ព័ត៌មានគម្រោងអាន

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?គំរូ

Can I Really Overcome Sin and Temptation?

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

តើឱ្យខ្ញុំអាចយកឈ្នះលើសង្គ្រាមខាងវិញ្ញាណប្រឆាំងនឹងមារសាតាំងបានដោយរបៀបណា?


អារក្សសាតាំងមានប្រាកដមែន ប៉ុន្តែវាត្រូវបានបរាជ័យរួចស្រេចបាត់ទៅហើយ។ 



ព្រះយេស៊ូវបានយាងមកលើផែនដី ដើម្បីបំផ្លាញនូវកិច្ចការរបស់មារកំណាច (១ យ៉ូហាន ៣៖៨)។ នៅពេលដែលព្រះអម្ចាស់នៃយើង ទ្រង់បានសុគតនៅលើឈើឆ្កាង បាបក៏បានស្លាប់ទៅដែរ។ នៅពេលដែលព្រះអង្គមានព្រះជន្មពីសុគតឡើងវិញ នោះសេចក្ដីស្លាប់ក៏បានត្រូវបរាជ័យ។ នៅថ្ងៃមួយ អារក្សសាតាំងនឹងត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើង ដើម្បីទទួលរងនូវទុក្ខវេទនា ទាំងថ្ងៃទាំងយប់ អស់កល្បជានិច្ច (វិវរណៈ ២០៖១០)។ មារសាតាំងនឹងមិនគ្រងរាជ្យលើស្ថាននរកឡើយ—វានឹងត្រូវទទួលរងការផ្ដន្ទាទោសនៅទីនោះ អស់កល្បជានិច្ច។



អារក្សសាតាំងវាកំពុងជាប់ក្នុងសង្គ្រាមជាមួយនឹងព្រះវរបិតានៃយើង ហើយយើងក៏ស្ថិតនៅតាមជំរុំនៃសមរភូមិ ដែលជាកន្លែងវិបត្តិបញ្ហាកើតមានឡើងយ៉ាងសន្ធោសន្ធៅ។ អារក្សវាមិនអាចវាយបកលើព្រះជាម្ចាស់បាន ហេតុដូច្នេះហើយ វាវាយប្រហារកូនៗរបស់ព្រះវិញ។ វាដឹងថា របៀបដែលនាំឱ្យព្រះរងរបួស ឈឺចាប់ នោះគឺជាការវាយប្រហារទៅលើកូនៗរបស់ព្រះ។



នៅក្នុងសង្គ្រាមខាងវិញ្ញាណរបស់យើង ជាមួយនឹងសត្រូវនេះ តើយើងអាចយកឈ្នះវាបានដោយរបៀបណា?



ចំណុចទី ១ គឺយើងប្រឆាំងទាស់នឹងវា ដោយកម្លាំងរបស់ព្រះជាម្ចាស់។


«ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន» (យ៉ាកុប ៤៖៧)។ នៅគ្រាណាដែលអ្នកត្រូវរងការល្បួង ចូរថ្វាយនូវបញ្ហានោះទៅដល់ព្រះជាម្ចាស់ ហើយជ្រើសរើសប្រឆាំងទាស់នឹងវា៖ «កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ» (អេភេសូរ ៤៖២៧)។ វាងាយនឹងបដិសេធចំពោះអំពើបាបក្នុងពេលវាលេចចេញមកក្នុងគំនិតឬដួងចិត្តរបស់អ្នកនៅគ្រាដំបូង ជាជាងពេលក្រោយៗ។



ចំណុចទី ២ គឺចូរឱ្យអ្នកប្រកាសពីជ័យជម្នះក្នុងចេស្ដានៃព្រះ។


ព្រះបិតារបស់អ្នកសន្យាថាព្រះអង្គមិនអនុញ្ញាតឱ្យមានសេចក្ដីល្បួងណា ដោយមិនផ្ដល់ឱ្យអ្នកនូវកម្លាំង ដើម្បីយកឈ្នះលើវានោះឡើយ (១ កូរិនថូស ១០៖១៣)។ នៅគ្រាណាដែលសត្រូវលេចចេញមកក្នុងជីវិតរបស់អ្នក ចូរអ្នកឈរនៅលើសេចក្ដីសន្យានោះ។ ចូរអ្នកសន្មតថាអ្នកមានជ័យជម្នះ តាមសេចក្ដីសន្យារបស់ព្រះ។



ចំណុចទី ៣ គឺចូរបំពាក់គ្រឿងសឹកនៃព្រះវិញ្ញាណបរិសុទ្ធ។ 


អេភេសូរ ៦ ដាស់តឿនដល់យើងថា៖ «ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ចូរ​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ទាស់​នឹង​ឧបាយ​កល​របស់​អារក្ស​បាន។ ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ ហើយ​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែរ» (ខទី ១០ ដល់ ១២)។



"គ្រឿងសឹក" ខាងវិញ្ញាណនេះ មានរួមទាំង សេចក្ដីពិតនៃព្រះ ក្ដីសុចរិត ដំណឹងល្អ ជំនឿ សេចក្ដីសង្គ្រោះ អត្ថបទគម្ពីរ និងសេចក្ដីអធិស្ឋាន (ខទី ១៤-១៨)។ ចូរឈរនៅលើសេចក្ដីទាំងនោះ។ ចូរអនុវត្តតាមសេចក្ដីទាំងនោះ។ ចូរទុកចិត្តលើសេចក្ដីទាំងនោះ ដូចអ្នកទុកចិត្តលើអំណាចចេស្តានៃព្រះ នៅក្នុងជីវិតរបស់អ្នក។ ហើយសេចក្ដីទាំងនោះនឹងបានក្លាយជាជ័យជម្នះរបស់អ្នក។



ដូច្នេះ ចូរអ្នករំពឹងចុះ ថាអ្នកនឹងទទួលរងការល្បួង ដោយមហាសត្រូវរបស់អ្នក។



សត្វសិង្ហវាអាចក្រហឹមបានតែពេលវាវាយប្រហារទេ។ ចូរឈរលើកម្លាំងនៃព្រះជាម្ចាស់ នៅក្នុងថ្ងៃនេះ។ នៅពេលណាដែលអ្នកបរាជ័យ ចូរចូលទៅដល់ព្រះជាម្ចាស់ ទាំងទូលសូមការអត់ឱនទោស ព្រះគុណ និងជ័យជម្នះ។



ហើយនៅពេលក្រោយដែលមារកំណាចវារំឭកអ្នកអំពីអតីតកាលរបស់អ្នក នោះចូរអ្នករំឭកវា ពីអនាគតរបស់វាវិញទៅ។


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Can I Really Overcome Sin and Temptation?

តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ដេនីសិន ហ្វរ៉ុម (Denison Forum) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://www.denisonforum.org

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ