ព័ត៌មានគម្រោងអាន

ការប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់គំរូ

Using Your Time for God

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

"ចេះប្រើប្រាស់នូវពេលវេលារបស់អ្នកឲ្យមានប្រយោជន៏"

នៅពេលដែលខ្ញុំនៅក្មេងនៅឡើយ ហើយកំពុងសិក្សានៅថ្នាក់បឋម មានមនុស្សជាច្រើនគេតែងសួរខ្ញុំ៖ «តើឯងចូលចិត្ដរៀនមុខវិជ្ជាអី?» ចម្លើយរបស់ខ្ញុំមិនមានអីឲ្យប្លែក ក្រៅពីចម្លើយពីរនេះទេ។ បើមិនប្រាប់គេថា៖ «ពេលចេញលេង» ទេ ក៏ «ម៉ោងហាត់កីឡា» នោះដែរ។ ចម្លើយរបស់ខ្ញុំគឺចង់បង្ហាញនូវអ្វីដែលខ្ញុំចូលចិត្ដមែនទែន។ បើឲ្យជ្រើសរើស ខ្ញុំច្បាស់ជា រើស ពេលលេង ជាជាងធ្វើកិច្ចការហើយ។ ពិតប្រាកដមែន ទីកំណើតនៃការសញ្ជឹងគិតបែបវិទូរបស់ខ្ញុំ ទាក់ទិននឹងសំណួរនៃពិភពលោក ដែលថា "ហេតុអ្វីខ្ញុំត្រូវទៅសាលារៀននោះ?" គឺផ្ដើមតាំងពីពេលដែលខ្ញុំ បានបង្កើតល្បែងលេងមួយ នៅពេលដែលខ្ញុំធ្វើដំណើរទៅសាលារៀនម្ដងៗ។ ខ្ញុំចូលចិត្ដលេងហក់លោតឬចុងជើងមួយៗ នៅតាមផ្លូវ ទាំងស្រមៃថាខ្ញុំហ្នឹង ប្រៀបដូចជាអ្នកដើរនៅលើខ្សែពួរខ្ពស់នៅកន្លែងគេលេងសៀកអ៊ីចឹង។

ខ្ញុំបានសួរខ្លួនឯងអំពីអត្ថន័យនៃជីវិត ត្រង់ថាខ្ញុំត្រូវចំណាយពេល រហូតដល់ទៅ ៥ថ្ងៃក្នុងមួយសប្ដាហ៍ ធ្វើអ្វីៗដែលខ្ញុំមិនចង់ធ្វើ ដើម្បីឲ្យខ្ញុំហ្នឹង អាចលេងនៅឯចុងសប្ដាហ៏បាន។ ខ្ញុំតែងតែមកដល់ទីលានសាលា មួយម៉ោងមុនពេលខ្ញុំចូលរៀន--នេះមិនមែនមកពីខ្ញុំមានសេចក្ដីក្លៀវក្លាចង់ចូលរៀនឲ្យបានឆាប់រហ័សនោះទេ ប៉ុន្តែខ្ញុំបានគិតថា បើខ្ញុំអាចមកលឿន គឺខ្ញុំអាច "លោះ" ពេលវេលាដែលខ្ញុំត្រូវឡើងជ្រុញជាប្រចាំថ្ងៃនោះ ដោយខ្ញុំអាចមានពេលវេលាលេងមួយម៉ោងដែរ មុននឹងជួងវាយប្រាប់ ឲ្យចូលរៀន។ ចំពោះខ្ញុំ ដើម្បីលោះពេលវេលាដែលខ្ញុំត្រូវធ្វើកិច្ចការផ្សេងៗ ខ្ញុំត្រូវសងវិញដោយការចំណាយពេលវេលាដ៏មានតម្លៃដើម្បីឲ្យខ្ញុំអាចលេងបាន។

ខ្ញុំចាប់ផ្ដើមយល់ដឹងលើពាក្យពេចន៍របស់ លោកសាវ័ក ប៉ូល នៅពេលដែលគាត់បានដាស់តឿនទៅកាន់អ្នកអានសំបុត្ររបស់គាត់ ឲ្យចេះ " លោះ [ប្រើប្រាស់] " ពេលវេលា ពិព្រោះអី សម័យនេះ វាអាក្រក់ណាស់ (អេភេសូ ៥៖១៦)។ ចំពោះការអនុវត្ដរបស់ខ្ញុំ វាមិនមែនជាអ្វីដែលលោកសាវ័ក ប៉ូល បានគិតឲ្យធ្វើនោះទេ។ ការដាស់តឿនរបស់គាត់ គឺជាការស្រែកហៅដ៏មុតមាំ ដើម្បីឲ្យយើងចេះប្រើប្រាស់ពេលវេលា ដែលមានប្រយោជន៏ ក្នុងខណៈពេលដែលយើងខិតខំប្រឹងប្រែងធ្វើកិច្ចការនៃព្រះរាជ្យរបស់ព្រះគ្រីស្ទ។

ពាក្យឡាតាំងមួយឃ្លាចែងថា៖ «Coram Deo» មានន័យថា៖ «ចូររស់នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់»

តើអ្នកបានប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រយោជន៏សម្រាប់អាណាចក្ររបស់ព្រះជាម្ចាស់ដែរឬទេ?

រក្សាសិទ្ធិដោយ ©ព័ន្ធកិច្ច ឡីហ្កណៀ។ អាចទទួលសៀវភៅមួយក្បាលដោយឥតគិតថ្លៃពី លោកគ្រូ អរ.ស៊ី. ស្ព្រូល (R.C. Sproul) តាមគេហទំព័រwww.ligonier.org/freeresource

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Using Your Time for God

គម្រោងអានសញ្ជឹងគិតព្រះបន្ទូលរយៈពេល៤ថ្ងៃ ដោយលោក R.C Sproul ក្នុងប្រធានបទ ត្រូវចេះប្រើប្រាស់ពេលវេលារបស់អ្នកសម្រាប់ព្រះជាម្ចាស់។ រាល់គម្រោងអានមួយថ្ងៃៗ អ្នកនិពន្ធ បានដាស់តឿនឲ្យអ្នកចេះរស់នៅក្នុងព្រះវត្ដមានព្រះ នៅក្រោមសិទ្ធិអំ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ឡីហ្កណៀ សម្រាប់ការផ្ដល់ជូននូវគម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ Ligonier.org/youversion

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ