ព័ត៌មានគម្រោងអាន

ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ

Adamant With Lisa Bevere

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ


ព្រះជាម្ចាស់កំពុងតែមានបន្ទូលទៅកាន់អ្នកថា៖ «បុត្រគឺជាថ្មតាន់របស់បិតា»។ ទោះបីជាអ្នកមិនមានអារម្មណ៍ថាខ្លួនជាថ្មតាន់ក៏ដោយនាពេលឥឡូវនេះ តែអ្នកបានគ្របដណ្ដប់ដោយកិច្ចការមិនអាចបំផ្លាញបានរបស់ព្រះគ្រីស្ទ។ ចូរស្ដាប់នូវសារប្រកាសទាំងឡាយដែលព្រះអង្គមានបន្ទូលនៅលើអ្នកនាថ្ងៃនេះ៖ 


បុត្រជាថ្មតាន់របស់ព្រះបិតា រឹងមាំមែន តែអាចឆ្លុះមើលឃើញ—មនុស្សគេនឹងមើលមកកូនហើយគេនឹងឃើញពីព្រះគ្រីស្ទ។ 


បុត្រជាថ្មតាន់របស់ព្រះបិតា—ព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងរូបកូន ទាំងធ្វើឱ្យកូនមិនរង្គើនិងមិនញាប់ញ័រ។ 


បុត្រជាថ្មតាន់របស់ព្រះបិតា—កូនមានព្រលឹងដែលឆេះដូចភ្លើង!


ព្រះយេស៊ូវបានយាងមក ដើម្បីជ្រមុជយើងជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនិងជាមួយនឹងភ្លើង។ នេះគឺជាការជ្រមុជដែលយើងត្រូវតែទទួល។ នៅពេលយើងបានកើតជាថ្មី នោះចិត្តដែលគ្មានជីវិតរបស់យើង ត្រូវបានបញ្ឆេះដោយភ្លើងដ៏រុងរឿងនៃក្ដីស្រឡាញ់ដ៏នៅអស់កល្បជានិច្ចរបស់ព្រះ។ 


អ្នកមិនដឹងថារូបអ្នកមើលទៅមានរូបរាងយ៉ាងណានៅក្នុងព្រះវិញ្ញាណនោះទេ។ អ្នកគិតថាអ្នកគ្រាន់តែនិយាយចេញនូវពាក្យពេចន៍ ប៉ុន្តែអ្នកកំពុងតែថ្លែងចេញមកដោយភ្លើង! អ្នកកំពុងតែនិយាយចេញមកនូវរាល់អ្វីៗដែលមានអានុភាព ដែលអាចញែកអ្វីជាពន្លឺនិងសេចក្ដីពិត ចេញពីសេចក្ដីកុហករបស់មារកំណាច ដែលបានសណ្ឋិតនៅលើមនុស្សអស់ជាយូរយារណាស់មកហើយ។ អ្នកកំពុងតែថ្លែងចេញមកនូវភ្លើង ដែលអាចធ្វើឱ្យច្រវាក់រលាយ។ អ្នកត្រូវតែឈរឱ្យមាំនៅក្នុងសេចក្ដីពិតនេះ។ 


អំណោយទាននៃជីវិតរបស់អ្នក នោះគឺប្រៀបបានដូចជាភ្លើង។ ចូរកុំឱ្យភ្លើងនេះរលត់បាត់ទៅឡើយ។ ចូរស្រូបយកធ្យូងនិងបក់វាឱ្យឆេះឡើងយ៉ាងសន្ធោសន្ធៅ! មនុស្សដទៃទៀតត្រូវការភ្លើងនេះ ដើម្បីបញ្ឆេះឱ្យរោលរាល ដំបូងនៅក្នុងអ្នក និងបន្ទាបមកចេញពីអ្នក ដោយសារតែអ្នកគឺជាបុត្រធីតានៃព្រះ ដែលជាបុត្រកើតជាថ្មីក្នុងនិស្ស័យធម្មជាតិរបស់ព្រះអង្គ។ 


ព្រះជាម្ចាស់មានបន្ទូលទៅកាន់អ្នកក្នុងពេលអ្នកក្លាយទៅដូចជាលក្ខណៈនៃព្រះ មិនមែនក្នុងនាមដូចជារូបអ្នកនោះទេ។ ព្រះអង្គមានជំនឿយ៉ាងមុតមាំនៅក្នុងគម្រោងផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់អ្នក។ នៅក្នុងពន្លឺនេះ តើមានរឿងអ្វីខ្លះដែលអ្នកត្រូវឈប់ (ឬចាប់ផ្ដើម) និយាយទៅកាន់រូបអ្នកផ្ទាល់?


ប្រសិនបើអ្នករីករាយជាមួយនឹងគម្រោងអាននេះ ខ្ញុំសូមលើកទឹកចិត្តអ្នកឱ្យចូលកាន់តែជ្រៅ ដោយមកសាកអានពីសៀវភៅថ្មីរបស់ខ្ញុំ ក្រោមចំណងជើងថា៖ ថ្មតាន់៖ ស្វែងរកសេចក្ដីពិតនៅក្នុងសកលលោកពេញទៅដោយមតិយោបល់ - Adamant: Finding Truth in a Universe of Opinions 


ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Adamant With Lisa Bevere

តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ចន និងអ្នកស្រី លីហ្សា ប៊ឺវៀរ (John & Lisa Bevere) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://iamadamant.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ