ព័ត៌មានគម្រោងអាន

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហានគំរូ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ថ្ងៃទី 2 ក្នុងចំណោម 6 ថ្ងៃ

ថ្នាក់រៀនកម្រិតជាន់ខ្ពស់អំពី​ការអធិស្ឋានរបស់​ព្រះយេស៊ូវ​

ព្រះយេស៊ូវ​មិន​សន្មតថាយើង​នឹង​ដឹង​គ្រប់​យ៉ាង​អំពីការអធិស្ឋាន​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ទ្រង់​ប្រណីសន្តោសដោយបានបង្រៀងអ្នកដើរតាម​ទ្រង់ដែលចង់​រៀន​អំពីរបៀប​អធិស្ឋាន​ក្នុងសេចក្តី​អធិប្បាយនៅ​លើ​ភ្នំដោយ​មាន​បន្ទូលថា៖​​

«តែ​ឯ​អ្នកកាល​ណា​អធិស្ឋាននោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ហើយ​បិទ​ទ្វាររួច​អធិស្ឋាន​ដល់​ព្រះវរ‌បិតា​នៃ​អ្នកដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ។នោះ​ព្រះវរ‌បិតា​នៃ​អ្នកដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំងទ្រង់​នឹង​ប្រទាន​រង្វាន់ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។ហើយ​កាល​ណា​អធិស្ឋាននោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗដូច​ពួក​សាសន៍​ដទៃ​ឡើយដ្បិត​គេ​ស្មាន​ថាព្រះ‌ទ្រង់​នឹង​ស្តាប់​គេដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន។ដូច្នេះកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយដ្បិត​ព្រះវរ‌បិតា​នៃ​អ្នកទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការមុន​ដែល​អ្នក​សូម​ផង។

«ដូច្នេះចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា៖
ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ
សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ។
សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់។
សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេច
នៅ​ផែនដីដូច​នៅ​ស្ថាន‌សួគ៌​ដែរ។
សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ
ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោសដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។
សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ
តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ។»
ម៉ាថាយ 6:6–13

ចូរកត់សម្គាល់ការពិត​ដែលព្រះយេស៊ូវ​បានដាក់បញ្ចូល៖
ការអធិស្ឋា​នមិន​ចាំបាច់​ត្រូវ​តែវែងឬស្មុគស្មាញនោះទេ។
ការអធិស្ឋានមិន​មែន​ជាការ​សំដែង​ជាសាធារណៈនោះទេប៉ុន្តែវា​ជាការតភ្ជាប់​ទៅកាន់​ព្រះ។
ព្រះស្វាគមន៍​ការអធិស្ឋាន។
ទ្រង់​ស្រលាញ់​ពេញចិត្ត​នឹង​ធ្វើ​ការ​ឆ្លើយ​តបពេល​យើង​ទៅរកទ្រង់។
ការអធិស្ឋាន​ជា​ឱកាស​ដើម្បីថ្វាយបង្គំព្រះនិងទទួលស្គាល់ភាពអស្ចារ្យរបស់ទ្រង់។
ការអធិស្ឋាន​អាច​រួម​បញ្ចូល​ការស្នើសុំ​ការលើកលែងទោសស្នើសុំការប្រទាននិងស្វែងរកព្រះ‌ហឫទ័យ​នៃ​ព្រះ។​
ការអធិស្ឋាន​ធ្វើ​ឱ្យ​នគររបស់ព្រះនៅលើ​ភពផែនដីនេះ​រីកចម្រើន​ទៅមុខ។
ជំនាញនិងកម្រិត​ស្មុគស្មាញមិន​សំខាន់នោះទេព្រោះថាយើងមិន​យក​ជំនឿចិត្តរបស់យើង​ទៅដាក់​ក្នុង​អំណាច​នៃការអធិស្ឋានរបស់យើង​នោះទេ។ជំនឿចិត្ត​របស់យើង​គឺនៅក្នុង​អំណាចនៃព្រះជា​ព្រះដែលស្រលាញ់យើងនិងស្តាប់យើងហើយធ្វើ​កិច្ចការនានា​នៅពេល​ដែលយើង​ធ្វើ​ការអធិស្ឋាន។​ នេះហើយ​ជា​មូលហេតុ​ ដែលយើង​ធ្វើ​ការអធិស្ឋាន។
«ពាក្យ​ដ៏ត្រឹមត្រូវ» ឬវិធីពិតប្រាកដ​មិន​មែនជាការផ្តោតលើការអធិស្ឋាន​នោះទេ។នោះគឺជាព្រះយេស៊ូវទេតើ។

ការអធិស្ឋាន

«ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយសូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ។សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់។សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​សំរេចនៅ​ផែនដីដូច​នៅ​ស្ថាន‌សួគ៌​ដែរ។សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោសដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយតែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ។»

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន

ការ​អធិស្ឋាន​គឺ​ជា​អំណោយ​មួយ ជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការ​បំផុសគំនិតឱ្យអធ...

More

យើងសូមថ្លែងអំណរគុណចំពោះ Christine Caine - A21, Propel, CCM សម្រាប់ការផ្តល់ផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.propelwomen.org/

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ