ព័ត៌មានគម្រោងអាន

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នកគំរូ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

“ អានព្រះគម្ពីរជាប្រចាំ ”


មនុស្សភាគច្រើនបានទទួលស្គាល់ថាព្រះគម្ពីរមានសម្ភារះសម្រាប់អានជាច្រើន   សម្ភារះខ្លះរៀបចំច្រើនពេក និងមិនមានភាពច្បាស់លាស់។   នេះគឺជាចំនុចមួយចំនួនអំពីព្រះគម្ពីរដែលនឹងជួយអ្នកឲ្យអាចទទូលយកបាន   នៅពេលអ្នកអានព្រះគម្ពីរ ជាមួយនឹងគម្រោងនៃឯកសារយោង និងឲ្យអ្នកយល់ដឹងបានល្អ។ 


ទីមួយ អ្នកនឹងឃើញថា ព្រះគម្ពីរចែកចេញជាពីរផ្នែក:


ព្រះគម្ពីរសម្ពន្ធមេត្រីចាស់គឺសរសេរប្រមូលផ្តុំ   អំពីការចាប់


ផ្តើមបង្កើតពិភពលោក ប្រវត្តិសាស្រ្តជនជាតិអ៊ីស្រាអែល   រួមទំាំងប្រទេសជាតិទទួលបរាជ័យ ជាលទ្ធផលសត្រូវរបស់ពួកគេបានចាប់យកទៅធ្វើជាឈ្លើយ   និងទីបញ្ចប់ពួកគេវិលត្រលប់មកកាន់កាប់ទឹកដីអ៊ីស្រាអែលជាថ្មីម្តងទៀត គឺ ២០០   ទៅ៣០០ឆ្នាំមុនព្រះយេស៊ូចាប់កំណើត។ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់   គឺជាច្បាប់របស់ព្រះជាម្ចាស់សម្រាប់ជនជាតិ


អ៊ីស្រាអែលផងដែរ។ 


ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីសរសេរចងក្រងនៅមុនការចាប់កំណើតរបស់ព្រះយេស៊ូបន្តិច   ហើយបន្តមកជាមួយនឹងព័ន្ធកិច្ច និងជីវិតរបស់ព្រះអង្គ ការសុគត   និងការមានព្រះជន្មរស់ឡើងវិញនៃព្រះអង្គសង្គ្រោះរបស់យើង។   ហើយនៅចុងបញ្ចប់គឺជាការបង្កើត និងរីកសុសសាយនៃក្រុមជំនុំរបស់ព្រះអង្គទៅពាសពេញពិភពលោក។   ខ្លឹមសារអំពីសេរីភាពនៅក្នុងព្រះគ្រិស្តដោយសារព្រះគុណបានបង្ហាញនៅក្នុងសម្ពន្ធមេត្រីថ្មី។   ដែលបានបំពេញ និងជំនួសឲ្យទៅលើទម្លាប់នៃការបង្ខិតបង្ខំនៅក្នុងសម្ពន្ធមេត្រីចាស់។


ទីពី គឺការនិយាយទូទៅមានបីប្រភេទនៅក្នុងការសរសេរដែលអ្នកនឹងឃើញនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់   និងសម្ពន្ធមេត្រីថ្មី។ 


កំណត់ត្រាប្រវត្តិសាស្រ្ត: សរសេរប្រាប់អំពីរឿងរ៉ាវពិត   និងការផ្តល់ឲ្យនូវទស្សន:វិស័យប្រវត្តិសាស្រ្តសំខាន់អំពីមនុស្ស   និងព្រឹត្តការណ៍សំខាន់ៗ។ 


សរសេរអំពីការណែនាំ: ក័ណ្ឌគម្ពីរ   និងខរខ្លះផ្តល់ការណែនាំនូវទិដ្ឋភាពជាច្រើនសម្រាប់រស់នៅក្នុងនាមជាគ្រិស្តបរិស័ទ   សម្រាប់ក្រុមជំនុំ ឬអង្គការ ជាលក្ខណ:បែបផ្ទាល់ខ្លួន និងបញ្ហាគ្រួសារ។   ដោយមិនមានការផ្តល់ឲ្យជាក់លាក់នូវព្រឹត្តការណ៍ ឬ រឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួនឡើយ។   


សរសេរពីការលើកទឹកចិត្ត: កំណាព្យ សិល្ប: គឺជាការរៀបចំសរសេរដើម្បីលើកទឹកចិត្ត   គាំទ្រ និងបង្ហាញពីអារម្មណ៍របស់អ្នកនិពន្ធ មកអ្នកអាន។


ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីផ្តល់ឲ្យនូវព្រឹត្តការណ៍ប្រវត្តិសាស្រ្ត   អំពីជីវិត និងព័ន្ធកិច្ចរបស់ព្រះយេស៊ូ គឺមានម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន   សៀវភៅទាំងបួននេះត្រូវបានហៅថាជាដំណឹងល្អផងដែរ។   ក័ណ្ឌគម្ពីរកិច្ចការគឺជាសៀវភៅប្រវត្តិសាស្រ្តមួយទៀតនៅក្នុងសម្ពន្ធមេត្រីថ្មី ដែលសរសេរពីការបង្កើត   និងការរីកសាយភាយនៃក្រុមជំនុំគ្រិស្តបរិស័ទ បន្ទាប់ពីព្រះយេស៊ូសុគត និងរស់ឡើងវិញ។   


ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីគឺសរសេរអំពីការណែនាំ   ពីរ៉ូមដល់


យូដាស គឺជាសំបុត្រផ្ទាល់ពីអ្នកដឹកនាំក្រុមជំនុំ   ផ្តល់ដំបូន្មាន និងការណែនាំទៅកាន់គ្រិស្តបរិស័ទ និងក្រុមជំនុំផ្សេងៗទៀតពាសពេញពិភពលោក។   


សៀវភៅទំនុកតម្កើងព្រះគម្ពីរសម្ពន្ធមេត្រីចាស់   គឺជាឧទាហរណ៍ដ៏អស្ចារ្យនៅក្នុងការសរសេរជម្រុញទឹកចិត្ត។   ខាងក្រោមនេះគឺជាការលើកទឹកចិត្តដកស្រង់ចេញពីគម្ពីរទំនុកតម្កើង។ ដែលធានាអ:អាងសម្រាប់យើង   នូវព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យ ដល់អ្នកដែលវិនិយោគពេលវេលាអានព្រះបន្ទូលព្រះជាប្រចាំ   នៅក្នុងជីវិតរបស់ពួកគេ។ 


“ផ្ទុយទៅវិញគេចូលចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអម្ចាស់   ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ   អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលផ្តល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន   អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចម្រើនទាំងអស់។ ” ទំនុកតម្កើង ១:២-៣


ដើម្បីដាំគ្រាប់ពូជនៃព្រះបន្ទូលព្រះនៅក្នុងជីវិត យើងត្រូវធ្វើ


ឲ្យការអានព្រះបន្ទូលក្លាយជាផ្នែកមួយ   នៃទម្លាប់ក្នុងការរស់នៅរបស់យើង។ នៅពេលដែលគ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះរីកលូតលាស់ក្នុងជីវិតរបស់អ្នក   ព្រះពររបស់ព្រះអង្គនឹងឃើញកាន់តែច្បាស់។ អ្នកនឹងទទួលកម្លាំងពីព្រះបន្ទូលរបស់ព្រះអង្គដើម្បីទ្រទ្រង់រូបអ្នក   ទោះបីឆ្លងកាត់រដូវរាំងស្ងួត និងលំបាកយ៉ាងណាក៏ដោយ។ 

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក

ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ