ព័ត៌មានគម្រោងអាន

ការរស់នៅជាមួយកម្លាំង និងភាពក្លាហានគំរូ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

ថ្ងៃទី 3 ក្នុងចំណោម 8 ថ្ងៃ

“ទូតនៃនគរស្ថានសួគ៌ - ព្រះវិញ្ញាណដ៏វិសុទ្ធ” 


ទូតគឹជាអ្នកតំណាងផ្លូវការនៃរដ្ឋាភិបាលមួយ   ដែលបញ្ជូនទៅរស់នៅប្រទេសមួយផ្សេងទៀត រស់នៅក្នុងចំណោមប្រជាជននៃប្រទេសនោះ។   ដើម្បីបំពេញបេសកកម្មនៃ


សន្តិភាព និងមានគោលបំណងល្អ។   គាត់បំពេញតួនាទីរបស់គាត់ជាមួយនឹងអំណាច ភាពសប្បុរស និងធនធាននៃរដ្ឋាភិបាលដែលគាត់តំណាងឲ្យនោះ។   ជាមួយនឹងការទុកចិត្តដ៏ខ្លាំងក្លាដែលបានផ្តល់ឲ្យគាត់   គាត់សម្រេចគោលបំណងរបស់គាត់ជាមួយនឹងសេចក្តីថ្លៃថ្នូរ និងការបញ្ចប់ការងាររបស់គាត់។   


នៅក្នុងវិធីជាច្រើន បេសកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ   ដូចជាទូតដែលបញ្ជូនមកពីស្ថានសួគ៌។ ព្រះវិញ្ញាណបរិសុទ្ធតំណាងនូវគ្រប់អំណាច   សមត្ថភាព និងធនធានរបស់ព្រះជាម្ចាស់។ ធ្វើការបញ្ជាក់   និងបង្ហាញអំពីសេចក្តីស្រលាញ់របស់ព្រះ ទៅកាន់មនុស្សគ្រប់គ្នាក្នុងពិភពលោក តាមរយ:ព្រះវត្តមាន   និងការងាររបស់ព្រះអង្គ។ 


កាលពេលវេលារបស់ព្រះយេស៊ូ   និងសិស្សរបស់ទ្រង់ជិតដល់ពេលបញ្ចប់ ព្រះអង្គបានប្រាប់សិស្សរបស់ទ្រង់ថាពួកគេមិនត្រូវបានបំភ្លេចចោលឡើយ។   ព្រះយេស៊ូប្រាប់ពួកសិស្សថា នឹងមានមួយអង្គទៀតដែលត្រូវបញ្ជូនមកជំនួសកន្លែងព្រះអង្គ។   ដើម្បីនៅជាមួយពួកគេ ណែនាំពួកគេ បង្រៀន និងកំសាន្តចិត្ត និងដឹកនាំពួកគេ ព្រះយេស៊ូមានបន្ទូលថានោះគឺព្រះវិញ្ញាណដ៏វិសុទ្ធ។   


“បើខ្ញុំទៅទើបមានប្រយោជន៍ដល់អ្នករាល់គ្នា   បើខ្ញុំមិនទៅទេព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញបើខ្ញុំទៅ​   ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ ” យ៉ូហាន ១៦:៧


នៅពេលការងាររបស់ព្រះយេស៊ូលើផែនដីនេះបានបញ្ចប់   ព្រះអង្គបានបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធមកគង់ជាមួយយើង ជំនួសព្រះអង្គ   រហូតដល់ពេលព្រះអង្គយាងមកម្តងទៀត។ ព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់ដំបូន្មាន ដឹកនាំ   កំសាន្តចិត្ត និងព្រឹក្សាយោបល់សម្រាប់ជីវិតរបស់យើង។ ព្រះយេស៊ូពណ៌នាអំពីព្រះវិញ្ញាណដ៏វិសុទ្ធទៅសិស្សរបស់ព្រះអង្គតាមវិធីនេះ:


“ប៉ុន្តែព្រះដ៏ជួយការពារគឺព្រះវិញ្ញាណដ៏វិសុទ្ធ   ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នា   ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នា


ផង។” យ៉ូហាន ១៤:២៦


ព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅជាមួយយើងសព្វថ្ងៃ   នៅក្នុងសណ្ឋាណនៃព្រះវិញ្ញាណដ៏វិសុទ្ធ   ហើយព្រះអង្គកំពុងធ្វើការងារយ៉ាងសកម្មនៅក្នុងពិភពលោក និងជីវិតរស់នៅរបស់យើង។ 

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ការរស់នៅជាមួយកម្លាំង និងភាពក្លាហាន

អ្នកនឹងមិនឯកកោឡើយ មិនថាអ្នកបាន១ថ្ងៃ ឬ៣០ឆ្នាំដំណើរនៅក្នុងជំនឿគ្រិស្តបរិស័ទរបស់អ្នក សេចក្តីពិតនេះគឺឈរយ៉ាងរឹងមាំ សម្រាប់គ្រប់រសជាតិជីវិតទាំងអស់ ដែលអាចនឹងមកប្រឈមជាមួយនឹងយើង។ រៀនពីរបៀបទទួលយកជំនួយដ៏មានប្រសិទ្ធិភាពរបស់ព្រះជាម្ច...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ