ព័ត៌មានគម្រោងអាន

ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ

Adamant With Lisa Bevere

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ


នៅពេលយើងបានទទួលពីក្ដីស្រឡាញ់នៃព្រះ ការឆ្លើយតបវិញពីធម្មជាតិនិងចាំបាច់បំផុត នោះគឺជាការដែលយើងចេះឱ្យក្ដីស្រឡាញ់នោះវិញ។ យើងគួរតែចេះស្រឡាញ់ដោយគ្មានក្ដីភ័យខ្លាច ពេញដោយការអបអរចំពោះ និងមិនចេះចប់។ ភស្ដុតាងជាក់ច្បាស់មួយអំពីនរណាម្នាក់ដែលដឹងថាខ្លួនបានទទួលនូវក្ដីស្រឡាញ់ នោះគឺថារូបគេចេះស្រឡាញ់យ៉ាងអស់ពីចិត្ត។ 


ព្រះជាម្ចាស់មិនមែនមានក្ដីស្រឡាញ់ទេ។ ព្រះអង្គ គឺជា ក្ដីស្រឡាញ់។ ក្ដីស្រឡាញ់គឺជាលក្ខណៈសម្បត្តិផ្ទាល់នៃព្រះ។ ហើយដោយសារតែព្រះអង្គគឺជាក្ដីស្រឡាញ់ នោះយើងមិនអាចបញ្ឈប់ព្រះអង្គ មិនឱ្យស្រឡាញ់យើងបាននោះឡើយ។ ក្ដីស្រឡាញ់របស់ព្រះអង្គគឺមិនអាចបដិសេធបាន ហើយក៏មិនចេះរង្គើ ដោយសារតែទឹកចិត្តធ្លាក់ចុះ និងកើនឡើងរបស់យើងទេ។ 


ប៉ុន្តែដោយសារតែព្រះស្រឡាញ់មនុស្សគ្រប់រូប នោះព្រះអង្គពុំអាចស្រឡាញ់រាល់គ្រប់អ្វីៗទាំងអស់បានឡើយ។ ដោយព្រោះតែព្រះមានក្ដីស្រឡាញ់ដោយឥតរង្គើ នោះព្រះអង្គក៏ត្រូវតែឥតរង្គើនៅក្នុងការស្អប់ដែរ។ 


សេចក្ដីនេះស្ដាប់ទៅដូចជាផ្ទុយពីគ្នា ពេលក្រឡេកមើលទៅមួយភ្លែត ប៉ុន្តែនេះក៏ដោយសារតែវប្បធម៌របស់យើងបានយកក្ដីស្រឡាញ់ទៅធ្វើជារូបចម្លាក់ក្លែងក្លាយ។ យើងដឹងថាព្រះគឺជាក្ដីស្រឡាញ់ ប៉ុន្តែ តើយើងមានដែលយកគំនិតនៃក្ដីស្រឡាញ់នោះ ទៅធ្វើជាព្រះ ដែរឬទេ? 


សេចក្ដីពិតនោះគឺថា ព្រះស្អប់នូវអ្វីដែលប្រែផ្ទុយពីក្ដីស្រឡាញ់។ ព្រះអង្គស្អប់អ្វីៗដែលហែកបំផ្លាញរាល់អ្វីដែលព្រះអង្គស្រឡាញ់។ ហេតុដូច្នេះហើយបានជាព្រះត្រូវតែស្អប់នូវអ្វីដែលបង្ខូចទ្រង់ទ្រាយនៃអត្តសញ្ញាណរបស់យើង។


អត្ថបទព្រះគម្ពីរប្រាប់ឱ្យយើងដឹងថាព្រះស្អប់៖ រាល់អ្វីៗដែលកាឡៃយុត្តិធម៌និងសេចក្ដីពិត ដូចជានៅពេលដែលស្ត្រីមេម៉ាយ និងក្មេងកំព្រាត្រូវគេសង្កត់សង្កិន។ ដូចជាការរំលោភបំពានចំពោះចាស់ជរា និងការព្រងើយកន្តើយចំពោះក្រុមគ្រួសារ។ ដូចជាអ្វីដែលនាំឱ្យខូចសេចក្ដីល្អនៃព្រះ និងនាំឱ្យប្រឡាក់ចំពោះអំណោយទាននៃព្រះ។ ដូចជាក្ដីស្រឡាញ់បែរប្រែទៅជាទង្វើអត្មានិយម ហើយមិត្តភក្ដិក្លាយទៅជាសត្រូវនឹងគ្នា។ ដូចជាអ្វីៗដែលបំផ្លាស់ប្រែរូបអង្គនៃព្រះ ហើយអ្វីបង្ខូចរូបលក្ខណៈរបស់យើង។ ដូចជាទង្វើអាក្រក់ប្រែហៅទៅជាការល្អ ហើយភាពស្លូតត្រង់គ្មានទោសទៅជាការទទួលរងនូវក្ដីស្លាប់ទៅវិញ។ ដូចជានៅពេលដែលឫកពាក្អេងក្អាងនិងអំនួតបន្ទាបបន្ថោករូបយើង។ និយាយឱ្យខ្លីទៅ ព្រះស្អប់រាល់គ្រប់ទង្វើនិងអ្វីៗដែលមិនឱ្យតម្លៃដល់ក្ដីស្រឡាញ់ គឺរាល់គ្រប់អ្វីដែលបង្ខូចគុណតម្លៃនៃក្ដីស្រឡាញ់ និងអ្វីដែលបង្ខូចគុណតម្លៃយើង។ 


យើងមិនអាចមានក្ដីស្រឡាញ់ពិតត្រឹមត្រូវបានទេ ប្រសិនបើយើង "ស្រឡាញ់រាល់គ្រប់អ្វីៗទាំងអស់" នោះ។ ព្រះជាម្ចាស់គឺឥតរង្គើចំពោះទាំងក្ដីស្រឡាញ់និងការស្អប់ ដើម្បីឱ្យយើងត្រូវតែចេះរៀនស្រឡាញ់នូវអ្វីដែលទ្រង់ស្រឡាញ់ និងស្អប់ចំពោះអ្វីដែលទ្រង់ស្អប់។ 


តើមានរបៀបណាខ្លះនៅក្នុងវប្បធម៌របស់យើង ដែលបានយកគំនិតនៃក្ដីស្រឡាញ់យកទៅធ្វើជាព្រះ? ព្រះជាម្ចាស់ស្រឡាញ់មនុស្សគ្រប់រូប ប៉ុន្តែព្រះអង្គមិនស្រឡាញ់រាល់គ្រប់អ្វីៗទាំងអស់ឡើយ។ តើសេចក្ដីពិតនេះ មានរូបលក្ខណៈយ៉ាងណានៅក្នុងជីវិតរបស់អ្នក? 


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Adamant With Lisa Bevere

តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ចន និងអ្នកស្រី លីហ្សា ប៊ឺវៀរ (John & Lisa Bevere) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://iamadamant.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ