ព័ត៌មានគម្រោងអាន

ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 1 ក្នុងចំណោម 8 ថ្ងៃ

“អ្នកនឹងមិនឯកកោឡើយ”


ជារឿយៗគេតែងនិយាយថា ជីវិតគឺប្រកបទៅដោយរឿងរ៉ាវជាច្រើន   ឡើងហើយនឹងចុះ។ ពេលវេលាសប្បាយរីករាយ និងសេចក្តីសន្យា   លាយឡំជាមួយនឹងពេលវេលានៃការប្រកួតប្រជែងជាច្រើន និងភាពសង្ស័យ។   ជីវិតមិនមែនដូចជាការចេះតែឡើងទៅដល់កំពូលនោះឡើយ លើសពីនេះវាគឺជាដំណើរផ្សងព្រេងមួយដែលមានទាំងភ្នំ   និងជ្រលងភ្នំ។ មនុស្សគ្រប់គ្នា ទាំងអ្នកជឿ និងអ្នកមិនជឿដូចគ្នា   ឆ្លងកាត់ជីវិតដែលមានឡើង និងចុះ។ 


ប៉ុន្តែក្នុងនាមយើងជាគ្រិស្តបរិស័ទ   យើងមានសេចក្តីសន្យាដ៏អស្ចារ្យពីព្រះជាម្ចាស់   ដែលថាយើងមិនដែលប្រឈមនឹងជ្រលងភ្នំក្នុងជីវិតតែម្នាក់ឯងឡើយ។   នេះគឺជាព្រះបន្ទូលលើកទឹកចិត្តរបស់ព្រះអង្គសម្រាប់យើង:


“ចូរមានកម្លាំង និងចិត្តក្លាហានកុំភ័យខ្លាចឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ   ដ្បិតព្រះអម្ចាស់ផ្ទាល់ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។   ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត។ ” ទុតិយកថា ៣១:៦


សេចក្តីពិតគឺថាយើងត្រូវការព្រះវត្តមានរបស់ព្រះជាម្ចាស់ ទាំងពេលដែលយើងជួបការប្រឈមផ្សេងៗ   និងពេលវេលានៃជ័យជំនះ។ ការដែលដឹងថាព្រះជាម្ចាស់គង់នៅជាមួយ   នោះយើងអាចប្រឈមមុខជាមួយនឹងដំណាក់កាលផ្សេងៗនៅក្នុងជីវិត។   គឺជាចំនុចមួយជួយយើងឆ្ពោះទៅរកភាពជោគជ័យ ជាជាងការដកថយឆ្ពោះទៅរកភាពអស់សង្ឃឹម។


គ្មានភ្នំណាមួយដែលធំ ឬក៏ជ្រលងភ្នំទាបពេក ដែលព្រះជាម្ចាស់មិនអាចមកជួបយើងបាននោះឡើយ។   មិនថាកាល:ទេស:របស់យើងយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់   ហើយទ្រង់គង់នៅជាមួយយើងរហូត។ 

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ច...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ