាឱ្យអ្នកបង់ថ្លៃទៅលើអ្វី ដែលលើសពីអ្វីដែលអ្នកចង់ចំណាយ។



គឺតែងតែដូច្នោះ។



សួរតែ ស្ដេច ដាវីឌ ទៅ ដឹងហើយ។ ចូរអាន ២ សាំយូអែល ១២ ដែលថ្លែងអំពីផលវិបត្តិដ៏ហិនហោចទាំងនោះចុះ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Can I Really Overcome Sin and Temptation?

តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ដេនីសិន ហ្វរ៉ុម (Denison Forum) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://www.denisonforum.org

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ