ព័ត៌មានគម្រោងអាន

ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 8 ក្នុងចំណោម 8 ថ្ងៃ

“ព្រះអង្គធ្វើគ្រប់ការទាំងអស់សម្រាប់ការល្អរបស់អ្នក”


ព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់   និងគ្រប់ផ្នែកនៅក្នុងជីវិតរបស់យើង ព្រះអង្គអាចសម្របសម្រួលបញ្ជា គ្រប់កាល:ទេស:ឲ្យដំណើរការសម្រាប់ប្រយោជន៍របស់យើង   ក្នុងនាមយើងជាអ្នកជឿដល់ព្រះអង្គ។ 


“យើងដឹងទៀតថាអ្វីៗទាំងអស់ផ្សំគ្នាឡើង   ដើម្បីឲ្យអស់អ្នកស្រលាញ់ព្រះជាម្ចាស់បានទទួលផលល្អ   គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ។”


រ៉ូម ៨:២៨


ព្រះអង្គមានសមត្ថភាពលើសពីការដោះស្រាយ   ទោះបីជាការប្រឈមនូវទុក្ខលំបាកដែលស្មុកស្មាញបំផុតក្នុងជីវិត ហើយព្រះអង្គនឹងដឹកនាំយើងនៅក្នុងផ្លូវព្រះអង្គ   ដើម្បីសម្រេចផែនការរបស់ទ្រង់ សម្រាប់ជីវិតរបស់យើង។   ហើយព្រះអង្គពិតជាចង់ឲ្យយើងទុកចិត្តដល់ព្រះអង្គថាទ្រង់នឹងធ្វើដូច្នេះ។ 


“កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះ


អម្ចាស់ទាំងស្រុង ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ   នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។”


សុភាសិត ៣:៥-៦


ការដាក់ការទុកចិត្តនៅក្នុងព្រះអម្ចាស់ មិនធ្វើឲ្យការទទួល   ខុសត្រូវផ្ទាល់ខ្លួន និងការដែលធ្វើជាអ្នកធានារ៉ាប់រងល្អកើតឡើងឡើយ។ លើសជាងនេះ គឺថាការទទួលខុសត្រូវផ្ទាល់ខ្លួន   និងការទុកចិត្តព្រះអង្គត្រូវដំណើរការទៅស្របពេលជាមួយគ្នា។   នៅពេលដែលយើងធ្វើផ្នែករបស់យើង ព្រះអង្គនឹងស្មោះត្រង់បំពេញផ្នែករបស់ទ្រង់   និងដឹកនាំយើងដោយប្រសិទ្ធិភាព។


ក្នុងករណីជាច្រើន   ការដឹកនាំរបស់ព្រះអង្គមកក្នុងសណ្ឋានដូចជាការ បើក និងបិទ “ទ្វារ”   នៅក្នុងស្ថានភាពរបស់យើង។ ពេលខ្លះកាល:ទេស:របស់យើង  ដូចជាមិនមានអ្វីទាំងអស់   ខ្វះខាតនូវការការពាររបស់ព្រះដើម្បីព្យាបាល ការអស្ចារ្យ   ឬក៏សម្រេ​ចកិច្ចការអ្វីមួយ ហេតុដូច្នេះហើយមិនអាចទៅរួច មិនអាចធ្វើបាន។ 


“ព្រះយេស៊ូទតមើលគេរួចមានបន្ទូលថា ការនេះមនុស្សធ្វើពុំកើតទេ​   រីឯព្រះជាម្ចាស់វិញអ្វីក៏ដោយ ព្រះអង្គធ្វើកើតទាំងអស់ ។” ម៉ាថាយ ១៩:២៦


មិនថាយើងប្រឈមនឹងជំងឺដែលមិនអាចព្យាបាលបាន បញ្ហាហិរញ្ញវត្ថុ   ឬទោះបីជាបាត់បង់មនុស្សជាទីស្រលាញ់ណាម្នាក់ដែលយើងមិនបានរំពឹងទុក។   ព្រះអង្គមានវត្តមាន និងអាចធ្វើការយ៉ាងអស្ចារ្យនៅក្នុងពេលអស់ទាំងនេះ។​


ព្រះជាម្ចាស់ទ្រង់មានជំនាញនៅក្នុងការបង្វែរសោកនាដកម្មឲ្យទៅជាភាពជោគជ័យ   ការដែលពិបាកទៅជាអំណរ តាមរយ:ព្រះវិញ្ញាណដ៏វិសុទ្ធ។ មិនមានការសង្ស័យឡើយ   ព្រះជាម្ចាស់នៅតែ “ធ្វើការអស្ចារ្យ ” នាសព្វថ្ងៃនេះ   ព្រះអង្គអាចការពារពីគ្រប់ស្ថានភាពដែលមិនអាចទៅរួច។ 

ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ច...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ