ព័ត៌មានគម្រោងអាន

ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់គំរូ

Using Your Time for God

ថ្ងៃទី 2 ក្នុងចំណោម 4 ថ្ងៃ

"លោះពេលវេលារបស់លោកអ្នក"

ពេលវេលាគឺជាភ្នាក់ងារសមភាពដ៏សច្ចៈ។ វាជាអ្នកផ្ដល់ធនធានពិតប្រាកដមួយ ដល់អស់គ្រប់ទីកន្លែងនៅក្នុងសង្គម ហើយគេរាប់ចាត់វាទុកថា ជាអ្នកគោរពចំពោះភាពស្នើគ្នាយ៉ាងជាក់លាក់។ មនុស្សគ្រប់រូប មិនថានរណាឡើយ មាននូវពេលវេលា ដែលរាប់ជាម៉ោង ស្នើៗគ្នា សម្រាប់ឲ្យគេយកទៅប្រើប្រាស់ជាប្រចាំថ្ងៃ។ មនុស្សដែលគាត់មមាញឹក មិនទទួលបាននូវពេលវេលាពិសេសបន្ថែម សម្រាប់ថ្ងៃនិមួយៗរបស់គាត់នោះទេ។ ម៉ោងនាឡិកា ក៏មិនមានមនុស្សសំណព្វចិត្ដណាម្នាក់នោះដែរ។

យើងគ្រប់គ្នា មាននូវរង្វាស់ពេលវេលា ស្នើៗគ្នាក្នុងរយៈពេលមួយថ្ងៃៗ។ អ្វីដែលជាភាពខុសគ្នារបស់យើងម្នាក់ៗ គឺជារបៀបដែលយើងចេះលោះ ឬ ប្រើប្រាស់ពេលវេលាដែលយើងទទួលបានទៅវិញ។ នៅពេលណា អ្វីមួយបានទទួលការបង់លោះ នោះមានន័យថា វាត្រូវបានសង្គ្រោះ ឬក៏ ទិញយកចេញពីស្ថានភាពអវិជ្ជមានមួយចំនួន។ អ្វីដែលជាស្ថានភាពអវិជ្ជមានដែលយើងព្រួយបារម្ម នោះគឺជាស្ថានភាពនៃការខ្ជះខ្ជាយពេលវេលារបស់យើង។ ការខ្ជះខ្ជាយចំពោះពេលវេលា មានន័យថា ជាការចំណាយពេលលើអ្វីដែលវា មិនសូវមានតម្លៃ ឬគ្មាននូវសារៈប្រយោជន៏។

មានលោកម្នាក់ឈ្មោះ វីនស៌ ឡុមបាឌី (Vince Lombardi) -- គាត់ជាកីឡាករបាល់ឱបដ៏ល្បីឈ្មោះម្នាក់ -- បាននែនាំនូវសុភាសិតបុរាណមួយឃ្លាថា៖ «ខ្ញុំមិនដែលចេញការប្រកួតណាមួយនោះឡើយ គ្រាន់តែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់តែប៉ុណ្ណោះ»។ ការពន្យល់មួយនេះ ចង្អុលបង្ហាញឲ្យខ្ញុំ ចាប់ផ្ដើមគិតអំពីសារធាតុពិតនៃល្បែងកីឡា--គឺវាជាការប្រកួតប្រជែងប្រណាំងជាមួយនឹងម៉ោងនាឡិកាទេតើ។ ក្រុមដែលគេចេះប្រើប្រាស់ពេលវេលា ទទួលបានផលច្រើនក្នុងម៉ោងដែលគេមាន គឺជាក្រុមដែលឈ្នះការប្រកួត។ ពិតប្រាកដមែន នៅក្នុងល្បែងកីឡា មិនដូចនៅក្នុងជីវិតទេ ក្រុមនិមួយៗ អាចស្នើសុំឲ្យបញ្ឈប់ពេលវេលា (timeout) ដើម្បីពិនិត្យពិច័យយុទ្ធសាស្រ្ដ។ ម្ល៉ោះហើយ ម៉ោងនៃការប្រកួត អាចបង្អាក់ឲ្យនៅនឹងមួយគ្រា។ ប៉ុន្តែនៅក្នុងជីវិតរស់នៅវិញ យើងមិនអាចមានការសុំបញ្ឈប់ពេលវេលានោះឡើយ។

ឃ្លាពាក្យ ឡាតាំង ចែងថា៖ «Coram deo» ដែលប្រែថា៖ «ចូររស់នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់»។

ចូរទូលសូមព្រះជាម្ចាស់ដើម្បីឲ្យទ្រង់បើកសំដែងនូវមាគ៌ា ជាប្រយោជន៏ឲ្យអ្នកបានលោះ ឬក៏ប្រើប្រាស់នូវពេលវេលាដែលអ្នកបានខ្ជះខ្ជាយនៅលើអ្វីដែលមិនសូវមានសារៈសំខាន់ ឬ គ្មានតម្លៃវិញ។

រក្សាសិទ្ធិដោយ ©ព័ន្ធកិច្ច ឡីហ្កណៀ។ អាចទទួលសៀវភៅមួយក្បាលដោយឥតគិតថ្លៃពី លោកគ្រូ អរ.ស៊ី. ស្ព្រូល (R.C. Sproul) តាមគេហទំព័រwww.ligonier.org/freeresource

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Using Your Time for God

គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ឡីហ្កណៀ សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ Ligonier.org/youversion

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ