ព័ត៌មានគម្រោងអាន

ទុកចិត្ដ រួសរាន់ និងសម្រាកគំរូ

Trust, Hustle, And Rest

ថ្ងៃទី 4 ក្នុងចំណោម 4 ថ្ងៃ

ការសម្រាក


ដូចយើងបានឃើញអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមក ការទុកចិត្ដ គឺពិបាក ប៉ុន្តែក៏ជាសកម្មភាពមួយដ៏សាមញ្ញ ក្នុងការទទួលស្គាល់ថា យើងមិនមែនជាអ្នកទទួលខុសត្រូវលើលទ្ធផលតាមរយៈកិច្ចការងាររបស់យើងនោះឡើយ—ដ្បិតនោះជាកិច្ចការរបស់ព្រះជាម្ចាស់ទេ។ ដរាបណាយើងចេះឈាននូវជំហានដ៏សំខាន់ដំបូងនេះ នោះយើងពិតអាចទៅដល់ដំណាក់កាល នៃភាពរួសរាន់ ហើយប្រើប្រាស់នូវអំណោយទានដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់យើង ដើម្បីបំពេញនូវការត្រាស់ហៅរបស់ព្រះហើយ។ ប៉ុន្តែ តើឱ្យយើងដឹង ថាយើងកំពុងតែទុកចិត្ដ និង កំពុងរួសរាន់ ក្នុងពេលជាមួយគ្នានោះ យ៉ាងដូចម្ដេច? ការរួសរាន់គឺងាយស្រួលទេ បើយើងសង្កេតមើលតែបន្តិច នោះឃើញហើយ។ យើងអាចមើលឃើញវា នៅក្នុង ប្រអប់សារអ៊ីមែល បញ្ជីកិច្ចការប្រចាំថ្ងៃ និងអ្វីៗដែលមាននៅក្នុងគំនិតអារាត់អារាយរបស់យើង។ ប៉ុន្តែ តើឱ្យយើងដឹងថា យើងពិតជាកំពុងទុកចិត្ដព្រះជាម្ចាស់ ជាជាងលើខ្លួនឯង ក្នុងការទទួលបានលទ្ធផល យ៉ាងដូចម្ដេច? ប្រហែល សូចនករ (ទិសចង្អុល) ដ៏ល្អបំផុត នោះគឺថា តើយើងមានការសម្រាកដែរឬយ៉ាងណា ក្នុងពេលយើងបំពេញកិច្ចការងារទាំងនោះ។​ 


ការសម្រាកគឺជាអ្វីដែលយើងទាំងអស់គ្នាស្រេកឃ្លានចង់បាន។ យើងមិនចាំបាច់ខំប្រឹងគិតច្រើនទេ ព្រោះការសម្រាក គឺមិនមែនមានន័យថាយើងចំណាយពេលនៅក្រៅការិយាល័យនោះឡើយ។ រវាងការងារក្រៅផ្ទះ និងនៅក្នុងផ្ទះ យើងប្រហែលអាចជាមានភាពស្រពិចស្រពិល វាពិតជាពិបាកណាស់ នៅក្នុងការកាត់ស្រាយផ្ដាច់ រវាងផលនៃការងារ ដែលមានក្នុងខាងរូបកាយ និងខាងក្នុងផ្នែកគំនិត។ ទោះនៅពេលជាយើងនៅផ្ទះក្ដី យើងអាចជា ពិនិត្យមើលសារក្នុងប្រអប់អ៊ីមែល អ៊ីនស្ដាក្រាម កាលវិភាគ ។ល។ យើងតែងតែធ្វើអ្វីមួយជានិច្ច។ យើងដូចជាមិនឈប់ គ្មានវេលាសម្រាកសោះ។ 


តើឱ្យយើងអាចស្វែងរកនូវការសម្រាក ដែលយើងពិតជាទន្ទឹង អន្ទះអន្ទែង ចង់បាន នោះបានយ៉ាងដូចម្ដេចទៅ? បិតានៃជំនឿ លោក អ័រគើស្ទីន (St. Augustine) បានផ្ដល់ចម្លើយថា៖ «ដួងចិត្ដរបស់យើងនឹងនៅគ្មានទីស្រាកស្រាន្ដ ដរាបណាយើងអាចស្វែងរកឃើញនូវការសម្រាកនៅក្នុងព្រះអង្គ»។ យើងនឹងរសាប់រសល់ រហូតដល់យើងចេះសម្រាកនៅក្នុងព្រះជាម្ចាស់តែមួយ។ នេះមានន័យថា ក្នុងខណៈដែលយើងត្រូវតែរួសរាន់ប្រឹងធ្វើ នោះយើងក៏ត្រូវតែចេះទុកចិត្ដព្រះជាម្ចាស់ជាមុនសិន។ ដ្បិតនៅក្នុងសម័យកាលជាច្រើនឆ្នាំកន្លងមក ព្រះជាម្ចាស់ពិតជាស្មោះត្រង់នៅក្នុងការប្រទានពរដល់ប្រជារាស្រ្ដរបស់ទ្រង់។ ប្រសិនបើយើងចេះទុកចិត្ដអត្តចរិតនៃព្រះជាម្ចាស់ ហើយចេះមានទំនួលខុសត្រូវ ចំពោះអំណោយទាន ដែលទ្រង់បានប្រទានដល់រូបយើងមែន នោះយើងអាចសម្រាក ទាំងដឹងថា លទ្ធផលទាំងឡាយ នោះគឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ។ ដ្បិតទ្រង់ហើយ ដែលជាព្រះគ្រប់គ្រង និងកំពុងធ្វើកិច្ចការទាំងប៉ុន្មាន សម្រាប់បានជាប្រយោជន៍ដ៏ល្អដល់យើង។ នៅក្នុងបន្ទូលនៃព្រះបាទសាឡូម៉ូន នៅក្នុង សុភាសិត ១៦៖៣៣ ចែងថា៖ «មនុស្សតែងបោះឆ្នោតទៅក្នុងថ្នក់អាវ ប៉ុន្តែ ដែលសម្រេចទៅជាយ៉ាងណា នោះស្រេចនៅលើព្រះអម្ចាស់»។


នេះជាមាគ៌ាតែមួយប៉ុណ្ណោះ ដែលអាចឱ្យយើងទៅដល់ ការសម្រាកដ៏ពិតហើយជ្រាលជ្រៅ ទាំងក្នុងអត្តចរិត គំនិតគិត និងខាងឯព្រលឹងវិញ្ញាណ។ ហើយការនេះចាប់ផ្ដើមជាមួយនឹងការចេះចុះចូលរបស់យើងចំពោះព្រះជាម្ចាស់ ដែលជាព្រះតាក់តែងនូវសិល្បៈនៃថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាក។ នៅក្នុងពាក្យពេចន៍នៃលោកគ្រូគង្វាល ធីម៉ូថេ ឃែឡឺ (Timothy Keller) ថា៖ «យើងត្រូវតែរៀនគិត ថាថ្ងៃសប្ប័ទ គឺជាកាយវិការនៃការទុកចិត្ដ។ ព្រះជាម្ចាស់ទ្រង់បានកំណត់នូវថ្ងៃសប្ប័ទឡើង ដើម្បីរំឭកដល់យើងថា ទ្រង់គឺជាព្រះដែលធ្វើកិច្ចការ ហើយក៏ជាព្រះដែលអបអរការសម្រាកដែរ។ ការអនុវត្តថ្ងៃសប្ប័ទ គឺជាការលត់ដំ​ និងជារបៀបដ៏ស្មោះត្រង់ ក្នុងការចងចាំថា អ្នកមិនមែនជាបុគ្គលដែលកំពុងធ្វើឱ្យពិភពលោកមានដំណើរការទៅមុខ ឬជាម្នាក់ដែលផ្គត់ផ្គង់សម្រាប់ក្រុមគ្រួសារអ្នក ឬសូម្បីតែជាអ្នកដែលរក្សាឱ្យគម្រោងកម្មវិធីទាំងឡាយរបស់អ្នក ឱ្យមានបន្តដំណើរការទៅមុខ នោះដែរ»។


តើហេតុអ្វីបានជាការចាត់ចែងនូវសម្ពាធរវាងការទុកចិត្ដ និងការរួសរាន់ប្រឹងប្រែង ពិតជាសំខាន់យ៉ាងដូច្នេះ? ពីព្រោះអី ជាចុងក្រោយនៃអ្វីៗទាំងអស់ នៅពេលដែលយើងខំទុកចិត្ដនៅលើការរួសរាន់ប្រឹងប្រែងរបស់យើង ដោយគ្មានការទុកចិត្ដចំពោះព្រះជាម្ចាស់ នោះយើងនឹងក្លាយជាអ្នក ដែលធ្វើខ្លួនជាព្រះ ឬជាអ្នកដែលលួចសិរីរុងរឿងរបស់ព្រះ ហើយផលទាំងពីរនេះ សុទ្ធសឹងនាំឱ្យយើងធ្លាក់ទៅក្នុងទីគ្មានភាពស្រាកស្រាន្ត។ គ្រីស្ទជនទាំងឡាយអើយ ចូរប្រុងស្ដាប់! បញ្ញាតិនៃព្រះ មិននាំឱ្យមានភាពវឹកវរ ខុសចន្លោះនឹងគ្នានោះឡើយ។ អ្នករាល់គ្នា ត្រូវទទួលបានការត្រាស់ហៅ ឱ្យចេះទុកចិត្ដព្រះជាម្ចាស់របស់អ្នក ហើយ ចេះប្រឹងខិតខំធ្វើការដែរ។​ ម៉្យាងទៀត យើងចេះឱបក្រសោបនូវសម្ពាធនៃការប្រឹងរួសរាន់​ និងការចេះទុកចិត្ដព្រះ ដោយដឹងថា យើងអាចទទួលបានការសម្រេច ដោយសារយើងមានដៃគូ សហការ ត្រឹមត្រូវ ជាមួយនឹងព្រះដែលត្រាស់ហៅរូបយើង។


ប្រសិនបើអ្នកចូលចិត្ដគម្រោងអាននេះ នោះអ្នកប្រាកដជានឹងចូលចិត្ដ នូវសំណេរចំណាយពេលជាមួយនឹងព្រះ ជាប្រចាំសប្ដាហ៍របស់ខ្ញុំដែរហើយ។ សំណេរទាំងនោះ នឹងជួយឱ្យអ្នកអាចផ្សាភ្ជាប់កាន់តែជ្រៅឡើងៗ ជាមួយនឹងដំណឹងល្អ សម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់អ្នកផងដែរ។ ចុះឈ្មោះទទួល ដោយឥតគិតថ្លៃនៅទីនេះ


អត្ថបទគម្ពីរ

ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Trust, Hustle, And Rest

ព្រះគម្ពីរបានបង្គាប់បញ្ជាដល់យើង ឱ្យយើងចេះខិតខំប្រឹងធ្វើការងារ ប៉ុន្តែ ព្រះបន្ទូលក៏ប្រាប់ដល់យើងថា អ្នកដែលបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើង នោះគឺជាព្រះទៅវិញ—មិនមែនជាយើងទេ។ ដូចដែលគម្រោងអានរយៈពេល ៤ថ្ងៃនេះ នឹងបង្ហាញ អ្នកជំ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក យូដាន់ រ៉េណ័រ (Jordan Raynor) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.jordanraynor.com/trust/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ