ព័ត៌មានគម្រោងអាន

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

ការស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌

គ្មាន​អ្វីប្រៀបផ្ទឹមបាន​ទៅនឹងការ​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌នោះទេ។វិធីមួយដើម្បីស្តាប់ទ្រង់គឺតាមរយៈព្រះបន្ទូលរបស់ទ្រង់។ខគម្ពីររ៉ូម 10:17 ប្រាប់យើង​ថាសេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮហើយ​ដែល​ឮ​នោះគឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ (ពគប)។ប៉ុន្តែប្រសិនបើយើងចង់ដើរទន្ទឹង​នឹងសេចក្តីជំនឿមិនមែនដោយការមើលឃើញ​ទេនោះប្រសិនបើយើងចង់ស្តាប់ព្រះបន្ទូលរបស់ព្រះហើយឃើញការបំពេញ​សន្យារបស់ព្រះ​ នោះយើងត្រូវបន្តអធិស្ឋានហើយជឿថាព្រះមានបន្ទូលជាច្រើនទៀត​នឹង​ត្រូវ​ចែករំលែក។នេះជាចំណុចគន្លឹះមួយចំនួនដើម្បីជាជំនួយ​ដល់អ្នក៖

មានចិត្ត​ក្លៀវក្លា​ សូម្បីតែពេលអ្នករង់ចាំ

1 សាំយូអែល 3 កត់ត្រា​សាច់រឿងដែលសាំយូអែល​ រៀនរបៀប​ស្តាប់​ព្រះសូរសៀង​របស់ព្រះ។តើសាច់រឿងនេះមានអត្ថន័យយ៉ាង​ណា​ចំពោះយើង​? ដូច​ទៅនឹង​សាំយូអែលដែរយើង​មិន​អាច​ស្គាល់​ព្រះសូរសៀង​របស់ព្រះ​នៅគ្រាដំបូង​នោះឡើយ។វាអាចត្រូវការពេលវេលាការអត់ធ្មត់និងការប្រឹក្សារបស់អ្នកដទៃដើម្បីជួយយើងឱ្យដឹង​អំពីអ្វីដែលយើងកំពុងស្តាប់ឮ។ស្តាប់​ទ្រង់ដោយ​ទឹកចិត្តខ្នះខ្នែង។​


រក្សាទុក​ក្នុង​ចិត្ត។

ពេញគម្ពីរដំណឹងល្អយើងឃើញព្រះយេស៊ូវដកថយពីពួកសិស្សរបស់ទ្រង់និងហ្វូងមហាជនដើម្បីស្វែងរកកន្លែងស្ងាត់ដើម្បីអធិស្ឋាន។ទ្រង់​បានធ្វើដូច្នេះដោយសារតែទ្រង់ក៏ជាមនុស្សពេញលក្ខណៈ​ម្នាក់​ផងដែរទោះបីជាទ្រង់គឺជាព្រះរាជបុត្រានៃព្រះក៏ដោយ។ទ្រង់បានប្រឈម​នឹង​ការលំបាកនិងការរំខាន​​ដូចយើងដែរនោះហើយជាមូលហេតុដែលទ្រង់បង្ហាញយើងតាមឧទាហរណ៍អំពីសារៈសំខាន់នៃការអធិស្ឋានតែម្នាក់ឯង។ដូចគ្នាដែរគ្រប់ទីកន្លែងដែលអ្នកអាចធ្វើបានទោះអាចធ្វើ​បាន​របៀបណាក៏ដោយចូរ​ឆ្លៀតពេលនៅក្នុងថ្ងៃរបស់អ្នកដើម្បី​រំងាប់ចិត្តរបស់អ្នកឱ្យ​ស្ងប់ហើយ​ធ្វើ​ការអធិស្ឋាន។


ចូរមានសេចក្តីព្យាយាម​ចំពោះវា។

ប្រសិនបើអ្នកចាប់ផ្តើមអធិស្ឋានជារៀងរាល់ថ្ងៃហើយនៅតែពិបាកស្តាប់​មិន​ឮព្រះសូរសៀង​របស់ព្រះសូមកុំបោះបង់ចោល។បន្តជំរុញចិត្ត។បន្តមានជំនឿចិត្ត។បន្តអធិស្ឋាន។ចូរ​បន្ត​សិក្សា​ព្រះបន្ទូល​របស់​ព្រះដើម្បី​ឲ្យ​ពេល​ទ្រង់​មាន​បន្ទូលនោះ​អ្នក​នឹង​ដឹង​ថា​ជា​ទ្រង់! ក្នុង​ខគម្ពីរយេរមា 33:3 ព្រះទ្រង់​សន្យាថា «ចូរ​អំពាវ‌នាវ​ដល់​អញនោះ​អញ​នឹង​ឆ្លើយ​តបហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំហើយ​មុត‌មាំដែល​ឯង​មិន​ដឹង» (ពគប)។នោះ​ជា​ការ​សន្យា​មួយ​ដែល​គួរ​ចងចាំនិង​ព្យាយាម​ដើម្បី​មើលឃើញការ​សម្រេច!

ការអធិស្ឋាន

«ឱព្រះជាម្ចាស់អើយទូលបង្គំលើកសរសើរទ្រង់ដ្បិតទ្រង់ល្អហើយសក្តិសមនឹងទទួលពាក្យ​សរសើរនេះ។ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់និង​ពី​​វ័យមួយ​ទៅវ័យមួយ​ ទ្រង់​​មិន​ដែល​ផ្លាស់​ប្តូរ​ឡើយ។ទ្រង់​​ស្មោះត្រង់នឹងការសន្យារបស់ទ្រង់។​ ទ្រង់​ស៊ូទ្រាំលំបាក​ដោយទឹកចិត្ត​ស្រលាញ់របស់ទ្រង់។បន្ទូលរបស់ទ្រង់​ប្រកបដោយ​ទំនុកចិត្ត។ឱព្រះអម្ចាស់អើយអ្នកបម្រើ​របស់ទ្រង់កំពុងស្តាប់។អាម៉ែន !»

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ការ​អធិស្ឋាន​គឺ​ជា​អំណោយ​មួយ ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការ​បំផុសគំនិតឱ្យអធ...

More

យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ