ព័ត៌មានគម្រោងអាន

ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ

Adamant With Lisa Bevere

ថ្ងៃទី 2 ក្នុងចំណោម 6 ថ្ងៃ


គ្មាននរណាម្នាក់រីកចម្រើនលូតលាស់ឡើង ដោយពុំបានទទួលរងនូវការប៉ះពាល់ពីភាពងងឹតឡើយ។ យើងរាល់គ្នាសុទ្ធតែធ្លាប់បានឮពីសំឡេងនៅក្នុងកម្រិតណាមួយ ទាំងរឿងចោទប្រកាន់ និងការដាក់តែមមកលើខ្លួនឯង។ ធំជាងគេបង្អស់ ប្រសិនបើមិនទាំងអស់នោះទេ គឺយើងបានផ្ដល់តែមមួយមកលើខ្លួនយើងផ្ទាល់ផងដែរ—គឺយើងឱ្យអត្តសញ្ញាណខុសឆ្គងដែលយើងស្បថថាវាជារឿងពិតចំពោះខ្លួនឯង។ 


នៅពេលព្រះជាម្ចាស់យាងមកជិតរូបយើង នោះមិនមែនព្រះអង្គយាងមកដើម្បីថ្កោលទោសយើងទេ ប៉ុន្តែគឺដើម្បីនាំយើងឱ្យចូលទៅជិតស្និទ្ធនឹងព្រះអង្គ ជាប្រយោជន៍ឱ្យយើងអាចឮពីព្រះសូរសៀងរបស់ព្រះអង្គ ដែលទ្រង់ប្រកាសពីសេចក្ដីពិត ថាយើងជានរណាពិតប្រាកដ នោះវិញ។ 


សេចក្ដីពិតនោះគឺថា៖ យើងមិនមែនជាភាពងងឹតនៃអតីតកាលរបស់យើងទេ។ ហើយយើងមិនមែនកំណត់ដោយកំហុស ភេទ ឬអ្វីៗដែលនៅពីក្រៅរូបយើងដែរ។ ជួសវិញ យើងគឺជាវិញ្ញាណ ដែលបានបង្កើតមកក្នុងរូបអង្គនៃព្រះ ដែលបានច្នៃសម្រាប់ភាពស្និទ្ធស្នាលជាមួយនឹងព្រះ ហើយព្រះបានប្រទានខ្យល់ដកដង្ហើមមកឱ្យយើង។ 


យើងមើលលែងឃើញពីអត្តសញ្ញាណរបស់យើង នៅពេលណាដែលយើងភ្ជាប់អត្តសញ្ញាណនោះទៅលើអ្វីដែលខុសឆ្គង។ ហេតុដូច្នេះហើយបានជាព្រះនឹងដកហូតតែម (ចិត្តគំនិតជឿ) ដែលយើងបានយកមកដាក់ពីលើខ្លួន នៅតាមដំណើរជីវិតរបស់យើង។ ព្រះវិញ្ញាណនៃព្រះធ្វើការនៅក្នុងទីជម្រៅនៃចិត្តរបស់យើង។ ព្រះអង្គដកយកចេញនូវរាល់អ្វីៗដែលចាស់ និងពន្លាត់ឱ្យឃើញនូវអ្វីៗដែលនៅលាក់កំបាំងនៅឡើយ។ 


ប្រហែលវាជាក្ដីភ័យខ្លាច និងអសន្តិសុខ ដែលបានបង្កឱ្យអ្នកបដិសេធចំពោះកិច្ចការដែលព្រះធ្វើនៅក្នុងជីវិតរបស់អ្នក។ ប៉ុន្តែនៅថ្ងៃនេះ ព្រះកំពុងតែមានបន្ទូលទៅកាន់ទីកន្លែងអស់ទាំងនោះ ដែលអ្នកធ្លាប់បានគិតថា វានៅឯទីដាច់ស្រយាល។ ហើយព្រះអង្គកំពុងតែស្នើនិងប្រទានឱ្យអ្នក អាចប្រែវាទៅជាសួនដ៏ស្រស់សោភា សាជាថ្មីវិញ។ 


ប៉ុន្តែយើងត្រូវតែហ៊ានសុខចិត្ត អនុញ្ញាតឱ្យព្រះញែកពន្លឺចេញពីភាពងងឹង ដែលមាននៅក្នុងជីវិតរបស់យើង។ ព្រះជាម្ចាស់ពុំអនុញ្ញាតឱ្យសេចក្ដីកុហក ដែលធ្លាប់ថ្លែងមកលើរូបអ្នក នៅបន្តរេរានៅលើជីវិតរបស់អ្នកតទៅទៀតឡើយ។ ព្រះអង្គពុំអនុញ្ញាតឱ្យអ្វីដែលអ្នកធ្លាប់បានថ្លែងទៅលើខ្លួនអ្នកផ្ទាល់ ក្លាយជាសេចក្ដីបញ្ជាក់ចុងក្រោយ នៅលើជីវិតរបស់អ្នកដែរ។ ជួសវិញ ព្រះអង្គនឹងយាងមកជិតអ្នក ដើម្បីឱ្យព្រះអង្គអាចបង្ហាញពីអ្វីមួយថ្មី ក្នុងរបៀបយ៉ាងស្និទ្ធស្នាល នៅក្នុងរូបអ្នក ដែលវានឹងនាំការព្យាបាលពេញលេញទៅដល់ផ្នែកទាំងឡាយ ដែលកំពុងតែឈឺចាប់ ហើយរំដោះឱ្យអ្នកមានសេរីភាព ដើម្បីឱ្យអ្នកអាចរស់នៅក្នុងសេចក្ដីពិត ថាអ្នកជានរណាតាមអ្វីដែលព្រះអង្គមានបន្ទូល។ 


ព្រះជាម្ចាស់ពិតជាចង់នៅស្និទ្ធស្នាលយ៉ាងឥតរង្គើរួមជាមួយនឹងអ្នក។ ព្រះអង្គនឹងយាងទៅចំទីចំណុចស្នូលនៃការឈឺចាប់របស់អ្នក ដើម្បីព្យាបាលអ្នក ប៉ុន្តែអ្នកត្រូវតែអនុញ្ញាតឱ្យព្រះអង្គធ្វើការ។ តើការអស្ចារ្យនេះអាចមានរូបរាងយ៉ាងណានៅក្នុងជីវិតរបស់អ្នក?


ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Adamant With Lisa Bevere

តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ចន និងអ្នកស្រី លីហ្សា ប៊ឺវៀរ (John & Lisa Bevere) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://iamadamant.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ