ព័ត៌មានគម្រោងអាន

ការចាត់ចែងពេលវេលាតាមព្រះគំរូ

Divine Time Management

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

ស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់អ្នក 



ព្រះជាម្ចាស់ជាព្រះវរបិតាដ៏ល្អ ហើយព្រះអង្គបានប្រទានឱ្យយើងនូវការណែនាំយ៉ាងច្បាស់លាស់ ពីព្រះអំណោយទានតាមរយៈព្រះគម្ពីរ ដែលជាព្រះបន្ទូល។ ព្រះអង្គមិនមែនគ្រាន់តែចង់ឱ្យយើងនូវសៀវភៅមគ្គុទេ្ទសក៍ជីវិតតែមួយមុខ ទាំងដាក់ទារុណកម្មយើងប្រសិនបើយើងធ្វើខុស ហើយបន្ទាប់មកសម្លឹងមើលមកយើងនៅពេលយើងឡើងទៅស្ថានសួគ៌នោះឡើយ។ ព្រះជាម្ចាស់មានបំណងហឫទ័យយ៉ាងជ្រាលជ្រៅ ក្នុងការដើររួមជាមួយនឹងយើងនៅក្នុងដំណើរជីវិត គឺពេញគ្រប់ទាំងជំហាននៃផ្លូវដំណើរនោះវិញ។ ហេតុដូច្នេះហើយបានជាការប្រើប្រាស់ពេលវេលាដ៏ខ្ពង់ខ្ពស់មួយរបស់យើង នោះគឺប្រើដើម្បីស្រឡាញ់ព្រះ។ 



ដូចគម្ពីរ ម៉ាថាយ ២២៖៣៧-៣៨ ចែងថា៖ «"ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក" នេះ​ជា​បទ‌បញ្ជា​ទី​មួយ ហើយ​សំខាន់​ជាង​គេ»។



បើអញ្ចឹង តើការស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់យើង មានរូបលក្ខណៈពិតប្រាកដយ៉ាងម៉េច? ការនោះមានរបៀបជាច្រើន។ ប៉ុន្តែនេះជារបៀបសំខាន់ៗមួយចំនួន៖ តាមការថ្វាយបង្គំ ការអានព្រះបន្ទូល និងការអធិស្ឋាន។ 



នៅពេលដែលយើងយកពេលវេលាដើម្បីថ្វាយបង្គំ មិនថាយើងចូលរួមជាមួយអ្នកដទៃផ្សេងទៀត ដូចជាទៅក្រុមជំនុំ ឬថ្វាយបង្គំផ្ទាល់ខ្លួន ដូចជាការស្ដាប់បទថ្វាយបង្គំ ក្នុងខណៈពេលអ្នកកំពុងដើរតាមព្រៃ នោះចូរឱ្យយើងរំឭកខ្លួនឯងពីលក្ខណៈនៃព្រះ ហើយនិងគិតថាយើងជានរណាចំពោះព្រះអង្គ។ យើងនឹកចាំពីអំណាចចេស្ដានិងក្ដីសប្បុរសនៃព្រះ ហើយយើងនឹកចាំពីទំហំនៃក្ដីស្រឡាញ់ដែលព្រះអង្គមានសម្រាប់យើង។ ការនេះបង្កើតបានជាសេចក្ដីគោរពនិងក្ដីស្រឡាញ់ ដែលអាចប្រទានពរដល់ទាំងដួងចិត្តរបស់យើងហើយនិងព្រះជាម្ចាស់។ 



ដូចអ្វីដែលបានចែងនៅក្នុង ទំនុកតម្កើង ២៧៖៤ ថា៖ «ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា
រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុងព្រះ‌វិហារ​របស់​ព្រះ‌អង្គ»។ 



យើងអាចបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដោយការចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលយើងអានព្រះបន្ទូលក្នុងព្រះគម្ពីរ នោះយើងទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅពីព្រះជាម្ចាស់ ថាព្រះអង្គជានរណា ហើយក៏ដឹងពីអ្វីដែលព្រះអង្គសព្វព្រះទ័យចង់បានពីយើងផងដែរ។ វាជារឿងសំខាន់ដែលយើងត្រូវដឹងថាព្រះជាម្ចាស់សព្វព្រះទ័យចង់បានអ្វីពីយើង ពីព្រោះថាផ្នែកមួយនៃការបង្ហាញដល់ព្រះពីក្ដីស្រឡាញ់ជាមួយនឹងពេលវេលារបស់យើង នោះគឺជាការដែលយើងចេះស្ដាប់បង្គាប់ព្រះអង្គនោះហើយ។ 



ដូចក្នុង ១ យ៉ូហាន ៥៖២-៣ ចែងថា៖ «កាល​ណា​យើង​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​យើង​ដឹងថា យើង​ស្រឡាញ់​ពួក​កូន​របស់​ព្រះ។ ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ»។ 



របៀបទី បី ដែលយើងអាចស្រឡាញ់ព្រះ តាមរយៈពេលវេលារបស់យើង នោះគឺជាការចំណាយពេលអធិស្ឋាន។ ពេលអធិស្ឋានគឺជាពេលមួយដែលខ្ញុំស្រឡាញ់ជាងគេ ដោយខ្ញុំអាចអធិស្ឋានតាមរបៀបផ្សេងៗជាច្រើន។ ដូចជាឧទាហរណ៍ នៅពេលព្រឹក ខ្ញុំចូលចិត្តកត់កំណត់ហេតុ ដែលខ្ញុំសរសេរពីរាល់អ្វីៗដែលមាននៅក្នុងគំនិតរបស់ខ្ញុំ បូករួមទាំងទុក្ខកង្វល់ និងអ្វីៗដែលខ្ញុំត្រូវធ្វើបន្ទាប់ ដើម្បីថ្វាយទៅព្រះ។ ខ្ញុំក៏មានបញ្ជីអធិស្ឋានជាប្រចាំថ្ងៃ សម្រាប់អស់អ្នកដែលខ្ញុំអធិស្ឋានឱ្យពួកគាត់ផងដែរ។ ហើយនៅចុងបញ្ចប់ អស់ពេញមួយថ្ងៃ នោះខ្ញុំនិយាយទៅកាន់ព្រះអំពីរាល់អ្វីៗ ដូចជារបៀបដែលខ្ញុំត្រូវប្រើយុទ្ធសាស្រ្ត ដើម្បីសម្រេចស្ថានភាពការងារដ៏លំបាក ដើម្បីឱ្យខ្ញុំអាចសរសើរតម្កើងដល់ព្រះ សម្រាប់រាល់អ្វីៗដែលបានដំណើរការទៅយ៉ាងល្អប្រសើរ។ 



នៅពេលយើងស្រឡាញ់ព្រះជាមួយនឹងពេលវេលារបស់យើង នោះយើងនឹងទទួលបានបទពិសោធន៍នៃសតិអារម្មណ៍ដ៏ធំធេង ដែលថាព្រះទ្រង់ស្រឡាញ់យើង ត្រឡប់មកវិញដែរ។ 


ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Divine Time Management

ការចាត់ចែងពេលវេលាតាមបែបប្រពៃណី នោះអាចនាំឱ្យកើតមានភាពតានតឹង នៅពេលដែលគោលដៅនោះ គ្រាន់តែដើម្បីឱ្យជីវិត "ស្ថិតក្រោមការគ្រប់គ្រង" ដោយកម្លាំងនិងការលត់ដំផ្ទាល់ខ្លួនរបស់យើង។ ប៉ុន្តែព្រះគម្ពីរប្រាប់ដល់យើង ថាយើងអាចទទួលបានភាពសុខសាន្...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី អេលីហ្សាបេត ហ្រ្គេស សនឌឺ (Elizabeth Grace Saunders) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.divinetimebook.com/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ