ព័ត៌មានគម្រោងអាន

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ថ្ងៃទី 4 ក្នុងចំណោម 5 ថ្ងៃ

“ពង្រីកចំណេះដឹងរបស់អ្នក”


អភិវឌ្ឍន៍ការយល់ដឹងព្រះបន្ទូលរបស់ព្រះគឺជាការខិតខំប្រឹងប្រែងពេញមួយជីវិត។   វាមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះឡើយ ប៉ុន្តែមានវិធីដែលជាក់លាក់ដែលអាចជួយនៅក្នុងការអភិវឌ្ឍន៍សមត្ថភាពនៃការយល់ដឹងនេះ។   ទាំងនេះគឺជាគំនិតមួយចំនួន:


១- ទទួលយកសម្ភារះខ្លះ   មានជំនួយនៅក្នុងការសិក្សាជាច្រើនប្រភេទសម្រាប់អ្នក ដែលជួយអ្នកឲ្យមានការយល់ដឹងកាន់តែច្បាស់នូវអ្វីដែលអ្នកបានអាន។   ឧទាហរណ៍ មានការសិក្សាព្រះគម្ពីរ ដែលសមស្រប និងការណែនាំរបៀបសិក្សាព្រះគម្ពីរលក្ខណ:ពេលបច្ចុប្បន្នទាំងតាមប្រព័ន្ធអ៊ិនធឺណែត   និងតាមសៀវភៅផ្សេងៗ។ 


២- ចូលរួមក្រុមសិក្សាព្រះគម្ពីរ ឬក្រុមតូចដើម្បីមានសកម្ម   ភាពជាមួយគ្រិស្តបរិស័យដទៃទៀត និងសង្កេតពីរបៀបដែលពួកគេអនុវត្តន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេ។   


៣- មានផែនការ សម្រាប់អ្នកដែលពិតជាមានសេចក្តីប៉ងប្រាថ្នានៅក្នុងការអានព្រះគម្ពីរផ្ទាល់ខ្លួន។   នៅក្នុងកម្មវិធីសិក្សាព្រះគម្ពីរ (YouVersion’s The Bible App) មានផែនការជាច្រើនសម្រាប់អ្នក ដែលនឹងដឹកនាំអ្នកសម្រាប់ការអានព្រះគម្ពីរទាំងមូល។   ចំណុចទាំងនេះភាគច្រើនជួយអ្នក


ឲ្យបញ្ចប់រយ:ពេលមួយឆ្នាំ គឺជាចំនុចជោគជ័យដែលគួរកត់សម្គាល់។


ពេលដែលអ្នកចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គកាន់តែច្រើន   អ្នកនឹងមានការយល់ដឹងកាន់តែល្អប្រសើរផងដែរ។ នៅពេលដែលអ្នកអាន   អ្នកនឹងដឹងថាព្រះជាម្ចាស់ជួយអ្នកឲ្យមានការយល់ដឹងយ៉ាងជាក់ច្បាស់   នូវអ្វីដែលអ្នកចង់ដឹងពីរសជាតិជីវិតដែលអ្នកកំពុងជួបប្រទះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ