ព័ត៌មានគម្រោងអាន

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

“អនុវត្តន៍គោលការណ៍របស់ព្រះជាម្ចាស់រៀងរាល់ថ្ងៃ”


“ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ   និងជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ” ទំនុកតម្កើង ១១៩:១០៥ ។ 


សម្រាប់គ្រិស្តបរិស័ទព្រះបន្ទូលរបស់ព្រះផ្តល់អំណាចនៃពន្លឺ   នៅក្នុងពេលដែលពិភពលោកមានភាពងងឹត។ ព្រះបន្ទូលរបស់ព្រះនឹងក្លាយជាប្រភពនៃពន្លឺ   ប្រសិនបើយើងបង្ហាញសេចក្តីពិតនៃព្រះបន្ទូល និងអនុញ្ញាត្តិឲ្យព្រះបន្ទូលឆ្លុះបញ្ចាំងចូលមកក្នុងជីវិតរបស់យើង។   ព្រះយេស៊ូពណ៌នាពីចំនុចនេះជាប្រស្នានៅក្នុងព្រះគម្ពីរម៉ាថាយ


“មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ   ពេលគាត់ព្រោះមានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវហើយសត្វមកចឹកស៊ីអស់ទៅ។   មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី​   គ្រាប់ពូជក៏ដុះមានឡើងភ្លាមព្រោះដីមិនជ្រៅ   លុះដល់ថ្ងៃក្តៅឡើងពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឬសចាក់មិនបានជ្រៅ   គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឲ្យដុះបានឡើយ។   គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អមួយគ្រាប់ឲ្យផលជាមួយរយគ្រាប់   មួយទៀតឲ្យហុកសិប និងមួយទៀតឲ្យសាមសិប។” 


ម៉ាថាយ ១៣:៣-៨


គ្រាប់ពូជនៅក្នុងសាច់រឿងនេះតំណាងឲ្យព្រះបន្ទូល និង


លក្ខ័ណ្ឌនៃដីច្រើនប្រភេទតំណាងឲ្យភាពរួចរាល់   និងការស្ម័គ្រចិត្តក្នុងការទទួលព្រះបន្ទូលរបស់ព្រះ។   សូមកត់សម្គាល់មិនមែនគ្រាប់ពូជទាំងអស់ដែលបុរសបានព្រោះ​បង្កើតផលដូចអ្វីដែលគាត់បានគ្រោងទុកនោះឡើយ   គឺមានតែគ្រាប់ពូជដែលធ្លាក់លើដីល្អប៉ុណ្ណោះ។ សូមអានព្រះគម្ពីរម៉ាថាយ ១៣:១៨-២៣ ព្រះយេស៊ូពន្យល់ពីសាច់រឿងនេះ។   ការជ្រោយដី “ឲ្យដីមានជីជាតិល្អ” នៅក្នុងជីវិតរបស់យើងមានន័យថា   យើងអនុញ្ញាត្តិឲ្យព្រះបន្ទូលរបស់ព្រះឆ្លុះបញ្ចាំងគំនិតរបស់យើង   និងមានឥទ្ធិពលមកលើការជម្រុញទឹកចិត្ត និងឥរិយាបទនៅក្នុងចិត្តរបស់យើង។ 


“ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត   និងមានមហិទ្ធិឬទ្ធិមុតជាងដាវមុខពីរទៅទៀត។   ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា   កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច័្ឆយ ឆន្ទ:   និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ ” ហេប្រឺ ៤:១២

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ