ព័ត៌មានគម្រោងអាន

ទុកចិត្ដ រួសរាន់ និងសម្រាកគំរូ

Trust, Hustle, And Rest

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

ទុកចិត្ដ រួសរាន់ និងសម្រាក


"រួសរាន់" គឺជាពាក្យមួយដ៏មានប្រជាប្រិយនៅក្នុងដំណើរអាជីវកម្មសព្វថ្ងៃនេះ។ ដូចក្នុងកម្មវិធីទូរទស្សន៍ ទ្រុងត្រីឆ្លាម  មានអ្នកវិនិយោគ ដែលជាមនុស្សដាក់សម្ពាធទៅលើ សហគ្រិន ដើម្បីឱ្យគេ មាន "ការរួសរាន់" កាន់តែខ្លាំងឡើង ក្នុងការបង្កើននូវចំនួនលក់ចេញនៃអាជីវកម្មរបស់គេ។ គ្រប់គ្នាមើលទៅប្រៀបដូចជាស្វះស្វែងខ្លាំងណាស់ តាមវិធី "រួសរាន់" របស់ពួកគេរៀងៗខ្លួន ក្នុងខណៈដែលគេព្យាយាមរក្សានូវ មុខរបរ ពី ៩ ទៅ ៥ មុខ របស់ពួកគេ។ ប៉ុន្តែ តើព្រះគម្ពីរ បានចែងយ៉ាងដូចម្ដេច អំពីការរួសរាន់របស់យើងនោះ? មួយចំហៀង អត្ថបទគម្ពីរ បានអបអរយ៉ាងជាក់ច្បាស់ លើកិច្ចខិតខំប្រឹងប្រែងធ្វើការងាររបស់យើង។ នៅក្នុង កូឡូស ៣៖២៣ បានបង្គាប់ថា៖ «គ្រប់កិច្ចការអ្វីដែលអ្នកធ្វើ ចូរធ្វើឱ្យអស់ពីចិត្ដ»។ ប៉ុន្តែ ក្នុងខណៈដែលគ្រីស្ទបរិស័ទ អាចចូលរួមក្នុងវប្បធម៌នៃការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការងារ យើងត្រូវតែប្រឹងប្រែងតបនឹងសេចក្ដីពិតដែលមាននៅក្នុងព្រះគម្ពីរ ដែលថា គឺព្រះជាម្ចាស់ហើយ មិនមែនជាការរួសរាន់ ឬដោយសារយើងទេ ដែលបង្កើតឱ្យការងាររបស់យើងបានចេញជាលទ្ធផលនោះ (ចោទិយកថា ៨៖១៧-១៨)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែឱបក្រសោប នូវសម្ពាធរវាង ការប្រឹងប្រែងធ្វើការងារ និងការទុកចិត្ដព្រះជាម្ចាស់ ដើម្បីឱ្យយើងអាចស្វែងរកឃើញនូវការសម្រាកមួយដ៏ពិត។


បទគម្ពីរ យ៉ូស្វេ ជំពូក ៦ ផ្ដល់នូវឧទាហរណ៍យ៉ាងប្រពៃ ចំពោះករណីសិក្សាមួយ ដើម្បីឱ្យយើងអាចយល់ដឹង ថាការឱបក្រសោប សម្ពាធរវាង ការរួសរួន និងការទុកចិត្ដ មានលក្ខណៈយ៉ាងដូចម្ដេច។ ក្នុងខណៈដែលពួកអ៊ីស្រាអែល កំពុងតែដឹកនាំដោយលោក យ៉ូស្វេ ទៅកាន់ទឺកដីសន្យា ពួកគេត្រូវឆ្លងកាត់ទីដ៏ពិបាកឆ្លងផុតមួយ៖ គឺជាកំពែងដ៏រឹងមាំនៃទីក្រុងយេរីខូ។ ដូចក្នុង យ៉ូស្វេ ៦៖២ បានកត់ត្រាថា៖ «ព្រះអម្ចាស់មានបន្ទូលទៅលោក យ៉ូស្វេថា៖ "ចូរមើល យើងបានប្រគល់ជូននូវទឹកដីក្រុងយេរីខូ ដល់ដៃរបស់អ្នកហើយ" ប៉ុន្តែជំនួសនឹងការឱ្យលោក យ៉ូស្វេ និងពួកអ៊ីស្រាអែលនូវអំណាចអច្ឆរិយលើសលប់ដល់ពួកគេ ដើម្បីដណ្ដើមយកទីក្រុងដោយខ្លួនឯង នោះព្រះជាម្ចាស់តម្រូវឱ្យពួកគេ ដាក់នូវទំនុកចិត្ដដ៏សម្បើមនៅក្នុងព្រះអង្គ។ ព្រះជាម្ចាស់បង្គាប់ឱ្យ លោក យ៉ូស្វេ ដឹកនាំពួកអ៊ីស្រាអែល ឱ្យដើរជាក្បួនព្យុហយាត្រា ជុំវិញទីក្រុង រួចបញ្ចប់ ដោយការស្រែកជ័យឃោរដ៏រន្ទឺ ចំពោះកំពែងនៃទីក្រុងនោះ។ 


ដូចជាច្រើនលើកច្រើនសានៅក្នុងប្រវត្តិសាស្រ្ដ ព្រះជាម្ចាស់បានជ្រើសរើស ប្រើប្រាស់ "អ្វីដែលជាភាពឆោតល្ងង់នៅក្នុងលោក ដើម្បីបំបាក់មុខនូវពួកអ្នកប្រាជ្ញ" នោះវិញ។​ ជាជាងការអនុញ្ញាតឱ្យលោក យ៉ូស្វេ និងពួកអ៊ីស្រាអែល ឈ្នះលើសមរភូមិសង្គ្រាម ដោយកម្លាំងផ្ទាល់របស់ពួកគេ នោះព្រះជាម្ចាស់ទ្រង់បានរៀបចំផែនការ ដើម្បីធានាបានថា ទ្រង់តែមួយ គឺជាអម្ចាស់ ដែលនឹងទទួលបាននូវសិរីរុងរឿង។ មុននឹងប្រទានជ័យជម្នះដល់ពួកអ៊ីស្រាអែល ព្រះជាម្ចាស់ ស្នើឱ្យពួកគេ ចេះទុកចិត្ដដល់ព្រះអង្គ ជាប្រយោជន៍ឱ្យដឹងថាទ្រង់ជាព្រះដែលផ្គត់ផ្គង់។ ទាំងមិនពព្រិចភ្នែក លោក យ៉ូស្វេ បានធ្វើយ៉ាងដូច្នេះមែន។ ពួកអ៊ីស្រាអែលបានគោរពទុកចិត្ដ តាមគម្រោងផែនការរបស់ព្រះជាម្ចាស់។ បន្ទាប់មក ពួកគេខិតខំរួសរាន់៖ ទាំងប្រឹងធ្វើព្យុហយាត្រា ទាំងផ្លុំត្រែ និងស្រែកជ័យឃោរយ៉ាងរន្ទឺ រហូតដល់ឱ្យកំផែងដ៏រឹងមាំរបស់ទីក្រុងយេរីខូ ដួលរលំចុះ។ 


ប្រាកដមែន មិនមែនជាការធ្វើព្យុហយាត្រា ការស្រែក និងការរួសរាន់របស់ពួកអ៊ីស្រាអែលនោះទេ ដែលនាំឱ្យកំផែងរបស់ក្រុងយេរីខូដួលរលំចុះនោះ។ ការអស្ចារ្យនេះ គឺជាព្រះចេស្ដានៃព្រះ។ ហើយក្នុងរបៀបនេះឯង ដែលខ្ញុំគិតថា ព្រះជាម្ចាស់សព្វព្រះទ័យឱ្យពួកអ៊ីស្រាអែល ហើយនិងយើងបានឃើញ។ ការខិតខំប្រឹងប្រែងរបស់យើងពិតជាការល្អប្រពៃមែន! ប៉ុន្តែ ការជឿទុកចិត្ដ ដែលថាទង្វើទាំងនោះ នឹងអាចនាំឱ្យគេ ផ្ដួលរំលំកំពែងបន្ទាយដ៏រឹងមាំ ធ្លាក់ចុះទៅដី នោះឯង ជាហេតុផល។


ដូចដែល លោក យ៉ូស្វេ និងពួកអ៊ីស្រាអែល បង្ហាញយើង នោះយើងមិនគួរព្យាយាមស្វែងរកវិធីស្រាយ លើសម្ពាធរវាងការទុកចិត្ដ និងការរួសរាន់របស់យើងដែរ។ ផ្ទុយទៅវិញ ចូរឱ្យយើងចេះឱបក្រសោប ការទាំងនោះ។ គំនិតទាំងនេះ មិនជាប់ជាបញ្ហាចោទ ស្មុគស្មាញជាមួយគ្នានោះទេ។ ការទាំងនេះ គឺតម្រូវឡើង ជាប្រយោជន៍ និងត្រូវដើរទន្ទឹមនឹងគ្នាទៅវិញ។ ដូច ព្រះបាទសាឡូម៉ូន ចែករំលែកនៅក្នុង សុភាសិត ជំពូក ១៦ មាននូវដំណាក់កាលនៃការទុកចិត្ដ ហើយនិងការរួសរាន់ ដែលនាំជាការគោរពនិងថ្វាយកិត្តិយស ដល់ព្រះអម្ចាស់ ហើយការទាំងនោះ នឹងនាំឱ្យយើងទទួលបាននូវការសម្រាកដ៏ពិតប្រាកដ។ ហើយផ្លូវឆ្លងនេះហើយ ដែលជាអ្វី ដែលយើងនឹងជ្រមុជចូល ដើម្បីស្វែងយល់ នៅក្នុងរយៈពេល បីថ្ងៃ ខាងមុខនេះ។


អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Trust, Hustle, And Rest

ព្រះគម្ពីរបានបង្គាប់បញ្ជាដល់យើង ឱ្យយើងចេះខិតខំប្រឹងធ្វើការងារ ប៉ុន្តែ ព្រះបន្ទូលក៏ប្រាប់ដល់យើងថា អ្នកដែលបង្កើតលទ្ធផលតាមរយៈកិច្ចការងាររបស់យើង នោះគឺជាព្រះទៅវិញ—មិនមែនជាយើងទេ។ ដូចដែលគម្រោងអានរយៈពេល ៤ថ្ងៃនេះ នឹងបង្ហាញ អ្នកជំ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក យូដាន់ រ៉េណ័រ (Jordan Raynor) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.jordanraynor.com/trust/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ